**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង

«ពលរដ្ឋម្នាក់ ក៏ជានគរបាលមួយរូប» ពាក្យនេះមានអត្ថន័យបែបណា?

ភ្នំពេញ៖ ពាក្យថា «ពលរដ្ឋ» បើតាមវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត មានន័យថាជា ពលរបស់រដ្ឋ ពលរដ្ឋអាស្រ័យនៅក្នុងរដ្ឋ ប្រជាជនទាំងប្រុស ទាំងស្រីដែលទុកជាកម្លាំងរបស់ប្រទេស។ ចំណែកពាក្យ «នគរបាល» មានន័យថាជាអ្នករក្សានគរ។ បើតាមព្រះរាជក្រឹត្យស្តីពី លក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្រ្តីនគរបាលជាតិកម្ពុជា មន្រ្តីនគរបាលមានភារកិច្ចថែរក្សា ការពារសន្តិសុខ សណ្តាប់ ធ្នាប់សាធារណៈ សុវត្ថិភាព និង ស្ថេរភាពសង្គម ដើម្បីបម្រើផលប្រយោជន៍របស់ប្រទេសជាតិ និងប្រជាពលរដ្ឋ។

ក្នុងទំនាក់ទំនងរវាងពលរដ្ឋ និងនគរបាល មានទស្សនៈមួយបានលើកឡើងថា «ពលរដ្ឋម្នាក់ ក៏ជានគរបាលមួយរូប»។ តើទស្សនៈខាងលើនេះមានអត្ថន័យយ៉ាងដូចម្ដេច? អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ បានសាកល្បងពន្យល់ថា ទស្សនៈខាងលើនេះ ចង់មានន័យបំផុស និងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋតាមមូលដ្ឋាន ចូលរួមចំណែកគាំទ្រការងារនគរបាល នៃប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់របស់ខ្លួន តាមរយៈសកម្មភាពជាអាទិ៍ ការមិនប្រព្រឹត្តបទល្មើស ការអប់រំ ណែនាំ និងផ្សព្វផ្សាយដល់សមាជិកក្រុមគ្រួសារ មិត្តភក្ដិ និងសហគមន៍ឱ្យគោរពច្បាប់ មានសីលធម៌ល្អក្នុងសង្គម និងការរាយការណ៍អំពីបទល្មើសនានាក្នុងសហគមន៍ជូននគរបាលជាដើម។

សរុបមក បើតាមលោកបណ្ឌិត ទូច សុឃៈ កម្លាំងនគរបាលក្នុងមូលដ្ឋានឃុំ សង្កាត់នីមួយៗ ទោះបន្ថែមចំនួនលើសបច្ចុប្បន្នគុណនឹងពីរក៏ដោយ ក៏មិនអាចបំពេញការងារបានជោគជ័យល្អនោះដែរ ប្រសិនបើពលរដ្ឋម្នាក់ៗក្នុងសហគមន៍ ពុំបានចូលរួមសកម្មភាពប្រៀបបាននគរបាលមួយរូបដូចការពន្យល់ខាងលើ។ ផ្ទុយទៅវិញ ទំនាក់ទំនងល្អរវាងតួអង្គទាំងពីរ នឹងរួមចំណែកពង្រឹងបានភាពសុខសាន្តក្នុងសហគមន៍ ជាពិសេសភាពជោគជ័យនៃការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព៕

អត្ថបទដែលជាប់ទាក់ទង