K-Research៖ រោងចក្រក្នុងប្រទេសថៃកាន់តែច្រើន ត្រូវគេរំពឹងថានឹងបិទទ្វារនៅឆ្នាំនេះ

បរទេស៖ យោងតាមមជ្ឈមណ្ឌលស្រាវជ្រាវ Kasikorn (K-Research) បានឱ្យដឹងដោយលើកឡើងពីការធ្លាក់ចុះនៃវិស័យផលិតកម្ម និងបញ្ហាប្រឈមសេដ្ឋកិច្ចដែលកំពុងបន្តថា រោងចក្រនៅក្នុងប្រទេសថៃកាន់តែច្រើនត្រូវបានគេរំពឹងថា នឹងបិទទ្វារនៅឆ្នាំនេះច្រើនជាងកាលពីពីរឆ្នាំមុន។
យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា យោងតាម Think Tan អត្រានៃការបិទរោងចក្រគឺខ្ពស់ជាង១០០ ក្នុងមួយខែកាលពីឆ្នាំមុនសម្រាប់ឆ្នាំទីពីរជាប់ៗគ្នា។ អត្រាបិទខ្ពស់បំផុតគឺសម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs) ដែលសន្មតថាមានដើមទុនមានកំណត់។
ជាមធ្យម ដើមទុនចុះបញ្ជីរបស់ក្រុមហ៊ុនដែលបានបិទរោងចក្ររបស់ពួកគេក្នុងឆ្នាំ ២០២៤ គឺទាបជាងក្រុមហ៊ុនដែលបានបិទរោងចក្រនៅឆ្នាំ២០២៣ ចំនួន ៣.៨ដង។
ដើមទុនចុះបញ្ជីសរុបរបស់ក្រុមហ៊ុនដែលបានបិទរោងចក្រកាលពីឆ្នាំមុនគឺ ៤៧,៨ពាន់លានបាត ធ្លាក់ចុះពីជាង ១៨០ពាន់លានបាតក្នុងឆ្នាំ២០២៣។
ចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២២ មានការបិទរោងចក្រចំនួន ៤.៨៥៥ និងរោងចក្រថ្មីចំនួន ១.៨១៨ បានបើក ដែលបណ្តាលឱ្យមានរោងចក្រសរុបប្រហែល ១២៧ ត្រូវបានបិទក្នុងមួយខែក្នុងរយៈពេលពីរឆ្នាំ។ 
