**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី

ក្រសួងប្រៃសណីយ៍ អញ្ជើញក្រុមហ៊ុនចំនួន២ ដើម្បីជួបពិភាក្សាអំពីវឌ្ឍនភាពដំណើរការ អាជីវកម្មមជ្ឈមណ្ឌលទិន្នន័យ

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្តីជូនដំណឹង ដោយអញ្ជើញ ក្រុមហ៊ុន កែបស្តារ ដេតា សេនធ័រ មេនេចម៉ិន ឯ.ក និង ក្រុមហ៊ុន វេហា ដាតា សេនធ័រ ឯ.ក ដើម្បីជួបពិភាក្សាអំពីវឌ្ឍនភាពដំណើរការអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យ។

សេចចក្តីជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ មានខ្លឹមសារថា សូមអញ្ជើញ លោកនាយកប្រតិបត្តិ ឬតំណាងមានសិទ្ធិសម្រេចនៃក្រុមហ៊ុន វេហា ដាតា សេនធ័រ ឯ.ក (VEHAA DATA CENTER CO., LTD.) និង ក្រុមហ៊ុន កែបស្តារ ដេតា សេនធ័រ មេនេចម៉ិន ឯ.ក (KEPSTAR DATA CENTRE MANAGEMENT CO., LTD.) ជាលើកចុងក្រោយ ដើម្បីចូលជួបពិភាក្សាអំពីវឌ្ឍនភាពដំណើរការអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យរបស់ក្រុមហ៊ុន។

កន្លងមក ក.ប.ទ. ធ្លាប់បានអញ្ជើញក្រុមហ៊ុនជាលាយលក្ខណ៍អក្សរចំនួនបីលើករួចមកហើយ ក៏ប៉ុន្តែក្រុមហ៊ុនមិនបានឆ្លើយតបតាមការអញ្ជើញរបស់ ក.ប.ទ. ឡើយ។ ដូចនេះ ក.ប.ទ. សម្រេចទុករយៈពេល ៣០(សាមសិប)ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ដោយត្រូវទំនាក់ទំនងមកក្រុមការងារ ក.ប.ទ. តាមរយៈលេខទូរសព្ទ ០១២ ៧១៣ ៧១៤។

ក្រសួបញ្ជាក់ថា ក្នុងករណី លោកនាយកប្រតិបត្តិ ឬតំណាងមានសិទ្ធិសម្រេច មិនបានទំនាក់ទំនងដើម្បីចូលជួបពិភាក្សាជាមួយក្រុមការងារ ក.ប.ទ. តាមកាលកំណត់ខាងលើ ដើម្បីផ្តល់សក្ខីកម្មអំពីវឌ្ឍនភាពដំណើរការអាជីវកម្ម មជ្ឈមណ្ឌលទិន្នន័យឱ្យបានច្បាស់លាស់ ក.ប.ទ. នឹងចាត់វិធានការលុបអាជ្ញាបណ្ណរបស់ក្រុមហ៊ុន ដោយឥតលក្ខខណ្ឌ៕

អត្ថបទដែលជាប់ទាក់ទង