**ពីថ្នាក់រៀនទៅ​កសិដ្ឋាន​ឆ្លាតវៃ ! សិស្ស NTTI បង្កើត​បាន​ប្រព័ន្ធ Solar Greenhouse គ្រប់គ្រ​ងដំ​ណាំ​ដោយ​ស្វ័យប្រវត្តិ**ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសប៊ុលហ្គារីចូលរួមផ្សព្វផ្សាយ**នគរបាលខេត្តស្វាយរៀង ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះជួលនៅក្រុងបាវិត**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់**គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ចុះបំពេញបេសកកម្មស្វែងយល់ពីការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌ នៅសាលាដំបូងខេត្តព្រៃវែង**អគ្គស្នងការនគរបាលជាតិ បើកកិច្ច ប្រជុំ ការ ងារ ប្រយុទ្ធ ប្រឆាំង បទ ល្មើស ឆបោក តាមប្រព័ន្ធ បច្ចេកវិទ្យា ONLINE SCAMS នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបន្តទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីលានទុកដាក់សំរាម TPA SUPIT URANG ស្ថិតនៅក្នុងក្រុងម៉ាឡាង ឥណ្ឌូណេស៊ី**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង**មនុស្សយ៉ាងហោច១៣នាក់ ក្នុងនោះមាន កុមារ១១នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីយោធាប៉ាគីស្ថាន បើកការវាយប្រហារតាមផ្លូវអាកាសនៅខេត្តចំនួន៣ នៃប្រទេសអាហ្វហ្កានីស្ថាន**UN សម្តែងក្តីបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃអំពើហិង្សាសាជាថ្មីនៅតំបន់មជ្ឈិមបូព៌ា និងបានទាមទារឱ្យអ៊ីស្រាអែលបើកច្រកព្រំដែនចូលតំបន់ហ្គាហ្សាឡើងវិញ**ប៊ុលហ្ការីនឹងលែងផ្តល់ជំនួយអាវុធដល់អ៊ុយក្រែនទៀតហើយ និងស្នើឱ្យទីក្រុងមូស្គូ និងទីក្រុងកៀវ ចូលដោះស្រាយគ្នានៅឯតុចរចា ដើម្បីបញ្ចប់សង្រ្គាម**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បើកការវាយប្រហារមួយលើមូលដ្ឋានទ័ពអាមេរិក ក្នុងប្រទេសបារ៉ែន ជាការសងសឹកទៅនឹងការវាយប្រហារថ្មីមួយរបស់យោធាអាមេរិកលើទឹកដីអ៉ីរ៉ង់**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចម៉ូតូនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**រដ្ឋមន្រ្តីហិរញ្ញវត្ថុអ៉ីស្រាអែល នឹងត្រូវហាមមិនឱ្យចូលក្នុងប្រទេសបារាំង ជុំវិញអំពើហិង្សាប្រឆាំងប៉ាឡេស្ទីន**សហរដ្ឋអាមេរិកបានផ្ដល់ជំនួយទឹកប្រាក់២៥ម៉ឺនដុល្លារ ដើម្បីបន្តជួសជុលប្រាសាទបុរាណភ្នំបាខែង**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌៖ ពង្រឹងការយោគយល់គ្នា និង លើកកម្ពស់ចំណងមិត្តភាពកម្ពុជា-ចិន**អភិបាលខេត្តកំពត ចុះមកសាលាស្រុកបន្ទាយមាសដោយផ្ទាល់ ដើម្បីពិនិត្យ និងសម្របសម្រួលនូវដំណើរការទូទាត់ប្រាក់សំណង ជូនដល់បងប្អូនប្រជាពលរដ្ឋ**អភិបាលខេត្តកណ្ដាល ស្នើអាជ្ញាធរមូលដ្ឋានសូមយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនជនភៀសសឹកដែលមករស់នៅក្នុងមូលដ្ឋានរបស់ខ្លួន**ឯកឧត្តម រិន វីរៈ ដឹកនាំកិច្ចប្រជុំជាមួយក្រុមជំនាញរបស់អង្គការ UNESCAP (Mr. Arman Bidarbakht Nia, Mr. Dayyan Shayani and Mr. Jan Smit) ស្តីពីកិច្ចសហប្រតិបត្តិការរវាង វិទ្យាស្ថានជាតិស្ថិតិនិងអង្គការ UNESCAP**ស្តូបមិត្តភាពកម្ពុជា-វៀតណាម ខេត្តពោធិ៍សាត់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ

២សប្តាហ៍អាជ្ញាធរសង្កាត់ស្ទឹងមានជ័យទី១ ឃាត់ម៉ូតូ និងកង់បីបើកបរបញ្ច្រាស់ជាង ១០០គ្រឿង ពិសេសអ្នកបើកតាមរថយន្តសារ៉ែន

ភ្នំពេញ៖ អាជ្ញាធរសង្កាត់ស្ទឹងមានជ័យទី១ បានឃាត់ម៉ូតូកង់ពីរ និងកង់បីបើកបរបញ្ច្រាសផ្លូវចំនួន ១០៥គ្រឿង ជាពិសេសអ្នកបើកបរតាមក្រោយរថយន្តសារ៉ែនអាទិភាព ក្នុងវិធានការអនុវត្តច្បាប់ចរាចរណ៍ ដើម្បីរៀបចំសណ្តាប់ធ្នាប់ កាត់បន្ថយការកកស្ទះ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ នៅត្រង់ចំណុចកំណាត់ផ្លូវ២១៧ (មុន្នីរ៉េត) ស្ថិតនៅភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃ៦ ខែកុម្ភៈ ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥។ ម៉ូតូទាំងអស់ ត្រូវបានរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ រយៈពេល ១ថ្ងៃ ក្រោយពេលឃាត់ ដើម្បីឱ្យម្ចាស់ម៉ូតូមកធ្វើកិច្ចសន្យា និងអប់រំណែនាំ មុនពេលប្រគល់ជូនវិញ។ នេះបើតាមលោកចៅសង្កាត់ស្ទឹងមានជ័យទី១។

មុនឈានចូលដល់ការប្រើប្រាស់វិធានការរឹតបន្តឹងច្បាប់នេះ លោក ជា សារ៉េត ចៅសង្កាត់ស្ទឹងមានជ័យទី១ និងជាប្រធានគណៈបញ្ជាការឯកភាព បានឱ្យដឹងថា នាពេលកន្លងមក សាលាសង្កាត់សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល បានធ្វើសេចក្តីណែនាំជូនដំណឹងជារឿយៗ ដល់អ្នកបើកបរប្រើប្រាស់ផ្លូវដែលឆ្លងកាត់ត្រង់ចំណុចខាងលើ ដើម្បីណែនាំកុំឱ្យបន្តបើកបរល្មើសបញ្ច្រាស់ទិស ដែលធ្វើឱ្យប៉ះពាល់ដល់ការធ្វើដំណើរ និងសណ្តាប់ធ្នាប់សាធាណៈ។ ប៉ុន្តែការជូនដំណឹងនោះ អ្នកបើកបរហាក់មិនបានជ្រាប និងមិនព្រមអនុវត្តតាម ដោយអ្នកប្រើប្រាស់ផ្លូវ នៅតែបន្តបើកបំពានបញ្ច្រាស់ ជាពិសេសការបើកបរតាមក្រោយរថយន្តសារ៉ែន នាំឱ្យប៉ះពាល់សណ្តាប់ធ្នាប់ និងបង្កគ្រោះថ្នាក់ចរាចរណ៍បាត់បង់អាយុជីវិតជារឿយៗ។

លោកបានបញ្ជាក់ថា បញ្ហាទាំងអស់នេះហើយដែលថ្នាក់ដឹកនាំបានមើលឃើញ និងគិតគូរបានយ៉ាងល្អិតល្អន់ បើសិនជាបណ្តែតបណ្តោយទៀតនោះ អាចនឹងមានបញ្ហាណាមួយកើតឡើងជាមិនខាន ត្រូវបង្ខំចិត្តអនុវត្តវិធានការយ៉ាងតឹងរឹងនេះតែម្តង ដើម្បីសុវត្ថិភាពរបស់អ្នកធ្វើដំណើរ និងសណ្តាប់ធ្នាប់សង្គម។

លោកបានថ្លែងប្រាប់ក្រុមព័ត៌មាននៃក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃថា គណៈបញ្ជាការឯកភាពសង្កាត់ស្ទឹងមានជ័យទី១ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ និងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យបានអនុវត្តវិធានការរឹតបន្តឹងច្បាប់ទៅលើអ្នកបើកបរ ដែលបើកបរបញ្ជ្រាស់ក្នុងមូលដ្ឋាននេះ គឺក្រោមការចង្អុលបង្ហាញពីថ្នាក់ដឹកនាំដែលមានលោកអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ លោកអភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ ដែលជាយូរឆ្នាំមកហើយនៅត្រង់ចំណុចនេះឃើញថា ជាទីតាំងដែលមានផ្លូវតូចៗជាច្រើនឆ្លងកាត់ ហើយអ្នកធ្វើដំណើរមួយចំនួនមិនបានគិតពីសុវត្ថិភាពរបស់ខ្លួន បើកបរដោយបញ្ច្រាស់ទិស បណ្តាលឱ្យមានការកកស្ទះ ពិបាកក្នុងការធ្វើដំណើរ មិនត្រឹមតែប៉ុណ្ណោះ ពេលខ្លះបង្ករទៅជាគ្រោះថ្នាក់ចរាចរណ៍ក៏មានដែរ។

ក្រោយពីការអនុវត្តវិធានការដ៏តឹងរឹងនេះលោកចៅសង្កាត់បានបញ្ជាក់ថា ការបើកបរបញ្ច្រាស់នៅត្រង់ចំណុចនេះ គឺមានការថយចុះខ្លាំងមិនដូចជាពេលមុនទេ ហើយក៏មិនសូវមានការកកស្ទះទៀតដែរ នៅមានតែចំនួនតិចតួចប៉ុណ្ណោះមិនព្រមស្តាប់ការណែនាំ។ ទោះបីជាយ៉ាងក៏ដោយក្នុងនាមជាប្រធានគណៈបញ្ជាការឯកភាព នៅតែបន្តអនុវត្តវិធានការទៅលើការបើកបរបញ្ច្រស់នេះជានិច្ច និងកំពុងរៀបចំស្នើសុំគោលការណ៍បន្ថែមទៀតពីថ្នាក់ដឹកនាំ តើគួរផាកពិន័យចំពោះមធ្យោយបាយដែលឃាត់បាន ឬយ៉ាងណា ដើម្បីឱ្យមានការរាងចាល ដោយកន្លងមកនេះមធ្យោយបាយមួយចំនួនដែលឃាត់បាន ទាំងម៉ូតូរ៉ឺម៉កកង់បី និងផាសអាប់ គឺគ្រាន់តែរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលមួយយប់ និងធ្វើកិច្ចសន្យាណែនាំអប់រំប៉ុណ្ណោះ មិនមានការផាកពិន័យនោះទេ។

ជុំវិញការរឹតបន្តឹងបញ្ហាចរាចរណ៍នៅសង្កាត់ស្ទឹងមានជ័យទី១នេះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោកបណ្ឌិត ទូច សុឃៈ បានលើកទឹកចិត្ត ចំពោះការអនុវត្តរបស់រដ្ឋបាលសង្កាត់ ប្រកបដោយប្រសិទ្ធភាព ហើយជាសារមួយផ្ញើទៅកាន់អ្នកបើកបរ និងអ្នកប្រើប្រាស់ផ្លូវ គោរព និងអនុវត្តច្បាប់ចរាចរណ៍ឱ្យបានត្រឹមត្រូវ បើមានការផាកពិន័យសូមកកុំខឹងសម្បារលើសមត្ថកិច្ចព្រោះដឹងថាខ្លួនខុស និងផ្តល់រូបភាពមិនល្អ ស្របពេលដែលកំពុងកកស្ទះ បែរជាសម្រុកជិះបញ្ច្រាសយករួចខ្លួន ដែលធ្វើឱ្យប៉ះពាល់ដល់ការធ្វើដំណើរដល់អ្នកដ៏ទៃ និងបាត់បង់សណ្តាប់ធ្នាប់សាធារណៈ។

សូមបញ្ជាក់ថា បើតាមលោកចៅសង្កាត់ស្ទឹងមានជ័យទី១ ករណីបើកបរជិះបញ្រ្ចាសផ្លូវដែលភាគច្រើន គឺម៉ូតូមានចំនួន ១០៣គ្រឿង និងផាសអាប់កង់បីចំនួន២គ្រឿង៕

អត្ថបទដែលជាប់ទាក់ទង