ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមក្រុមពិភាក្សាពាក់ព័ន្ធការអនុវត្តមុខងារនិងធនធាន ដែលបានផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមក្រុមពិភាក្សាទី១ លើប្រធានបទពិភាក្សាទី១ ពាក់ព័ន្ធការអនុវត្តមុខងារនិងធនធានដែលបានផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ, ការរៀបចំផែនការរៀបចំដែនដីរបស់ខេត្ត ស្រុក និងការរៀបចំប្លង់គោលប្រើប្រាស់ដីរបស់រាជធានី ខណ្ឌ និងក្រុង, និងការទំនាក់ទំនងការងាររវាងក្រុមប្រឹក្សា និងគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅទីស្ដីការក្រសួងមហាផ្ទៃ។
ក្រុមពិភាក្សាទី១ ត្រូវបានដឹកនាំដោយ ឯកឧត្តម កុល វីរក្ស រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក្រសួង ស្ថាប័ន និងអភិបាលរាជធានី ខេត្ត និងអង្គភាពពាក់ព័ន្ធដែលជាសមាជិកសមាជិកានៃសន្និបាតក្រសួងមហាផ្ទៃជាច្រើនរូប៕

