**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ**គណៈកម្មការទី៩រដ្ឋសភា​ ចុះជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាល​ខេត្តរតនគិរី**អភិបាលខេត្តបាត់ដំបង អំពាវនាដល់មន្រ្តីរាជការ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្ស និងនិស្សិតត្រូវមានស្មារតីជាតិនិយមចូលរួមគាំទ្រផលិតផលខ្មែរ បន្តពហិកាផលិតផលថៃ**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងចាត់ទុកមូលធនមនុស្សគឺជា «ដង្ហើម នៃវឌ្ឍនភាពសង្គម-សេដ្ឋកិច្ចជាតិ»**រដ្ឋមន្រ្តី ហេង សួរ៖ កម្ពុជាមានភាពម្ចាស់​ការលើ​ការ​បណ្ដុះ​​បណ្ដាល និងផ្គត់ផ្គង់​កម្លាំងពល​កម្មផ្នែក​យាន​យន្ត​គ្រប់ប្រភេ​ទ​ចាប់​ពីចុង​ឆ្នាំ ២០២៧ខាង​មុខនេះ**លោកXi Jinping យកចិត្តទុកដាក់និងជំរុញការអភិរក្សបេតិកភ័ណ្ណវប្បធម៌ចិន**ខំប្រឹងពេញទំហឹងតាមចិត្ត ហ៊ានពលីជីវិត ដើម្បីមិនឱ្យប្រជាជនខកបំណង**កម្ពុជានឹងរៀបចំពិរព័ណ៍ដ៏ធំមួយប្រចាំឆ្នាំ ពិរព័ណ៍ផលិតផលអាស៊ាន-ចិនជាលើកទី២ចាប់ថ្ងៃទី១៩ ដល់ ២១ មិថុនាខាងមុខ**អុីរ៉ង់៖ សេចក្តីព្រាងចុងក្រោយនៃអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយអាមេរិក បានគ្របដណ្តប់លើបញ្ហាសំខាន់ៗជាច្រើន រាប់ចាប់ពីការងារនុយក្លេអ៊ែរ ការបើកច្រកសមុទ្រហ័រមូស និងការលើកលែងទណ្ឌកម្មប្រេង**លោក ត្រាំ រិះគន់យ៉ាងខ្លាំងចំពោះការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើរដ្ឋធានីបេរូត ប្រទេសលីបង់ ហើយបានទាមទារឱ្យបញ្ឈប់ជាបន្ទាន់**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យកសិកម្ម៖ ការចិញ្ចឹមពិភពលោក ព្រមទាំងការពារអាកាសធាតុ**សម្តេចធិបតី ដាក់ចេញអនុសាសន៍មួយចំនួន ដើម្បីជំរុញការអភិវឌ្ឍវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា**សម្តេចធិបតី៖ ការបណ្ដុះបណ្ដាលជំនាញទន់ ឬ Soft skills គឺផ្ដោតសំខាន់លើការជំរុញលើកទឹកចិត្តខ្លួនឯង

ឥណ្ឌូនេស៊ី និងក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple ព្រមព្រៀងគ្នាលើលក្ខខណ្ឌលុបចោលការហាមឃាត់ការលក់ iPhone 16 នៅក្នុងប្រទេសឥណ្ឌូនេស៊ី

បរទេស៖ ទីភ្នាក់ងារសារព័ត៌មាន Bloomberg បានរាយការណ៍មកថា ប្រទេសឥណ្ឌូនេស៊ី និងក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple បានព្រមព្រៀងគ្នាលើលក្ខខណ្ឌដើម្បីលុបចោលការហាមឃាត់ការលក់ iPhone 16 នៅក្នុងប្រទេសឥណ្ឌូនេស៊ីហើយ ខណៈអាចនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៅសប្តាហ៍នេះ។

បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ប្រទេសឥណ្ឌូនេស៊ី បានហាមឃាត់ iPhone 16 នៅក្នុងខែតុលា ឆ្នាំ២០២៤ បន្ទាប់ពីក្រុមហ៊ុន Apple មិនបានបំពេញតាមតម្រូវការមាតិកាក្នុងស្រុករបស់ប្រទេសឥណ្ឌូនេស៊ី ដែលកំណត់ថាយ៉ាងហោចណាស់ ៣៥% នៃស្មាតហ្វូនដែលលក់នៅទីនោះត្រូវតែមានប្រភពសមាសធាតុក្នុងស្រុក។

យ៉ាងណាក្រោយការប្រឈមមុខដាក់គ្នារយៈពេល ៥ខែបានជំរុញឱ្យ Apple បង្កើនការវិនិយោគក្នុងប្រទេសនេះរហូតដល់ ១ពាន់លានដុល្លារនៅក្នុងរោងចក្រផលិត ដែលផលិតគ្រឿងបន្លាស់សម្រាប់ស្មាតហ្វូន និងផលិតផលផ្សេងទៀត នេះបើតាមការលើកឡើងរបស់ រដ្ឋមន្ត្រីវិនិយោគឥណ្ឌូនេស៊ី។

របាយការណ៍បាននិយាយថា ក្រៅពីការវិនិយោគនេះ ក្រុមហ៊ុន Apple នឹងប្តេជ្ញាបណ្តុះបណ្តាលអ្នកស្រុកក្នុងការស្រាវជ្រាវ និងការអភិវឌ្ឍលើផលិតផលរបស់ខ្លួន ហើយនេះនឹងធ្វើឡើងតាមរយៈកម្មវិធីផ្សេងៗក្រៅពីសាលា Apple (Apple Developer Academy) ដែលមានស្រាប់។ ប្រភពបានបញ្ជាក់ថា ទោះជាយ៉ាងណាក៏ដោយ Apple មិនមានគម្រោងភ្លាមៗក្នុងការចាប់ផ្តើមផលិត iPhone នៅក្នុងប្រទេសនេះនោះទេ។

គួរជម្រាបថា ជុំវិញព័ត៌មានលម្អិតន្ថែមទៀត Apple និងក្រសួងឧស្សាហកម្មរបស់ឥណ្ឌូណេស៊ី ដែលទទួលភារកិច្ចអនុវត្តការហាមឃាត់នេះ មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់ Reuters នោះទេ។ ខណៈគ្មានការឆ្លើយតបទៅនឹង Bloomberg ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង