**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ

លោក ដូណាល់ ត្រាំ ចុះហត្ថលេខា លើបទបញ្ជាមួយ ដើម្បីស៊ើបអង្កេតការនាំចូលទង់ដែង

វ៉ាស៊ីនតោន៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានចុះហត្ថលេខា លើបទបញ្ជាមួយ កាលពីថ្ងៃអង្គារ ដើម្បីស៊ើបអង្កេតថាតើការនាំចូលទង់ដែងគំរាមកំហែងដល់សន្តិសុខជាតិ និងស្ថិរភាព សេដ្ឋកិច្ចរបស់អាមេរិក ក្នុងសកម្មភាពដែលអាចនាំទៅដល់ការដាក់ពន្ធថ្មី លើលោហៈដែលប្រើ សម្រាប់ផលិតយន្តហោះ យានយន្ត កប៉ាល់ និងផ្នែករឹងនៃយោធាផ្សេងទៀត ឬយ៉ាងណា។

លោក ត្រាំ បានដឹកនាំរដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្មលោក Howard Lutnick ឱ្យធ្វើការស៊ើបអង្កេតក្រោមផ្នែកទី ២៣២ នៃច្បាប់ពង្រីក ពាណិជ្ជកម្មឆ្នាំ ១៩៦២ ដែលអនុញ្ញាតឱ្យប្រធានាធិបតី ដាក់ការរឹតបន្តឹងការនាំចូល ប្រសិនបើការ នាំចូលគំរាមកំហែង ធ្វើឱ្យខូចសន្តិសុខជាតិ របស់សហរដ្ឋអាមេរិក។

ចំណាត់ការនេះបានកើតឡើង ខណៈដែលលោកកំពុង ប្រើពន្ធដើម្បីជំរុញ សហរដ្ឋអាមេរិក ។ វិស័យផលិតកម្ម កាត់បន្ថយឱនភាពពាណិជ្ជកម្មរបស់អាមេរិក និងសម្រេចបានគោលដៅ គោលនយោបាយផ្សេងទៀត នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានយុនហាប់ ។

សេតវិមានបានឲ្យដឹងនៅក្នុងតារាងការពិតថា “ការស៊ើបអង្កេតនេះ នឹងវាយតម្លៃហានិភ័យសន្តិសុខជាតិ ដែលកើតឡើងពីការពឹងផ្អែក កាន់តែខ្លាំងឡើងរបស់សហរដ្ឋអាមេរិកលើទង់ដែង ដែលបាននាំចូលក្នុងគ្រប់ទម្រង់របស់វា និងតម្រូវការសក្តានុពល សម្រាប់ដំណោះស្រាយពាណិជ្ជកម្ម ដើម្បីការពារឧស្សាហកម្មក្នុងស្រុក” ។

ប្រភពបានបន្ថែមថា “ការស៊ើបអង្កេតនឹងបញ្ចប់នៅ ក្នុងរបាយការណ៍កំណត់ ភាពងាយរងគ្រោះ នៅក្នុងខ្សែសង្វាក់ ផ្គត់ផ្គង់ទង់ដែង និងផ្តល់នូវអនុសាសន៍ ដើម្បីបង្កើនភាពធន់នៃឧស្សាហកម្មទង់ ដែងក្នុងស្រុករបស់អាមេរិក”៕

អត្ថបទដែលជាប់ទាក់ទង