ស្ត្រីមានកូនតូច ២០គ្រួសារ ទទួលបានការអប់រំសុខភាព និងអំណោយពីកាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នេីមថ្នាក់ជាតិ

ភ្នំពេញ៖ បន្ទាប់ពីជួបសំណេះសំណាលសួរសុខទុក្ខ និងពិនិត្យផ្ទៃពោះជូនស្ត្រីជាមាតាចំនួន ៥០នាក់ នៅមណ្ឌលសុខភាពពត់សរ, នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នេីមថ្នាក់ជាតិ និងឯកឧត្តម វ៉ី សំណាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ និងក្រុមការងារ បានបន្តចុះសួរសុខទុក្ខ អប់រំផ្សព្វផ្សាយពីសារអប់រំសុខភាពដល់ស្ត្រីមានកូនតូចចំនួន ២០គ្រួសារ រស់នៅឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ។
ជាមួយនឹងការទទួលបានសារអប់រំសុខភាព, ស្ត្រីជាមាតាទាំង ២០នាក់ ក៏ទទួលបានអំណោយក្នុងម្នាក់ៗទទួលបាន កន្សែងពោះគោធំ១, ក្រមា១, សារុង១, ភួយ១, មុង១, សាប៊ូដុំ២ដុំ និងថវិកា ២ម៉ឺនរៀល៕

