មន្ត្រីក្រសួងកសិកម្ម ដឹកនាំក្រុមការងារចុះ ពិនិត្យស្ថានភាពខ្វះទឹកនៅស្រុកទ្រាំង និងការប្រមូលផលស្រូវប្រាំងនៅស្រុកព្រៃកប្បាស ខេត្តតាកែវ

ភ្នំពេញ៖ នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើដោយឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការ ឯកឧត្តម ទុយ សុភ័ក្រ្ត អភិបាលរងនៃគណៈអភិបាល ខេត្ត តាកែវ លោកញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ និងមន្រ្តីជំនាញ លោកអភិបាលរងស្រុក ប្រធានការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថាន និងអាជ្ញាធរមូលដ្ឋានឃុំ បានអញ្ជើញចុះពិនិត្យស្ថានភាពស្រូវប្រាំង ដែលប្រឈមនឹងបញ្ហាខ្វះទឹក នៅស្រុកទ្រាំង ខេត្តតាកែវ។
នាដំណើរបេសសកម្មនោះ បន្ទាប់ពីឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារ បានពិនិត្យ បានវាយតម្លៃឃើញថា ស្រូវ អាចនឹងជួបបញ្ហាខ្វះទឹក នៅរយៈពេល ពី១៥ ទៅ២០ថ្ងៃទៀត ប៉ុន្តែផលប៉ះពាល់ មានប្រមាណចន្លោះពី១០ ទៅ១៥ ភាគរយនៃទិន្នផលស្រូវ ដោយសារស្រូវ ភាគច្រើនមានអាយុកាល៧០ថ្ងៃ ដូច្នេះនឹងមិនមានបញ្ហាប្រឈម ខូចខាតទាំងស្រុងនោះទេ។
តាមការបញ្ជាក់ឱ្យដឹងពីប្រជាកសិករ ដែលចូលរួមក្នុងកិច្ច សំណេះសំណាល នោះ លើកឡើងថា នៅឃុំអង្គកែវនេះ ពុំមានប្រភពទឹកផ្សេងក្រៅពីបឹងភូមិជីច្រាប បច្ចុប្បន្ន ទឹកបឹងបានបូមរីងអស់ហើយ ដោយប្រជាពលរដ្ឋធ្វើស្រែ ប្រាំងនៅជុំវិញ នោះ (ក្នុងឃុំផែនការធ្វើស្រូវប្រាំង ១០០ហិកតា អនុវត្តបាន ៤០០ហិកតា លើស ៤ដងនៃផែនការ) ។ ទឹកដែលនៅសល់សម្រាប់ស្រោចស្រពគឺនៅតាមថ្លុក តាមស្រះ និងប្រឡាយ ដែលប្រជាពលរដ្ឋបានជីករៀងៗខ្លួននៅក្បែរស្រែ របស់ គាត់ ហើយស្រូវ ដែលប្រឈមខ្វះខាតទឹកតិចតួចទេ ដោយសារស្រូវដល់ ដំណាក់ កាលឱនដាក់គ្រាប់ និងខ្លះទុំហើយ។ ប៉ុន្តែមានបញ្ហាប្រឈមមួយទៀត គឺសត្វ កណ្ដុ រ បំផ្លាញលើដំណាំស្រូវធ្វើមុន និងស្រូវដែលកំពុងទុំ។
នាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារ បានបន្តដំណើរ ទៅ ពិនិត្យ មើលការ ប្រមូលផលស្រូវប្រាំងនៅស្រុកព្រៃកប្បាស ខេត្តតាកែវ ដែល ប្រជា ពល រដ្ឋ កំពុង មមាញឹកច្រូតកាត់។ ចំណែកទីផ្សារមាន ឈ្មួញចុះប្រមូល ទិញ ដល់ ស្រែ ក្នុង តម្លៃ ចន្លោះ ពី ៧៧០រៀល ទៅ៨៥០រៀលក្នុងមួយគីឡូក្រាម។ ជារួមការ ប្រមូលស្រូវ នៅក្នុង ខេត្តតាកែវ ទើបតែបានប្រមាណ១៤ភាគរយប៉ុណ្ណោះ ស្រូវអាច ទុំច្រើននៅចុងខែកុម្ភ: និងខែមីនាខាងមុខនេះ។
មុននឹងបញ្ចប់កម្មវិធី ឯកឧត្តមរដ្ឋលេខាធិការ ក៏បានពន្យល់ណែនាំ ផ្សព្វផ្សាយ អំពី អត្ថប្រយោជន៍នៃការចូលរួមចងក្រងជាសហគមន៍កសិកម្មទំនើប ដែល កសិករ នឹងទទួលបានមានដូចជា៖ ការប្រើប្រាស់ពូជសុទ្ធរបស់ខ្មែរទទួលបានទុនជាប្រាក់កម្ចីពីធនាគារ មានការប្រាក់សមរម្យ ថ្លៃដើមផលិតកម្ម តិចជាងមុន មានតម្លៃល្អតាមរយ:កសិកម្មតាមកិច្ចសន្យា និងអនុវត្តតាមផែនការផលិតកម្មជាដើម៕

