**រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ជួបពិភាក្សាការងារជាមួយអគ្គនាយកអង្គការយូណេស្កូ**សាខាកាកបាទក្រហមខេត្តឧត្ដរមានជ័យ ប្រារព្វព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ**ប្រមុខក្រសួងមហាផ្ទៃ និងឯកអគ្គរដ្ឋទូតកាណាដា ឯកភាពពង្រីកកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាល និងផ្លាស់ប្ដូរបទពិសោធ**លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនចូលគាល់និងសួរព្រះរាជសុខទុក្ខព្រះ​ករុណាព្រះបាទ​សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា  និងសម្ដេច​ព្រះមហាក្សត្រី​ នរោត្តម មុនិនាថ សីហនុ**បទវិភាគ៖​សៀវភៅសដ៏សំខាន់នេះ​បង្ហាញពី​ទំនួលខុសត្រូវ​របស់​ប្រទេស​ធំ​ស្តីពី​ការ​ធ្វើ​ឱ្យ​អភិបាលកិច្ចសកលមានសុក្រឹតភាព​តាម​រយៈ​កំណែ​ទម្រង់**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យកាកសំណល់៖ ការបំប្លែងកាកសំណល់ទៅជាដំណោះស្រាយអាកាសធាតុ**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច្រកអន្តរជាតិជាំ និងតំបន់រងផលប៉ះពាល់ផ្សេងៗទៀត ស្ថិតនៅស្រុកអន្លង់វែង ដែលកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ**ប៉ាគីស្ថានប្រកាសថា អនុស្សរណយោគយល់រវាងអាមេរិក និងអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមបានចូលជាធរមានហើយ**កាកបាទក្រហមកម្ពុជា រៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត និងរាប់បាត្រ ថ្វាយព្រះពរជ័យសិរីមង្គល ក្នុងវរោកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវឌ្ឍនមង្គលគម្រប់ ៩០ យាងចូល ៩១ព្រះវស្សា របស់សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ**សម្ដេចតេជោ សម្ដែងនូវសុទិដ្ឋិនិយមចំពោះទំហំពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌូណេស៊ី ដែលមានការកើនឡើងជារៀងរាល់ឆ្នាំ**លោក ដូណាល់ ត្រាំ បាននិយាយទៅកាន់បណ្ដាមេដឹកនាំនៃក្រុមប្រទេស G7 ថា «ខ្ញុំជាមេគេ» **កងទ័ពជើងអាកាសថៃ កំពុងហ្វឹកហ្វឺនបាញ់មីស៊ីល លើអាកាស**ព្រះករុណាព្រះមហាក្សត្រ៖ ប្រទេសកម្ពុជាឱ្យតម្លៃខ្ពស់ចំពោះមិត្តភាពប្រពៃណីរវាងកម្ពុជា និងចិន**ឯកឧត្តម គន់ គីម អញ្ជើញជួបសំណេះសំណាលជាមួយ អតីតកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមរណសិរ្ស ៤៧៩**អាជ្ញាធរខេត្តរតនគិរីបានចុះបង្ក្រាបឡធ្យូងជិត ១០០ឡ ដែលគ្មានច្បាប់អនុញ្ញាត នៅស្រុកកូនមុំ ខេត្តរតនគិរី**កម្ពុជា ជាប់ឆ្នោតក្លាយជាសមាជិកគណ:កម្មការអន្តររដ្ឋាភិបាល ដើម្បីកិច្ចការពារបេតិកភណ្ឌវប្បធម៌អរូបី សម្រាប់អាណត្តិ៤ឆ្នាំ ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០**អាម៉េរិក និង អុីរ៉ង់ ចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងសន្តិភាពប្រវត្តិសាស្ត្រ ដើម្បីបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា**នគរបាលប្រឆាំងគ្រឿងញៀនខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យប្រុស ស្រីចំនួន ៨នាក់ ទៅតុលាការចាត់ការតាមនីតិវិធី ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**លោក ត្រាំថា លោកមានកិច្ចពិភាក្សាដ៏ល្អជាមួយ លោក ពូទីន និងលោក ហ្សេឡេនស្គី នៅខាងក្រៅកិច្ចប្រជុំ G7 ក្នុងប្រទេសបារាំង**អភិបាលខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំជាមួយប្រតិភូ ADB នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុង ជុំវិញបឹងទន្លេសាបជំហានទី២

លោកជំទាវបណ្ឌិត ជា សិរី៖ អតិផរណានៅកម្ពុជា ជាមធ្យមមានកម្រិតត្រឹម ០.៨% នាឆ្នាំ២០២៤ រួមចំណែកយ៉ាងសំខាន់ ក្នុងការជួយរក្សាកម្រិតជីវភាពរស់នៅរបស់ប្រជាជន

ភ្នំពេញ៖ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា ជាមួយនឹងការរក្សាបានកំណើនសេដ្ឋកិច្ច ពិភពលោកក៏សម្រេចបានជោគជ័យ ក្នុងការកាត់បន្ថយអត្រាអតិផរណាជាបន្តបន្ទាប់ ក្នុងនោះស្ថានភាពអតិផរណានៅកម្ពុជា ជាមធ្យមមានកម្រិតត្រឹម ០.៨% នាឆ្នាំ២០២៤ ដោយសារការធ្លាក់ថ្លៃប្រេងឥន្ធនៈ ម្ហូបអាហារ ស្របពេលដែលទំនិញ និងសេវាផ្សេងៗទៀតឡើងថ្លៃយឺត។

ការលើកឡើងបែបនេះរបស់លោកជំទាវបណ្ឌិត ជា សិរី ធ្វើឡើងក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់ធនាគារជាតិនៃកម្ពុជា រៀបចំឡើងនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤។

លោកជំទាវបណ្ឌិត ជា សិរី បានថ្លែងថា ជាមួយនឹងការរក្សាបានកំណើនសេដ្ឋកិច្ច ពិភពលោកក៏សម្រេចបានជោគជ័យ ក្នុងការកាត់បន្ថយអត្រាអតិផរណាជាបន្តបន្ទាប់ពី ៨.៦% នៅឆ្នាំ២០២២ មក ៥.៧% នាឆ្នាំ២០២៤ ជាពិសេសក្នុងប្រទេសអភិវឌ្ឍន៍ ដែលអត្រាអតិផរណាបានថយចុះដល់២.៦% ដោយសារការរក្សាអត្រាការប្រាក់ គោលឱ្យនៅខ្ពស់ គួបផ្សំនឹងការធ្លាក់ថ្លៃប្រេងឥន្ធនៈ និងម្ហូបអាហារ។ ការថយចុះនៃអតិផរណាបានផ្តល់លទ្ធភាពឱ្យធនាគារកណ្តាលធំៗ កាត់បន្ថយអត្រាការប្រាក់គោលសន្សឹមៗ ចាប់ពីឆមាសទី២ ឆ្នាំ២០២៤ មក។

លោកជំទាវបណ្ឌិត បានបញ្ជាក់ថា នៅកម្ពុជាការអនុវត្តដោយប្រសិទ្ធភាពនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ បានជួយជំរុញសេដ្ឋកិច្ចឱ្យបន្តងើបឡើង ក្នុងអត្រា៦% នាឆ្នាំ២០២៤។ កម្រិតកំណើននេះគាំទ្រជាចម្បង ដោយកំណើនខ្ពស់នៃការនាំចេញ ជាពិសេសផលិតផលកាត់ដេរ និងការបន្តងើបឡើងជាលំដាប់នៃវិស័យទេសចរណ៍ ទោះបីវិស័យសំណង់និងអចលនទ្រព្យ និងកសិកម្មបន្តមានកំណើនទាបក៏ដោយ។ ទន្ទឹមនេះ អតិផរណាជាមធ្យមមានកម្រិតត្រឹម ០.៨% នាឆ្នាំ២០២៤ ដោយសារការធ្លាក់ថ្លៃប្រេងឥន្ធនៈ ម្ហូបអាហារ ស្របពេលដែលទំនិញនិងសេវាផ្សេងៗទៀតឡើងថ្លៃយឺត។

លោកជំទាវបណ្ឌិត បានបញ្ជាក់បន្ថែមថា លើសពីនេះការរក្សាបានស្ថិរភាពតម្លៃប្រាក់រៀល ក៏បានរួមចំណែកក្នុងការរក្សាស្ថិរភាពថ្លៃទំនិញ និងសេវាទូទៅលើទីផ្សារផងដែរ។ អត្រាប្តូរប្រាក់មានកម្រិតជាមធ្យម ៤ ០៧១ រៀលក្នុងមួយដុល្លារអាមេរិក ដោយបានឡើងថ្លៃប្រមាណ ០.៩% ធៀបនឹងឆ្នាំ២០២៣ ដែលធ្វើឱ្យអត្រាប្តូរប្រាក់វិលទៅរកកម្រិតមុនវិបត្តិកូវីដ-១៩ វិញ។

លោកជំទាវបណ្ឌិត ជា សិរី បានមានប្រសាសន៍ថា កម្រិតទាបនៃអតិផរណាបានបង្ហាញថា ធនាគារជាតិនៃកម្ពុជា សម្រេចបាននូវបេសកកម្មចម្បងរបស់ខ្លួន ក្នុងការអនុវត្តនយោបាយរូបិយវត្ថុ ស្របតាមក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច របស់រាជរដ្ឋាភិបាល។ អត្រាអតិផរណាទាបនេះបានរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយរក្សាកម្រិតជីវភាពរស់នៅ របស់ប្រជាជនកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង