**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលសម្រេចបន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ លើផលិតផលស៊ីម៉ងត៍ក្នុងស្រុកសម្រាប់រយៈពេល ២ ឆ្នាំទៀត**បារាំង៖ រលកកម្ដៅខ្លាំងបណ្ដាលឱ្យមនុស្សយ៉ាងហោច ១៨នាក់បានស្លាប់**ក្រសួងបរិស្ថាន ជំរុញការចែកកូនឈើជូនប្រជាពលរដ្ឋ តាមរយៈយុទ្ធនាការ «ពន្លកបៃតង» ឆ្នាំ២០២៦**អាមេរិក និងអ៊ីរ៉ង់ សម្រេច «វឌ្ឍនភាពគួរឱ្យលើកទឹកចិត្ត» នៅក្នុងកិច្ចចរចាសន្តិភាពជុំទីមួយ**UN៖ រយៈពេលត្រឹមតែ៦ខែ កងទ័ពរបបសឹកមីយ៉ាន់ម៉ា បានសម្លាប់ប្រជាពលរដ្ឋស៊ីវិលអស់ជាង៧០០នាក់ ដោយជាងពាក់កណ្តាល គឺជាស្ត្រី និងកុមារ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជេីញជាអធិបតីភាព ក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ**ទីប្រឹក្សាសន្តិសុខជាតិឥណ្ឌា ជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសចិន នៅខាងក្រៅកិច្ចប្រជុំទីប្រឹក្សាសន្តិសុខជាតិ BRICS ក្នុងទីក្រុងញូវដេលី**លោក Rubio នឹងបំពេញទស្សនកិច្ចទៅកាន់អេមីរ៉ាតអារ៉ាប់រួម គូវ៉ែត និងបារ៉ែន ក្នុងគោលបំណងបញ្ចុះបញ្ចូល និងពន្យល់សម្ព័ន្ធមិត្តអារ៉ាប់ដោយផ្ទាល់ ជុំវិញកិច្ចព្រមព្រៀងសន្តិភាពបឋមរវាងអាមេរិក និងអ៊ីរ៉ង់**វិចារណកថា៖ សេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចេញពីបេះដូង ជូនចំពោះក្មួយៗសិស្សានុសិស្ស និងប្រជាពលរដ្ឋកម្ពុជាគ្រប់រូប**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំលើកទី២ របស់ក្រុមការងារបច្ចេកកម្ពុជា-វៀតណាម នៅក្រុងហូជីមិញ**ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ជួបសំណេះសំណាល និងផ្ដល់រង្វាន់ជ័យលាភីក្នុងកាអនុវត្តចលនាប្រឡងប្រណាំង គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញដឹកនាំអាជ្ញាធរមូលដ្ឋានចុះពិនិត្យស្ថានភាព «ទួលពោធិ៍ជ្រៃ» ស្ថិតនៅក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង**សម្តេចតេជោ ចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី ជូនវរសេនីយ៍ឯក ក្លូត សុវណ្ណ នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបរិវត្តកម្មឌីជីថលរបស់ទីស្តីការគណៈរដ្ឋមន្ត្រី**អ៊ីរ៉ង់បាននិងកំពុងស្ទុះស្ទារបង្កើនកិច្ចពិភាក្សាបញ្ជាទិញយន្តហោះចម្បាំងពហុតួនាទី J-10B មួយទឹកពីប្រទេសចិន ដើម្បីធ្វើទំនើបកម្មកងទ័ពអាកាសដ៏ចំណាស់របស់ខ្លួន**ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) លើសេចក្តីព្រាង «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍន៍សហគ្រាសធុនមីក្រូតូច និងមធ្យម ឆ្នាំ២០២៦-២០៣០»**តុលាការកូរ៉េខាងត្បូង ផ្តន្ទាទោសអតីតរដ្ឋមន្រ្តីយុត្តិធម៌ ដាក់ពន្ធនាគារ ២៥ឆ្នាំ ដោយសារជាប់ពាក់ព័ន្ធ ក្នុងសំណុំរឿងច្បាប់អាជ្ញាសឹករបស់លោក Yoon Suk Yeol**២សប្ដាហ៍ដើមខែនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួនអ្នកពាក់ព័ន្ធ Online Scams ជាង ១ពាន់នាក់**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង**ប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តមណ្ឌលគិរី!

រដ្ឋមន្រ្តីបរិស្ថាន៖ EIA មិនមែនជាអង្គភាពរកប្រាក់ តែជាអង្គភាពអនុវត្តច្បាប់ និងទទួលខុសត្រូវខ្ពស់ចំពោះសុខភាពបរិស្ថាន និងប្រជាជនកម្ពុជា

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបញ្ជាក់ថា EIA មិនមែនជាអង្គភាពធ្វើអាជីវកម្មរកប្រាក់ចំណូលនោះទេ តែជាអង្គភាពអនុវត្តច្បាប់ដែលមានទំនួលខុសត្រូវខ្ពស់ ទៅលើហេតុប៉ះពាល់បរិស្ថាន ដើម្បីធានាការពារសុខភាពបរិស្ថាន និងសុខភាពរបស់ប្រជាជនកម្ពុជា។

ក្នុងឱកាសអញ្ជើញបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងស្តីពី «គោលការណ៍ណែនាំទូទៅ ការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ» និង «ការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ សម្រាប់ការវិនិយោគអាជីវកម្មខ្សាច់ តាមដងទន្លេមេគង្គកម្ពុជា» នាព្រឹកថ្ងៃអង្គារ ទី២៥ ខែមកុម្ភៈ ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងអំពីតួនាទី និងការអនុវត្តការងាររបស់នាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន(EIA) នៃក្រសួងបរិស្ថាន ដែលចាំបាច់ត្រូវតែអនុវត្តតាមច្បាប់ ដើម្បីភាពស្អាតលើដី ភាពស្អាតក្នុងទឹក និងភាពស្អាតក្នុងផ្ទៃមេឃ។ និយាយជារួម ប្រសិនយើងជាតំណាងឱ្យប្រជាពលរដ្ឋជាង១៧លាននាក់ មិនអនុវត្តច្បាប់ផង ធ្វើដូចម្តេចនឹងឱ្យក្រុមហ៊ុនអនុវត្តច្បាប់បាន ហើយកត្តាផលជះពីការបញ្ចេញកាកសំណល់ រឹង រាវដែលកើតចេញពីសកម្មភាពមិនទទួលខុសត្រូវ និងគិតតែពីផលចំណេញ១មុខរបស់អាជីវកម្មមួយចំនួន ហើយវានឹងបង្កជាផលអវិជ្ជមានទៅដល់បរិស្ថាន ធនធានធម្មជាតិ និងជាពិសេសសុខភាពរបស់ប្រជាពលរដ្ឋ។

ចំពោះឯកឧត្តមរដ្ឋមន្រ្តីផ្ទាល់ សុខភាពរបស់ប្រជាពលរដ្ឋគឺសំខាន់ណាស់ ហើយមានតម្លៃជាងប្រាក់កាក់ ដែលក្រុមហ៊ុនត្រូវបង់សងមកក្រសួងបរិស្ថាន នៅពេលដែលក្រសួងបានរកឃើញករណីល្មើសច្បាប់នោះទៅទៀត។

ជាមួយគ្នា ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងដោះស្រាយបញ្ហាអវិជ្ជមាន ផលប៉ះពាល់នានា ក្នុងវិស័យបរិស្ថានម្ដងមួយជំហានៗ ដើម្បីធានាដល់ស្ថិរភាពសង្គម ស្ថិរភាពសេដ្ឋកិច្ច និងស្ថិរភាពនយោបាយ មិនឱ្យប៉ះពាល់អ្នកវិនិយោគឡើយ។ ចំណែកការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន(EIA)ក៏ប្រព្រឹត្តទៅសមស្របតាមច្បាប់ជាធរមាន ត្រឹមត្រូវ និងមានតម្លាភាព។

សូមបញ្ជាក់ថា ការសិក្សាការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន គឺធ្វើឡើងស្របជាមួយលើការសិក្សាលើការប៉ះពាល់បរិស្ថានលើមេឃ ក្នុងផ្ទៃទឹក និងនៅលើដី។ ការសិក្សាឆ្លើយតបនឹងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបានដាក់ចេញក្នុងអាណត្តិទី៧ របស់រាជរដ្ឋាភិបាល ដែលមានសសរស្តម្ភចំនួន៣ គឺភាពស្អាត ភាពបៃតង និងចីរភាព ក្នុងនោះភាពស្អាត គឺបានចង្អុលបង្ហាញពីការអនុវត្តយុទ្ធសាស្រ្តធ្វើឱ្យមានភាពស្អាតលើដី លើមេឃ និងទឹកស្អាត។ ជាមួយគ្នានេះការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន នៅពេលរកឃើញថាមានផលប៉ះពាល់ គឺក្រុមហ៊ុនវិនយោគ អាចចៀសផុតពីការប៉ះពាល់ និងផលវិបាកដល់សង្គម សេដ្ឋកិច្ច និងដល់សុខភាពរបស់ប្រជាពលរដ្ឋ។ សំខាន់ជាងនេះទៀត គឺនាំមកនូវការវិនិយោគមួយមានចីរភាព និង និរន្តរភាពការងារ របស់ប្រជាពលរដ្ឋ ដែលបម្រើឱ្យការវិនិយោគនោះ៕

អត្ថបទដែលជាប់ទាក់ទង