**កងទ័ពជើងទឹកចិន និងរុស្ស៊ី នឹងបើកធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំនៅក្នុងខែនេះ**ប្រជាជនអ៊ីរ៉ង់រាប់លាននាក់ ទៅកាន់បរិវេណទីលានអធិដ្ឋាន ក្នុងរដ្ឋធានីតេហេរ៉ង់ ដើម្បីចូលរួមក្នុងពិធីបុណ្យសពផ្លូវការរបស់អតីតមេដឹកនាំកំពូល លោក អាយ៉ាតូឡាស អាលី ខាមេណី**ព្រំដែនថៃ-ភូមា បាននិងកំពុងឡើងកម្ដៅខ្លាំងសាជាថ្មី បន្ទាប់ពីការវាយប្រហារគ្នាយ៉ាងស៊ីសាច់ហុតឈាមរវាងកងទ័ពរដ្ឋាភិបាលរបបសឹកភូមា និងក្រុមកងកម្លាំងចម្រុះប្រឆាំងរបបផ្ដាច់ការ**ឯកឧត្តម សាយ សំអាល់ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងទិសដៅអនុវត្តបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត**ឯកឧត្តម ខូយ រីដា បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងបង្ហាត់បង្រៀនដោយផ្ទាល់ នូវបច្ចេកទេសដាំ ថែទាំ និងតែងដើមឈើលម្អ តាមដងផ្លូវនានាក្នុងខេត្ត**លោក​គីម ជុងអ៊ុន បានចុះពិនិត្យមេីលការបាញ់សាកល្បងមីស៉ីលគ្រូសយុទ្ធសាស្ត្រ និងការវាយតម្លៃប្រព័ន្ធប្រឆាំងនាវា នាវាមុជទឹក និងការពារដែនអាកាស​ ចេញពីនាវាពិឃាតរបស់កងទ័ពជើងទឹក Kang Kon**ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា !**ឧត្តមសេនីយ៍ឯក លឹម តុងហួត៖ ការបង្កើតវេទិកាគ្រួសារត្រឹម ៥នាទីឡើងទៅក្នុងមួយថ្ងៃ អាចជួយបង្ការកូនចៅពីបញ្ហាគ្រឿងញៀនបានទាន់ពេលវេលា**អភិបាលខេត្តកោះកុង អញ្ជើញសំណេះសំណាល និងចែកអំណោយ ជូនបងប្អូនប្រជាពលរដ្ឋ ជាង១០០គ្រួសារ នៅឃុំជ្រោយស្វាយ ស្រុកស្រែអំបិល**កម្ពុជានៅតែប្តេជ្ញាដោះស្រាយរាល់ជម្លោះព្រំដែនជាមួយថៃ ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់**រុស្ស៉ីបាញ់ទម្លាក់ដ្រូនអ៊ុយក្រែនរាប់សិបគ្រឿង នៅក្នុងទីក្រុង Saint Petersburg ខណៈស្ថានីយប្រេងឥន្ធនៈមួយកន្លែងរងការវាយប្រហារ**ឯកឧត្តម វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ឆមាសទី១ និងលើកទិសដៅការងារបន្ត និងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧**‎ឯកឧត្តម អុឹម សិទ្ធីរ៉ា អញ្ជើញជាគណៈអធិបតី ក្នុងពិធីបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំយុវជនគណបក្សប្រជាជនកម្ពុជា ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល**លោក ហ្សេលេនស្គី៖ អ៊ុយក្រែននៅតែបន្តគ្រប់គ្រងទីក្រុង Kostiantynivka**ចិនបើកប្រតិបត្តិការល្បាតឆ្មាំសមុទ្រសាជាថ្មី នៅភាគខាងកើតកោះតៃវ៉ាន់**World Cup ៖ មាន់គកបារាំង ឡើងប៉ះម៉ារ៉ុក វគ្គ ៨ក្រុម ក្រោយទម្លាក់ប៉ារ៉ាហ្គាយ**វិចារណកថា៖ ដើមឈើមានសុខភាពល្អ ដីមានសុខភាពល្អ ភពផែនដីមានសុខភាពល្អ**ក្រុមការងារចុះមូលដ្ឋានឃុំដូង បង្ហាញសមិទ្ធផលការងារឆ្លើយតបទៅនឹង «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាល**ឯកឧត្តម ហេង សួរ ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីជាង ៣ពាន់នាក់នៅសង្កាត់ទាំង៥ នៃខណ្ឌចំការមន ដែលធ្វើឱ្យមហាគ្រួសារបក្សកាន់តែធំ និងមានចម្រុះជំនាន់**សមាគមបណ្ដាញកសិករតេជោ សហការជាមួយ ARDB រៀបចំសិក្ខាសាលាស្ដីអំពី «កម្មវិធីត្រីភាគី ការចញ្ចឹមគោក្រោមឥណទាន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដោយមិនចាំបាច់ដាក់ទ្រព្យធានា»

ឧទ្ធម្ភាគចក្រទ័ពជើងទឹកចិន ហោះចម្ងាយត្រឹម៣ម៉ែត្រ ពីយន្តហោះល្បាតហ្វីលីពីន ក្នុងសមុទ្ទចិនខាងត្បូង បណ្តាលឱ្យមានការប្រឈមមុខដាក់គ្នាយ៉ាងតានតឹង

ម៉ានីល៖ ឧទ្ធម្ភាគចក្រកងទ័ពជើងទឹកចិន បានហោះក្នុងចម្ងាយត្រឹម៣ម៉ែត្រពីយន្តហោះល្បាតហ្វីលីពីនក្នុងសមុទ្ទចិនខាងត្បូង បណ្តាលឱ្យមានការប្រឈមមុខដាក់គ្នាយ៉ាងតានតឹងក្នុងរយៈពេល៣០នាទី។ សហរដ្ឋអាម៉េរិក បានថ្កោលទោសចំពោះសកម្មភាពដ៏គ្រោះថ្នាក់នៃឧទ្ធម្ភាគចក្រកងទ័ពជើងទឹកចិន ដែលបង្កគ្រោះថ្នាក់ដល់សុវត្ថិភាពយន្តហោះហ្វីលីពីន កំពុងល្បាតតំបន់ជម្លោះនៅសមុទ្ទចិនខាងត្បូង។

ឧទ្ធម្ភាគចក្រចិនបានព្យាយាមបង្ខំយន្តហោះ Cessna Caravan turboprop ដែលជាកម្មសិទ្ធិរបស់ការិយាល័យជលផល និងធនធានជលផលហ្វីលីពីន ចេញពីដែនអាកាសរបស់ខ្លួន លើតំបន់ជម្លោះដ៏ក្ដៅគគុក គឺ​តំបន់ថ្មប៉ប្រះទឹក Scarborough Shoal ភាគពាយ័ព្យហ្វីលីពីន។ អ្នកសារព័ត៌មានបរទេស ត្រូវបានអញ្ជើញឱ្យធ្វើដំណើរលើយន្តហោះនេះ បានឃើញការប្រឈមមុខដ៏តានតឹងរយៈពេល៣០នាទី។ យន្តហោះហ្វីលីពីន បានបន្តការល្បាតក្នុងរយៈកម្ពស់ទាបរបស់ខ្លួន ជុំវិញតំបន់ Scarborough ខណៈឧទ្ធម្ភាគចក្រកងទ័ពជើងទឹកចិនហោះក្រវែលក្នុងចម្ងាយជិតបំផុត។ អ្នកបើកយន្តហោះហ្វីលីពីន បានព្រមានឧទ្ធម្ភាគចក្រឱ្យរក្សាគម្លាតចេញពីយន្តហោះរបស់ខ្លួន ដោយលើកឡើងពីស្ដង់ដារសុវត្ថិភាពដែលកំណត់ដោយរដ្ឋបាលអាកាសចរណ៍សហព័ន្ធសហរដ្ឋអាម៉េរិក និងអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិដើម្បីការពារគ្រោះថ្នាក់កុំឱ្យកើតឡើង។

ឆ្មាំសមុទ្ទហ្វីលីពីន និងការិយាល័យជលផល នៅតែប្តេជ្ញាអះអាងចំពោះអធិបតេយ្យភាព និងយុត្តាធិការដែនសមុទ្ទរបស់ពួកគេនៅក្នុងសមុទ្ទហ្វីលីពីនខាងលិច បើទោះបីជាចិនមានសកម្មភាពឈ្លានពានក៏ដោយ។ ដោយឡែក យោធាចិនបានលើកឡើងថា យន្តហោះរបស់ហ្វីលីពីនបានចូលដែនអាកាសនៃកោះ Huangyan របស់ប្រទេសចិន ដោយខុសច្បាប់ និងដោយគ្មានការអនុញ្ញាតពីរដ្ឋាភិបាលចិន។ ទីបញ្ជាការរោងមហោស្រពភាគខាងត្បូងរបស់ចិន បានរៀបចំកងកម្លាំងទ័ពជើងទឹក និងអាកាស ដើម្បីតាមដាន និងព្រមានយន្តហោះ។ នេះបើតាមការបញ្ជាក់របស់លោកវរសេនីយ៍ទោ ធាន ជុនលី (Tian Junli) អ្នកនាំពាក្យនៃបញ្ជាការ នៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរ ដែលបានបង្ហោះតាមអ៊ីនធឺណិត។

សេចក្តីថ្លែងការណ៍បន្តថា ហ្វីលីពីនយល់ច្រឡំខុសជាត្រូវ ហើយផ្សព្វផ្សាយការមិនពិត។ ការប្រឈមមុខដាក់គ្នានេះ គឺជាចំណុចតានតឹងចុងក្រោយបង្អស់នៅក្នុងជម្លោះលើទឹកដី ដែលមានរយៈពេលជាច្រើនទសវត្សរ៍នៅក្នុងផ្លូវពាណិជ្ជកម្មដ៏មមាញឹកបំផុតមួយរបស់ពិភពលោក ដែលពាក់ព័ន្ធនឹងប្រទេសជាច្រើនដូចជា ចិន ហ្វីលីពីន វៀតណាម ម៉ាឡេស៊ី ប្រ៊ុយណេ និងតៃវ៉ាន់។ ការប្រឈមមុខដាក់គ្នា បានផ្ទុះឡើងខ្លាំងរវាងឆ្មាំឆ្នេរសមុទ្ទចិន និងហ្វីលីពីន ក្នុងរយៈពេលពីរឆ្នាំចុងក្រោយ នៅឯតំបន់ Scarborough និង Second Thomas Shoal។ ជុំវិញការប៉ះទង្គិចគ្នាចុងក្រោយបង្អស់នេះ ឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំនៅរដ្ឋធានីម៉ានីល លោកស្រី ម៉ារីខេយ ខាលសុន (MaryKay Carlson) បានលើកឡើងថា សហរដ្ឋអាម៉េរិកបានថ្កោលទោស ចំពោះសកម្មភាពដ៏គ្រោះថ្នាក់នៃឧទ្ធម្ភាគចក្រកងទ័ពជើងទឹកចិន បង្កគ្រោះថ្នាក់ដល់សុវត្ថិភាពយន្តហោះរបស់រដ្ឋាភិបាលហ្វីលីពីនដែលកំពុងល្បាតតំបន់ជម្លោះក្នុងសមុទ្ទចិនខាងត្បូង។

នៅក្នុងការប្រកាសនៅលើបណ្តាញសង្គម X លោកស្រីឯកអគ្គរដ្ឋទូត ក៏បានអំពាវនាវឱ្យប្រទេសចិន ចៀសវាងសកម្មភាពបង្ខិតបង្ខំ និងដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។ សហរដ្ឋអាម៉េរិកអះអាងថា ខ្លួនមានកាតព្វកិច្ចការពារហ្វីលីពីនជាសម្ព័ន្ធមិត្តនៃសន្ធិសញ្ញាចាស់បំផុតរបស់ខ្លួននៅអាស៊ី ប្រសិនបើកងកម្លាំង នាវា និងយន្តហោះរបស់ហ្វីលីពីន ស្ថិតនៅក្រោមការវាយប្រហារ រួមទាំងនៅសមុទ្ទចិនខាងត្បូង។ ចិន​បាន​ព្រមាន​អាម៉េរិក និង​សម្ព័ន្ធមិត្ត​កុំ​ឱ្យ​ជ្រៀតជ្រែក​ក្នុង​អ្វី​ដែល​ខ្លួន​ហៅថា​ជម្លោះ​អាស៊ី​សុទ្ធសាធ៕

អត្ថបទដែលជាប់ទាក់ទង