ករណីផ្ទុះអាវុធនៅមជ្ឈមណ្ឌលរតនៈសម្បត្តិ ទល់មុខអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ខ្មាន់កាំភ្លើងជនជាតិចិនម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន

ភ្នំពេញ៖ ករណីផ្ទុះអាវុធនៅមជ្ឈមណ្ឌលរតនៈសម្បត្តិ ទល់មុខអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ខ្មាន់កាំភ្លើងជនជាតិចិនម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្នុងចំណោមបក្ខពួកផ្សេងទៀត នៅល្ងាចថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥។
សូមជម្រាបថា ខ្មាន់កាំភ្លើងជនជាតិចិនមួយក្រុម ប្រដាប់ដោយអាវុធវែង AK ចំនួន២ដើម ចុះពីលើរថយន្ដមួយគ្រឿង ដើរចូលទៅក្នុងអគារមជ្ឈមណ្ឌលរតនៈសម្បត្តិ រួចបាញ់រះចំនួន ៣គ្រាប់ ទើបឡើងចូលរថយន្ដជិះគេចខ្លួនបាត់ តែមិនបណ្ដាលឲ្យមានមនុស្សណាម្នាក់រងគ្រោះថ្នាក់នោះទេ។
ករណីនេះ បានកើតឡើងនៅពេលចិន២នាក់ បានដើរទៅភ្ជង់អ្នកនៅក្នុងរថយន្ត ដោយមិនទាន់ដឹងថា ផ្ដើមចេញពីមូលហេតុអ្វីនោះទេ៕

