**វិចារណកថា៖ ថ្លៃដើមនៃការធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ ធៀបនឹង ថ្លៃដើមនៃការព្យាបាលជំងឺ**សម្តេចធិបតី អបអរសាទរ ខួបលើកទី៣០ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ក្រោមប្រធានបទ៖ «សំណល់សូន្យ»**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ

អ្នកស្រាវជ្រាវនយោបាយ និងទស្សនវិជ្ជា៖ កម្ពុជានឹងខាតបង់ បើសិនជាប្តឹងទៅតុលាការអន្តរជាតិ លើបញ្ហាកោះគុត

ភ្នំពេញ៖ អ្នកស្រាវជ្រាវនយោបាយ និងអ្នកទស្សនវិជ្ជា នៃរាជបណ្ឌិត្យសភាកម្ពុជាបានលើកឡើងថា កម្ពុជានឹងខាតបង់ជាក់ជាមិនខាន បើសិនជាកម្ពុជាធ្វើការប្តឹងទៅតុលាការអន្តរជាតិ ឬក៏ពឹងផ្អែកលើយន្តការដំណោះស្រាយអន្តរជាតិលើបញ្ហាកោះគុត។ ទន្ទឹមនឹងនេះអ្នកនយោបាយខ្មែរដែលមានមូលដ្ឋាននៅបរទេស ឬអតីតមេដឹកនាំគណបក្សប្រឆាំងគួរឈប់យកពលករធ្វើជាឈ្នាន់នយោបាយ កៀរគរធ្វើបាតុកម្មលើដីបរទេសដោយខុសច្បាប់ ដើម្បីបំពេញរបៀបវារៈនយោបាយរបស់ពួកគេទៀតទៅ។

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាបានលើកឡើងធ្ងន់ៗថា រឿងព្រំដែនរវាងកម្ពុជា​ថៃ មិនអាចពឹងផ្អែកលើយន្តការអន្តរជាតិតាមរយៈការប្តឹងទៅតុលាការអន្តរជាតិបាននោះទេ។ បើមិនដូច្នេះ កម្ពុជានឹងបាត់បង់ប្រយោជន៍ ពីព្រោះបញ្ហាកោះគុតមិនទាន់មានការដាច់ស្រេចរវាងកម្ពុជា និងភាគីថៃនៅឡើយទេ។

ផ្ទុយមកវិញ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជារូបនេះសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ហើយថា ភាគីកម្ពុជា និងថៃកំពុងចរចារលើបញ្ហាបូរណភាពទឹកដីនេះ ដូច្នេះមានតែយន្តការចរចារបែបនេះទេទើបមិនធ្វើឱ្យកម្ពុជាខាតបង់ និងជាការស្វែងរកដំណោះស្រាយដ៏ល្អបំផុត។ ទន្ទឹមនឹងនេះ អ្នកជំនាញរូបនេះថាបញ្ហាកោះគុតមិនអាចយកបញ្ហា CLV-DTA មកប្រៀបធៀបបានទេ ទាំងនេះជាបញ្ហាធំណាស់ដែលបំផុសបំផុលដោយក្រុមប្រឆាំងនៅក្រៅប្រទេសដែលមានជំនាញក្នុងការកៀរគរពលករធ្វើបាតុកម្មខុសច្បាប់នៅក្រៅប្រទេស ដើម្បីបំពេញផលប្រយោជន៍នយោបាយរបស់ពួកគេ។

លោកបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់បន្តថា ក្រុមប្រឆាំងនៅក្រៅប្រទេសមិនបានធ្វើសកម្មភាពណាមួយផ្តល់ផលប្រយោជន៍លើការដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃនោះទេ គឺពួកគេធ្វើដើម្បីតែរបៀបវារៈនយោបាយរបស់ពួកគេតែប៉ុណ្ណោះ ពីព្រោះពួកគេដឹងច្បាស់ណាស់ថាបញ្ហាកោះគុតមិនអាចដក ឬប្តឹងតាមដែលពួកគេលើកឡើងបានទេ។  ដោយឡែកបាតុកម្មរបស់ក្រុមប្រឆាំងរឿងកោះគុតនៅក្រៅប្រទេស មិនត្រឹមតែមិនអាចដោះស្រាយបញ្ហាបានទេ ថែមទាំងធ្វើឱ្យប៉ះពាល់ដល់ពលករដែលកំពុងធ្វើការនៅក្រៅប្រទេស តែម្តង។

ចំណែក លោកបណ្ឌិត ឈត ប៊ុនថង អ្នកទស្សនវិជ្ជា និងជាអ្នកស្រាវជ្រាវ នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ការចេះឈឺឆ្អាលរឿងទឹកដី សេដ្ឋកិច្ច ឬបញ្ហាជាតិណាមួយរបស់បងប្អូនពលករខ្មែរនៅក្រៅប្រទេសជារឿងល្អហើយ ក៏ប៉ុន្តែអ្វីដែលចាំបាច់នោះគឺត្រូវមានការពិចារណាឱ្យបានច្បាស់លាស់ត្រឹមត្រូវ ជៀសវាងចូលផុងខ្លួននៃរបៀបវារៈនយោបាយរបស់ក្រុមបក្សប្រឆាំង ដែលធ្វើឱ្យបាត់បង់ប្រយោជន៍ជាតិ និងខ្លួនឯងដែលកំពុងធ្វើការនៅលើទឹកដីបរទេស។

អ្នកទស្សនវិជ្ជា និងជាអ្នកស្រាវជ្រាវរូបនេះសង្កត់ធ្ងន់ថា គណបក្សប្រឆាំងដឹងហើយថាដំណោះស្រាយមួយណាចំណេញដល់ជាតិ មួយណាមិនចំណេញ ក៏ប៉ុន្តែដើម្បីរបៀបវារៈនយោបាយ ពួកគេហ៊ានធ្វើគ្រប់បែបយ៉ាង បើទោះបីអ្វីដែលពួកគេធ្វើនោះមិនមានផលចំណេញដល់ការដោះស្រាយបញ្ហាជាតិក៏ដោយ។ ជាក់ស្តែង ការកៀរគរឱ្យចូលរួមធ្វើបាតុកម្មរបស់ក្រុមប្រឆាំងរឿងកោះគុតនៅក្រៅប្រទេស មិនត្រឹមតែមិនអាចដោះស្រាយបញ្ហាបានទេ ថែមទាំងធ្វើឱ្យប៉ះពាល់ដល់ការងាររបស់ពលករនៅក្រៅប្រទេស ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង