អ្នកនាំពាក្យ៖ ប្រទេសចិនការពារយ៉ាងម៉ឺងម៉ាត់នូវសិទ្ធិ ផលប្រយោជន៍របស់សហគ្រាសចិន

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានឲ្យដឹងនៅក្នុងទីក្រុងប៉េកាំង កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសចិនតែងតែប្រឆាំងទៅនឹងការប៉ុនប៉ងធ្វើឱ្យហួសពីគោលគំនិតនៃសន្តិសុខជាតិ ហើយនឹងការពារយ៉ាងម៉ឺងម៉ាត់នូវសិទ្ធិ និងផលប្រយោជន៍របស់សហគ្រាសចិន។
អ្នកនាំពាក្យរូបនេះ បានធ្វើការកត់សម្គាល់ទាំងនេះជាការឆ្លើយតបទៅនឹងសំណួរដែលពាក់ព័ន្ធទាក់ទងនឹងការរារាំងការចូលទៅកាន់ DeepSeek ដោយនាយកដ្ឋានរដ្ឋាភិបាលមួយចំនួននៅក្នុងសាធារណរដ្ឋកូរ៉េ។
លោក Guo Jiakun បានបន្តថា រដ្ឋាភិបាលចិនយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការការពារឯកជនភាព និងសុវត្ថិភាពទិន្នន័យដោយអនុលោមតាមច្បាប់ ហើយនឹងមិនដែលស្នើឱ្យក្រុមហ៊ុន ឬបុគ្គលនានាប្រមូល ឬរក្សាទុកទិន្នន័យក្នុងទម្រង់ខុសច្បាប់ឡើយ។
លោកបានបន្ថែមថា ប្រទេសចិនតែងតែប្រឆាំងទៅនឹងការអនុវត្តនៃការលាតសន្ធឹងលើគោលគំនិតសន្តិសុខជាតិ និងនយោបាយបញ្ហាសេដ្ឋកិច្ច ពាណិជ្ជកម្ម និងបច្ចេកវិទ្យា ដោយបន្ថែមថា ប្រទេសចិននឹងការពារយ៉ាងម៉ឺងម៉ាត់នូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់សហគ្រាសចិន។
