**ជំនាញក្រើនរំលឹកដល់សារធារណជន សូមមានការប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយល្បែងផ្សងសំណាង និងល្បែងភ្នាល់អនឡាញខុសច្បាប់គ្រប់ប្រភេទ**អាល្លឺម៉ង់ ប្តេជ្ញាបន្តការគាំទ្រដល់កិច្ចគាំពារបរិស្ថាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន**ស្នងការរាជធានីភ្នំពេញ ស្នើអ្នកសារព័ត៌មានចូលរួមផ្សព្វផ្សាយអប់រំដល់សាធារណៈជនអំពីវិធានការ បង្កាគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន**លោក ពូទីន ប្រឈមមុខនឹងទស្សនៈផ្ទុយគ្នាពីរ ជុំវិញអនាគតរបស់រុស្ស៊ី នៅក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិប្រចាំឆ្នាំ ស្របពេលសង្គ្រាមនៅអ៊ុយក្រែន នៅតែបន្តយ៉ាងក្តៅគគុក**វត្តមានសត្វព្រៃជិត៥០ប្រភេទនៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ក្នុងនោះមានថនិកសត្វចំនួន ៧ ប្រភេទស្ថិតក្នុងក្រុមទទួលរងការគំរាមកំហែងនៃការផុតពូជ**ស្នង​ការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ដាក់​ចេញ​ផែន​ការ​ ដល់​កង​កម្លាំង​នគរបាល​ទូទាំង​ខេត្ត​ ត្រូវ​ពង្រឹង​ការ​បង្ការ​បង្រ្កាប​បទ​ល្មើស​គ្រប់​ប្រភេទ​ ជាពិសេស​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams)**វិចារណកថា៖ ថ្លៃដើមនៃការធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ ធៀបនឹង ថ្លៃដើមនៃការព្យាបាលជំងឺ**សម្តេចធិបតី អបអរសាទរ ខួបលើកទី៣០ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ក្រោមប្រធានបទ៖ «សំណល់សូន្យ»**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់

ថ្នាក់ដឹកនាំក្រសួងការងារ ចុះសំណេះសំណាលជាមួយតំណាងនាយកសហគ្រាស គ្រឹះស្ថាន សហជីព តំណាងកម្មករនិយោជិត និងផ្សព្វផ្សាយអំពី សេវា ប.ស.ស. ដល់កម្មករនិយោជិត នៅរោងចក្រកាត់ដេរសម្លៀកបំពាក់ យ៉ាក ជីន (ខេមបូឌា) ស្ថិតនៅខណ្ឌកំបូល

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ថ្នាក់ដឹកនាំក្រសួងការងារ ដឹកនាំដោយ ឯកឧត្តម ជួន វុឌ្ឍី អនុរដ្ឋលេខាធិកា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចុះសំណេះសំណាលជាមួយតំណាងនាយកសហគ្រាស គ្រឹះស្ថាន សហជីព តំណាងកម្មករនិយោជិត (ប្រតិភូបុគ្គលិក) និងបានជួបសួរសុខទុក្ខ និងផ្សព្វផ្សាយអំពី សេវា ប.ស.ស. ដល់បងប្អូនកម្មករនិយោជិត នៅរោងចក្រកាត់ដេរសម្លៀកបំពាក់ យ៉ាក ជីន (ខេមបូឌា) ស្ថិតនៅក្នុងភូមិតាកេរ្តិ៍ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ដែលមានកម្មករនិយោជិតចំនួនជាង ២៧០០នាក់ កំពុងបំពេញការងារក្នុងរោងចក្រ។

ក្នុងឱកាសនោះ ឯកឧត្តម ជួន វុឌ្ឍី បានចុះត្រួតពិនិត្យ និងតាមដាន ស្ថានភាពមួយចំនួនដូចជា ព័ត៌មានទូទៅរបស់សហគ្រាស គ្រឹះស្ថាន លក្ខខណ្ឌការងារ និងអត្ថប្រយោជន៍ផ្សេងៗសម្រាប់កម្មករនិយោជិត លក្ខខណ្ឌទំនាក់ទំនងវិជ្ជាជីវៈ ស្ថានភាពប្រឈមរបស់សហគ្រាស គ្រឹះស្ថាន។

បន្ទាប់ពីចុះពិនិត្យស្ថានភាព និងទិដ្ឋភាពជាក់ស្ដែងក្នុងរោងចក្រ ឯកឧត្តមអនុរដ្ឋលេខាធិការពិនិត្យឃើញថា លក្ខខណ្ឌការងារ បរិស្ថានកន្លែងធ្វើការ និងអនុលោមភាពនៃការគោរពច្បាប់ស្តីពីការងារ និងរបបសន្តិសង្គមមានលក្ខណៈល្អប្រសើរ។

ក្រុមការងារក៏បានណែនាំ មួយចំនួនដូចជា៖

១. ដើម្បីជំរុញកម្មករនិយោជិត និងនិយោជកឱ្យចូលរួមសកម្មក្នុងការប្រើប្រាស់ប័ណ្ណ ប.ស.ស. និងអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមបានត្រឹមត្រូវ សហជីពនិងនិយោជកត្រូវសហការផ្សព្វផ្សាយ និងប្រើ App សមាជិក ប.ស.ស. ឱ្យបានគ្រប់គ្នា
២. ណែនាំសហជីព និងនិយោជក ចូលរួមទប់ស្កាត់រាល់ពាក្យចចាមអារ៉ាម និងបាតុភាពអវិជ្ជមាននៃមជ្ឈដ្ឋានអគតិ អំពីការផ្តល់សេវា ប.ស.ស. តាមរយៈការផ្សព្វផ្សាយដល់កម្មករនិយោជិតឱ្យចេះប្រើប្រាស់ App និងពង្រឹងការការពារផលប្រយោជន៍កម្មករនិយោជិតតាមការចុះសមាជិកឧត្តរជីវី
៣. លើកទឹកចិត្តកម្មករនិយោជិតការរាយការណ៍ ក្នុងករណីមូលដ្ឋានសុខាភិបាលដែលផ្តល់សេវាមិនបានត្រឹមត្រឹម តាមរយៈប្រព័ន្ធ Hotline លេខ 1297 ឬ 1286
៤. បញ្ជាក់អំពីការចូលប្រើប្រាស់ សេវា ប.ស.ស. នៅខាងមន្ទីរពេទ្យ ដោយមិនកំណត់ចំនួនដង
៥. ណែនាំទៅខាងអ្នកគ្រប់គ្រងរោងចក្រ និងរដ្ឋបាលត្រូវបង់ភាគទាន ប.ស.ស. ឱ្យបានទៀងទាត់រៀងរាល់ខែ និងគ្រប់ចំនួនកម្មករទាំងអស់ ដើម្បីកុំអោយបាត់ផលប្រយោជន៍របស់កម្មករនិយោជិត៕

អត្ថបទដែលជាប់ទាក់ទង