**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់**ជនជាតិវៀតណាម ១៨០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យបន្តចុះរកទីតាំងសង្ស័យប្រព្រឹត្តបទល្មើស Online Scams**ឯកឧត្តម សួស ប្រាថ្នា កោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធខេត្តកំពង់ស្ពឺ ក្នុងការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ**សភាតំណាងរាស្ត្រអាមេរិកដឹកនាំដោយគណបក្សសាធារណរដ្ឋ បោះឆ្នោតអនុម័តរារាំង មិនឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បន្តធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់**កូរ៉េខាងត្បូង និងចិន ព្រមព្រៀងគ្នាក្នុងការបង្កើនជើងហោះហើរប្រចាំសប្តាហ៍ រវាងប្រទេសទាំងពីរ**គណៈកម្មការទី៧ នៃរដ្ឋសភា ចុះស្វែងយល់ពីស្ថានភាពអប់រំ និងបញ្ហាប្រឈមក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញផ្តល់បាឋកថាស្តីពី «បរិវត្តកម្មនៃរដ្ឋបាលសាធារណៈ ឬការកែទម្រង់រដ្ឋបាលសាធារណៈ» លើកទី៤ ជូនដល់គណៈគ្រប់គ្រង សិស្សមន្រ្តី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល**អភិបាលខេត្តបាត់ដំបង ណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវទុកដាក់ឱ្យបានល្អ កុំលក់ដីត្រូវថែរក្សាទុកចែកកូនចៅជំនាន់ក្រោយ

អភិបាលខេត្តបន្ទាយមានជ័យ ទទួលបដិសណ្ឋារកិច្ចគណៈកម្មការទី២ នៃព្រឹទ្ធសភា ដើម្បីពិភាក្សា និងឈ្វេងយល់ពាក់ព័ន្ធទៅនឹងវិស័យពាក់ព័ន្ធមួយចំនួន

បន្ទាយមានជ័យ៖ ឯកឧត្ដម ប្លែក វ៉ារី ប្រធាន ក្រុមប្រឹក្សា ខេត្ត ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត ទទួលបដិសណ្ឋារកិច្ចគណៈកម្មការទី២ នៃព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការទី២ នៃព្រឹទ្ធសភា រួមនឹងប្រតិភូអមដំណេីរ ដើម្បីពិភាក្សា និងឈ្វេងយល់ពាក់ព័ន្ធទៅនឹងវិស័យពាក់ព័ន្ធ ដែលជាសមត្ថកិច្ចរបស់គណៈកម្មការទី២ នៃព្រឹទ្ធសភា។ កិច្ចប្រជុំនេះធ្វេីឡេីងសាលប្រជុំ ខ សាលាខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ ២០២៥ ។

ព្រមជាមួយគ្នានោះ ឯកឧត្ដម អ៊ុំ រាត្រី ក៏បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការទី២នៃព្រឹទ្ធសភា និងប្រតិភូ ដែលបានអញ្ជើញមកបំពេញបេសកកម្មនៅខេត្តបន្ទាយមានជ័យ ក្នុងគោលបំណងដើម្បីឈ្វេងយល់អំពីវិស័យពាក់ព័ន្ធ នឹងសមត្ថកិច្ចរបស់គណៈកម្មការ ក្នុងនោះរួមមាន វិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ វិស័យគយនិងរដ្ឋាករ វិស័យពន្ធដារវិស័យរតនាគារ វិស័យធនាគារ និងការងារសវនកម្មនៅថ្នាក់ក្រោមជាតិ នៅរដ្ឋបាលខេត្ត។

ក្នុងនោះដែរឯកឧត្តម អភិបាល បាលខេត្តក៏បានបង្ហាញវឌ្ឍនភាពរបស់ខេត្ត ក៏ដូចជាតំបន់សេដ្ឋកិច្ចដែលមាននៅក្នុងខេត្ត និងច្រកទ្វាសំខាន់ៗដូុចជា ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដែលជាមធ្យមភ្ញៀវជាតិចូលក្នុង ១ថ្ងៃចំនួន១០.១៩៨នាក់ និងចេញចំនួន ១០.២៣១នាក់ រីឯភ្ញៀវអន្តរជាតិចូលក្នុង ១ថ្ងៃចំនួន ១៣.៩៩៥នាក់ និង ចេញ ១៣.៨៨៥នាក់។ ច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ សម្រាប់ ដឹក ទំនិញចេញ-ចូល តាមរថយន្ដធុនធ្ងន់ជាមធ្យម ២៤០គ្រឿង ក្នុង ១ថ្ងៃ។ ច្រកទ្វារតំបន់ព្រំដែនម៉ាឡៃ និងច្រកទ្វារតំបន់ព្រំដែនបឹងត្រកួនសម្រាប់ប្រជាពលរដ្ឋចេញ ចូល ដោះ ដូរទំនិញ និង នាំចេញទំនិញកសិផលប្រចាំថ្ងៃ។

នាឱកាសនោះឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការទី២ នៃព្រឹទ្ធសភា ក៏បានថ្លែងនូវការកោតសរសេីរចំពោះរដ្ឋបាលខេត្ត ដែលបានខិតខំប្រឹងប្រែង បំពេញកិច្ចការងារនាពេលកន្លងមកបានយ៉ាងប្រសេីរ តាមរយៈ របាយការសង្ខេបរបស់រដ្ឋបាលខេត្ត។

ឯកឧត្ដមបន្តថា ការដែរគណៈកម្មការទី២ នៃព្រឹទ្ធសភា ចុះមកបំពេញបេសកកម្មគឺ ដេីម្បីភ្ជាប់ទំនាក់ទំនងល្អរវាង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជួយគ្នា ក្នុងការអភិវឌ្ឍសង្គមមូលដ្ឋាន តាមរយៈ គោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងអាណត្តិទី៦ ក៏ដូចជានីតិកាលទី៧ ក្រោម ការដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ទន្ទឹមជាមួយគ្នានោះឯកឧត្តម ក៏បានសំណូមបន្ថែមទៅដល់រដ្ឋបាលខេត្ត បន្តរួមគ្នាអភិវឌ្ឍមូលដ្ឋានឱ្យបានល្អ ជាពិសេសទៅលើការផ្តល់សេវាសាធារណៈផ្សេងៗ ជូនដល់ប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ឱ្យកាន់តែមានភាពល្អប្រសេីរបន្ថែមទៀត ដូចអ្វីដែលរដ្ឋបាលខេត្តបានធ្វើកន្លងមក។ ក៏ដូចជាវិស័យពាក់ព័ន្ធ នឹងសមត្ថកិច្ចរបស់គណៈកម្មការ ដូចជា វិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ វិស័យគយនិងរដ្ឋាករ វិស័យពន្ធដារវិស័យរតនាគារ វិស័យធនាគារ និងការងារសវនកម្មនៅថ្នាក់ក្រោមជាតិជាដេីម៕

អត្ថបទដែលជាប់ទាក់ទង