**ពីថ្នាក់រៀនទៅ​កសិដ្ឋាន​ឆ្លាតវៃ ! សិស្ស NTTI បង្កើត​បាន​ប្រព័ន្ធ Solar Greenhouse គ្រប់គ្រ​ងដំ​ណាំ​ដោយ​ស្វ័យប្រវត្តិ**ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសប៊ុលហ្គារីចូលរួមផ្សព្វផ្សាយ**នគរបាលខេត្តស្វាយរៀង ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះជួលនៅក្រុងបាវិត**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់**គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ចុះបំពេញបេសកកម្មស្វែងយល់ពីការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌ នៅសាលាដំបូងខេត្តព្រៃវែង**អគ្គស្នងការនគរបាលជាតិ បើកកិច្ច ប្រជុំ ការ ងារ ប្រយុទ្ធ ប្រឆាំង បទ ល្មើស ឆបោក តាមប្រព័ន្ធ បច្ចេកវិទ្យា ONLINE SCAMS នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបន្តទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីលានទុកដាក់សំរាម TPA SUPIT URANG ស្ថិតនៅក្នុងក្រុងម៉ាឡាង ឥណ្ឌូណេស៊ី**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង**មនុស្សយ៉ាងហោច១៣នាក់ ក្នុងនោះមាន កុមារ១១នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីយោធាប៉ាគីស្ថាន បើកការវាយប្រហារតាមផ្លូវអាកាសនៅខេត្តចំនួន៣ នៃប្រទេសអាហ្វហ្កានីស្ថាន**UN សម្តែងក្តីបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃអំពើហិង្សាសាជាថ្មីនៅតំបន់មជ្ឈិមបូព៌ា និងបានទាមទារឱ្យអ៊ីស្រាអែលបើកច្រកព្រំដែនចូលតំបន់ហ្គាហ្សាឡើងវិញ**ប៊ុលហ្ការីនឹងលែងផ្តល់ជំនួយអាវុធដល់អ៊ុយក្រែនទៀតហើយ និងស្នើឱ្យទីក្រុងមូស្គូ និងទីក្រុងកៀវ ចូលដោះស្រាយគ្នានៅឯតុចរចា ដើម្បីបញ្ចប់សង្រ្គាម**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បើកការវាយប្រហារមួយលើមូលដ្ឋានទ័ពអាមេរិក ក្នុងប្រទេសបារ៉ែន ជាការសងសឹកទៅនឹងការវាយប្រហារថ្មីមួយរបស់យោធាអាមេរិកលើទឹកដីអ៉ីរ៉ង់**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចម៉ូតូនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**រដ្ឋមន្រ្តីហិរញ្ញវត្ថុអ៉ីស្រាអែល នឹងត្រូវហាមមិនឱ្យចូលក្នុងប្រទេសបារាំង ជុំវិញអំពើហិង្សាប្រឆាំងប៉ាឡេស្ទីន**សហរដ្ឋអាមេរិកបានផ្ដល់ជំនួយទឹកប្រាក់២៥ម៉ឺនដុល្លារ ដើម្បីបន្តជួសជុលប្រាសាទបុរាណភ្នំបាខែង**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌៖ ពង្រឹងការយោគយល់គ្នា និង លើកកម្ពស់ចំណងមិត្តភាពកម្ពុជា-ចិន**អភិបាលខេត្តកំពត ចុះមកសាលាស្រុកបន្ទាយមាសដោយផ្ទាល់ ដើម្បីពិនិត្យ និងសម្របសម្រួលនូវដំណើរការទូទាត់ប្រាក់សំណង ជូនដល់បងប្អូនប្រជាពលរដ្ឋ**អភិបាលខេត្តកណ្ដាល ស្នើអាជ្ញាធរមូលដ្ឋានសូមយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនជនភៀសសឹកដែលមករស់នៅក្នុងមូលដ្ឋានរបស់ខ្លួន**ឯកឧត្តម រិន វីរៈ ដឹកនាំកិច្ចប្រជុំជាមួយក្រុមជំនាញរបស់អង្គការ UNESCAP (Mr. Arman Bidarbakht Nia, Mr. Dayyan Shayani and Mr. Jan Smit) ស្តីពីកិច្ចសហប្រតិបត្តិការរវាង វិទ្យាស្ថានជាតិស្ថិតិនិងអង្គការ UNESCAP**ស្តូបមិត្តភាពកម្ពុជា-វៀតណាម ខេត្តពោធិ៍សាត់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ

បទវិភាគ៖បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនលើកដំបូងបន្ទាប់ពីត្រូវដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីបានបញ្ឆេះក្បាលម៉ាស៊ីនថ្មីនៃកំណើនសេដ្ឋកិច្ច

បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំនេះជាបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនលើកដំបូងបន្ទាប់ពីត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី អារម្មណ៍ចាយលុយរបស់អ្នកផងទាំងពួងបានបញ្ចេញយ៉ាងខ្លាំង ។ ចំនួនកុម្មង់ម្ហូបឈុតជាក្រុមក្រោមប្រធានបទ “បេតិកភណ្ឌវប្បធម៌អរូបី”លើវេទិកាមួយចំនួនបានកើនឡើង១២ដង បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ម្ហូបយប់ដាច់ឆ្នាំចាស់តាមចន្ទគតិនៃភោជនីយដ្ឋានមួយចំនួនគឺទទួលប្រិយភាពដែលពិបាករកទិញបាន ។ អ្នកទេសចរដែលធ្វើដំណើរក្នុងស្រុកចិនមានចំនួន៥រយ១លាននាក់និងបានចំណាយប្រាក់សរុប៦សែន៧ម៉ឺន៧ពាន់២លានយាន់ប្រាក់ចិន ដែលកើនឡើង៥,៩ភាគរយនិង៧ភាគរយដោយឡែកពីគ្នាបើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ។ ទំហំទឹកប្រាក់នៃការលក់សំបុត្រភាពយន្តនិងអ្នកទស្សនាភាពយន្តក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនសុទ្ធតែបានបង្កើតកំណត់ត្រាថ្មី ទំហំទឹកប្រាក់សរុបនៃការលក់សំបុត្រភាពយន្តចិននៅឆ្នាំ២០២៥បានកាន់លំដាប់ថ្នាក់ទីមួយលើទូទាំងពិភពលោកដែលលើសពីទ្វីបអាមេរិកខាងជើង ។ ដូចដែលឥស្សរជនវិភាគអន្តរជាតិបានលើកឡើងថា សេដ្ឋកិច្ចបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនបានបញ្ចេញនូវកម្លាំងរស់រវើកច្នៃប្រឌិតថ្មីក្នុងបរិយាកាសអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ដែលបង្ហាញពីកម្លាំងចលករផ្ទៃក្នុងនិងភាពធន់ដ៏ខ្លាំងក្លានៃទីផ្សារចិន។
សេដ្ឋកិច្ចបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនមានភាពសន្ទុះយ៉ាងខ្លាំង ហើយក៏នាំឱ្យពិភពលោកមានភាពកក់ក្តៅដែរ ។ ក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនដំបូងបន្ទាប់ពីត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនេះ ប្រជាជនចំនួន១ភាគ៥លើទូទាំងពិភពលោកបានអបអរសាទរបុណ្យចូលឆ្នាំចិនតាមទម្រង់ផ្សេងៗគ្នា ។ លើកម្មវិធី RedNote ដែលជាបណ្តាញទំនាក់ទំនងសង្គមចិន ជនបរទេសបានរៀនសរសេរពាក្យទំនឹមអបអរសាទរបុណ្យចូលឆ្នាំចិន ធ្វើនំគាវនិងរង់ចាំមើលរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ដែលរួមគ្នាអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនជាមួយជនជាតិចិន ។
ទន្ទឹមនឹងប្រទេសចិនបើកទូលាយនិងកាត់បន្ថយកម្រិតពន្ធគយជាបន្តបន្ទាប់ “ទំនិញនាំចូលសម្រាប់បុណ្យចូលឆ្នាំថ្មីចិន”បានចូលក្នុងបញ្ជីមុខទំនិញបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ។ ទំនិញរបស់ប្រទេសនានាដូចជា ផ្លែគីវីរបស់នូវែលហ្សេឡង់ Cherries របស់ឈីលី បង្កងរបស់អូស្ត្រាលីនិងក្ដាមព្រិលទឹកកករបស់រុស្ស៊ីជាដើមបានទទួលប្រជាប្រិយភាពនៅទីផ្សាររបស់ចិន ដែលបំពេញតម្រូវការប្រើប្រាស់គ្រប់បែបយ៉ាងរបស់ជនជាតិចិន ។
មិនត្រឹមតែប៉ុណ្ណោះ ក្រោមការជំរុញនៃគោលនយោបាយដូចជាការផ្តល់ភាពងាយស្រួលក្នុងការធ្វើទិដ្ឋការជាដើម “China Travel”និង“Chinese New Year(បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន)”បានបំផុសចរន្តកម្ដៅសម្រាប់ធ្វើទេសចរណ៍ឆ្លងដែននៅទូទាំងពិភពលោក ។ តាមទិន្នន័យនៃវេទិកាភាគីទីបីបង្ហាញឱ្យដឹងថា នៅឆ្នាំ២០២៥នេះ អ្នកទេសចរបរទេសដែលធ្វើដំណើរទៅប្រទេសចិន ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនបានកើនឡើង១៥០ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ដែលបង្កើតកំណត់ត្រាថ្មី ។ ព្រមពេលជាមួយគ្នានេះ អ្នកទេសចរចិនបានទៅធ្វើដំណើរនៅទីក្រុងជាង២១០០នៅទូទាំងពិភពលោក ។ វេបសាយ World Travel and Tourism របស់អាមេរិកបានវាយតម្លៃថា ទីផ្សារប្រើប្រាស់ទេសចរណ៍ដ៏ខ្លាំងក្លាក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីចិនបានចាក់គ្រឹះយ៉ាងរឹងមាំដល់សេដ្ឋកិច្ចចិននៅឆ្នាំ២០២៥ រីឯវិបុលភាពនៃទីផ្សាររបស់ចិននឹងក្លាយជាទីចាប់ផ្តើមជានិមិត្តសញ្ញានៃវិបុលភាពក្នុងវិស័យទេសចរណ៍ទូទាំងពិភពលោកឆ្នាំនេះ ។
ឆ្លងតាមរយៈការប្រើប្រាស់ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីចិនដ៏សកម្ម អ្នកផងទាំងពួងមិនត្រឹមតែបានឃើញកម្លាំងរស់រវើកនៃឆ្នាំចិនប៉ុណ្ណោះទេ ថែមទាំងក៏ជាសក្សីនៃឧត្តមភាពទីផ្សារដ៏ធំសម្បើមរបស់ចិនផងដែរ ។ ស្របនឹងការរួមបញ្ចូលគ្នាយ៉ាងស៊ីជម្រៅនៃបច្ចេកទេសឌីជីថលនិងសេដ្ឋកិច្ចជាក់ស្តែង និងការពង្រីកថែមមួយកម្រិតទៀតនៃទីផ្សារប្រើប្រាស់ កម្លាំងរស់រវើកនៃទីផ្សារធំៗរបស់ចិននឹងត្រូវរំលេចចេញកាន់តែច្រើនឡើងៗ ។
“ការចាប់ផ្តើមល្អ”នៃការប្រើប្រាស់ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីចិននាំឱ្យអ្នកផងទាំងពួងស្ទាបស្ទង់នូវសរសៃឈាមសេដ្ឋកិច្ចរបស់ចិន ។ ពេលថ្មីៗកន្លងទៅនេះ អង្គការមូលនិធីរូបិយវត្ថុអន្តរជាតិបានដំឡើងការប៉ាន់ប្រមាណចំពោះកំណើនសេដ្ឋកិច្ចចិននៅឆ្នាំ២០២៥និង២០២៦ ។ ប៉ុន្មានថ្ងៃកន្លងទៅនេះ សហគ្រាសបរទេសដូចជាក្រុមហ៊ុន Sanofi របស់បារាំងនិងក្រុមហ៊ុន Volkswagen របស់អាល្លឺម៉ង់ជាដើមបានពង្រីកទំហំធ្វើអាជីវកម្មនៅប្រទេសចិន ហើយស្ថាប័នទុនបរទេសដូចជាក្រុមហ៊ុន HSBC ជាដើមបានចេញផ្សាយចក្ខុវិស័យវិនិយោគសកលឆ្នាំ២០២៥ ដែលបន្តមានសុទិដ្ឋិនិយមចំពោះទីផ្សាររបស់ចិន ។

អត្ថបទដែលជាប់ទាក់ទង