**វិចារណកថា៖ ថ្លៃដើមនៃការធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ ធៀបនឹង ថ្លៃដើមនៃការព្យាបាលជំងឺ**សម្តេចធិបតី អបអរសាទរ ខួបលើកទី៣០ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ក្រោមប្រធានបទ៖ «សំណល់សូន្យ»**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ

មេដឹកនាំបក្សប្រឆាំងថៃ ដាក់សំណើទៅប្រធានសភា ដើម្បីបោះឆ្នោតដកសេចក្តីទុកចិត្ត ក្នុងគោលបំណងទម្លាក់លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា ចេញពីតំណែង

បាងកក៖ មេដឹកនាំគណបក្សប្រឆាំងថៃ លោក ណាតតាផុង រឿនបញ្ញាវុទ្ធ កាលពីថ្ងៃព្រហស្បតិ៍ទី២៧កុម្ភៈ បានដាក់សំណើទៅប្រធានសភា ដើម្បីបោះឆ្នោតដកសេចក្តីទុកចិត្ត ក្នុងគោលបំណងទម្លាក់នាយករដ្ឋមន្រ្តី លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា ចេញពីតំណែង។

មេដឹកនាំគណបក្សប្រជាជនថៃ លោក ណាតតាផុង បាន​​លើក​ឡើង​ពី​ភាពបរាជ័យ​របស់​នាយក​រដ្ឋមន្ត្រី​ ក្នុង​ការ​គ្រប់​គ្រង​រាជរដ្ឋាភិបាល​ចម្រុះ​ឱ្យ​មាន​ប្រសិទ្ធភាព ជាមូលហេតុដែលខ្លួនបានស្នើបោះឆ្នោតទម្លាក់តំណែងលោកស្រី។ ជាក់ស្តែង លោក ណាតតាផុង បានកត់សម្គាល់ថា៖«យើងមិនអាចជឿទុកចិត្តលើរាជរដ្ឋាភិបាលបច្ចុប្បន្នដើម្បីគ្រប់គ្រងប្រទេសបានទេ ដោយសារនាយករដ្ឋមន្រ្តីខ្វះលក្ខណៈសម្បត្តិ ចំណេះដឹង និងឆន្ទៈក្នុងការដោះស្រាយបញ្ហារបស់ប្រជាជន»។ លើសពីនេះ លោក ណាតតាផុង ​ក៏​បាន​រិះគន់​ការ​អនុវត្ត​សកម្មភាពសេដ្ឋកិច្ច​របស់រាជ​រដ្ឋាភិបាល​ ដោយ​ចង្អុល​បង្ហាញ​ថា ​កំណើនGDPរបស់​ប្រទេស​ថៃ​ ស្ថិត​ក្នុង​ចំណោម​កម្រិត​ទាប​បំផុត​ក្នុង​តំបន់អាស៊ាន។

លោកបានថ្កោលទោសការតែងតាំងរដ្ឋមន្ត្រី ដោយផ្អែកលើសំណើនយោបាយ និងបានចោទប្រកាន់នាយករដ្ឋមន្ត្រីថា ខ្វះភាពជាអ្នកដឹកនាំក្នុងការគ្រប់គ្រងប្រទេស។ បញ្ហាសំខាន់ដែល លោក ណាតតាផុង បានសង្កត់ធ្ងន់ គឺការយល់ព្រមរបស់នាយករដ្ឋមន្ត្រីក្នុងការអនុញ្ញាតឱ្យឪពុករបស់ខ្លួន ជាអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា មានឥទ្ធិពល និងពាក់ព័ន្ធក្នុងកិច្ចការរាជរដ្ឋាភិបាល។ ជាងនេះទៅទៀត លោក​បាន​លើក​ឡើង​ពី​បញ្ហា​ពុក​រលួយ ដោយ​អះអាងថា ការ​ជជែក​ដេញ​ដោលដកសេចក្តីទុកចិត្តពីលោកស្រី ផែថងថាន នឹងរូតវាំងននខ្មៅ ដើម្បី​បង្ហាញ​ពី​ការ​គ្រប់​គ្រង​មិន​បាន​ល្អរបស់​រាជរដ្ឋាភិបាល​។

បន្ទាប់​ពី​ទទួល​បាន​សំណើនេះ ប្រធាន​សភា​ថៃ លោក វ៉ាន់ មូហាម៉ាដ ន័រម៉ាតា បាន​បញ្ជាក់​ថា ខ្លួន​នឹង​ពិនិត្យ​តាមដាន​នីតិវិធី។ ការផ្ទៀងផ្ទាត់ឈ្មោះ និងខ្លឹមសារនឹងត្រូវបញ្ចប់ក្នុងរយៈពេលប្រាំពីរថ្ងៃ ហើយការកែប្រែចាំបាច់ណាមួយនឹងត្រូវធ្វើឡើង។ ពេល​សម្រេច​ហើយ សំណើ​នឹង​ត្រូវ​បញ្ជូន​ទៅរាជ​រដ្ឋាភិបាល។ ប្រធាន​សភារូបនេះ ក៏​បាន​បញ្ជាក់​ដែរ​ថា រាជរដ្ឋាភិបាល​បាន​ត្រៀម​ខ្លួន​សម្រាប់​ការ​ជជែក​ដេញដោល ​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី២៤ ខែ​មីនា។ រយៈពេល និង​ពេល​វេលា​នៃ​ការ​ជជែក​ដេញ​ដោល​នឹង​ត្រូវ​ពិភាក្សា​រវាង​មេដឹកនាំ​បក្ស​ប្រឆាំង និងប្រមុខរាជរដ្ឋាភិបាល ស្រប​តាម​ច្បាប់ និងនីតិវិធីរបស់​សភា៕

អត្ថបទដែលជាប់ទាក់ទង