**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង**អភិបាលខេត្តក្រចេះ អញ្ជើញជួបសំណេះសំណាល និងឧបត្ថម្ភស្បៀងអាហារដល់កងកម្លាំង នៃស្នងការដ្ឋានគរបាលខេត្តក្រចេះ**‎លោក ហុង ចាន់សុខា ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺថ្មី ជំនួសលោក ជិន គួង ដែលត្រូវចូលនិវត្តន៍**ឯកឧត្ដម ហ៊ុន ម៉ានី ចាត់ទុកប្រជាពលរដ្ឋគ្រប់រូបជា «ទូតសុច្ឆន្ទៈ» ក្នុងការទាក់ទាញទេសចរ**ក្រសួងបរិស្ថាន នាំយកសម្ភារៈសង្គ្រោះបឋម ជាអំណោយរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់សហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង (គោលដៅលំហែបៃតងខ្នងផ្សារ) ដើម្បីបង្កើនសុវត្ថិភាពភ្ញៀវទេសចរណ៍**មន្ត្រីអាមេរិក និងកូរ៉េខាងត្បូង ប្រជុំក្រុមពិគ្រោះយោបល់នុយក្លេអ៊ែរ (NCG) ត្រៀមលក្ខណៈទប់ទល់នឹងកម្មវិធីអាវុធរបស់កូរ៉េខាងជើង**គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា សាទរចំពោះភាពរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ**បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ សោយទិវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា ក្រោយសន្លប់លែងដឹងខ្លួនជាង៣ឆ្នាំ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ

អភិបាលខេត្តពោធិ៍សាត់ ជំរុញដំណើរការបើកច្រកព្រំដែន «ច១-ឆាំរ៉ាក» ដើម្បីឱ្យប្រែក្លាយទៅជាច្រកតំបន់ពាណិជ្ជកម្ម និងដើម្បីឆ្លើយតបទៅនឹងបំណងប្រាថ្នា របស់ប្រជាពលរដ្ឋ និងអ្នកវិនិយោគប្រទេសទាំងពីរ

ភ្នំពេញ៖ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយបានការចូលរួមពី លោកឧត្តមសេនីយ៍ទោ ព្រាប ឧត្តម មេបញ្ជាការរងយោធភូមិភាគទី៥ និងជាមេបញ្ជាការទិសទី៤ពោធិ៍សាត់, លោកអភិបាលរងខេត្ត, ក្រុមការងារមន្ទីរជំនាញ, កងកម្លាំងប្រដាប់អាវុធទាំង៣ និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យទីតាំងគ្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន នៅច្រកទ្វាតំបន់ព្រំដែន ស្ពានជ័យជំនះ «ច១» ស្ថិតក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង។

ការចុះពិនិត្យទីតាំងខាងលើនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីជំរុញដំណើរការបើកច្រកព្រំដែន «ច១-ឆាំរ៉ាក» ឱ្យទៅជាច្រកតំបន់ពាណិជ្ជកម្ម និងដើម្បីឆ្លើយតបទៅនឹងបំណងប្រាថ្នា របស់ប្រជាពលរដ្ឋ និងអ្នកវិនិយោគប្រទេសទាំងពីរ ដែលកំពុងទន្ទឹងរង់ចាំ និងចង់ឃើញការប្រែក្លាយច្រកព្រំដែននេះ ជាព្រំដែនដែលមានកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងទេសចរណ៍ល្អ យ៉ាងឆាប់រហ័ស។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា បានឱ្យដឹងថា ច្រកទ្វាតំបន់ព្រំដែន ស្ពានជ័យជំនះ «ច១» ដែលស្ថិតក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ និងច្រកព្រំដែន «ឆាំរ៉ាក» ដែលស្ថិតក្នុងភូមិឆាំរ៉ាក ឃុំលែមក្លាត់ ស្រុកមឿង ខេត្តត្រាត ត្រូវបានប្រមុខរាជរដ្ឋាភិបាល ប្រទេសទាំងពីរ ស្រុះស្រួល និងឯកភាពគ្នា ឱ្យដំណើរការឡើងវិញ ទៅជាច្រកតំបន់ពាណិជ្ជកម្ម។ ជាមួយគ្នានោះអភិបាលខេត្តត្រាត លោកក៏បានចារឯកភាពរួចរាល់ហើយដែរ ជុំវិញការទទួលស្គាល់ និងយល់ព្រមតម្លើងច្រកនោះ។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា ដោយឡែកសម្រាប់ភាគីខេត្តនឹងខេត្ត ពោលគឺខេត្តពោធិ៍សាត់ និងខេត្តត្រាត ក៏បាននឹងកំពុងត្រៀមជួបពិភាក្សាគ្នា ដើម្បីបង្កលក្ខណៈ និងបង្កើនភាពស្និទ្ធស្នាលឱ្យកាន់តែប្រសើរឡើង ក្នុងការឆ្លើយតបឱ្យបានឆាប់រហ័ស តាមបំណងប្រាថ្នា នៃការបើកច្រកតំបន់ពាណិជ្ជកម្មនេះ។

ឯកឧត្តម ខូយ រីដា បានបន្ថែមថា ជាពិតណាស់ដំណើរការ នៃការបើកច្រកព្រំដែន គឺមិនមានភាពងាយស្រួលនោះទេ ក៏ប៉ុន្តែបញ្ហាទាំងនោះ យើងមិនអាចដាក់ជាបញ្ហាធំចម្បង ដែលធ្វើឱ្យរាំងស្ទះនោះឡើយ។ កត្តាដែលសំខាន់ ច្រកព្រំដែន អាចដំណើរការទៅបាន ទាល់តែមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ហើយកិច្ចការងារខ្លះ ក៏ត្រូវមានយោគយល់ និងចូលរួមពីសំណាក់ប្រជាពលរដ្ឋផងដែរ។ ជុំវិញបញ្ហាផ្លូវតាមខ្សែបន្ទាត់ព្រំដែន ដែលរងការខូចខាត ដោយទឹកភ្លៀងហូរច្រោះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានត្រៀមកញ្ចប់ថវិកា ក្នុងការស្ថាបនាជួសជុល នឹងឈានដល់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ នៅតំបន់រដ្ឋបាលច្រកផងដែរ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំ និងដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់អាជ្ញាធរស្រុក ក៏ដូចជាអាជ្ញាឃុំថ្មដា ត្រូវបំផុសចលនាប្រជាពលរដ្ឋ ឱ្យចូលរួមទប់ស្កាត់ភ្លើងឆេះព្រៃ ព្រមទាំងសម្អាតបរិស្ថាន អនាម័យ និងរៀបចំសណ្តាប់ធ្នាប់ តាមទីសាធារណៈ ក៏ដូចជាមុខផ្ទះឱ្យបានល្អប្រសើរ ជាពិសេសគ្រប់គ្រងរៀបចំទុកដាក់សំរាម និងទប់ស្កាត់រាល់ការសាងសង់សំណង់អនាធិបតេយ្យ ដែលមាននៅក្នុងឃុំ ឱ្យមានប្រសិទ្ធភាពខ្ពស់ ៕

អត្ថបទដែលជាប់ទាក់ទង