**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ រងការថ្កោលទោសយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ ក្រោយមានផែនការក្នុងការគ្រប់គ្រងតំបន់ហ្គាហ្សា

វ៉ាស៊ីនតោន៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅថ្ងៃពុធនេះ បានធ្វើឱ្យមានការភ្ញាក់ផ្អើល និងរងការថ្កោលទោសយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ ក្រោយពីថ្លែងពីផែនការក្នុងការគ្រប់គ្រងតំបន់ហ្គាហ្សា និងអភិវឌ្ឍវាទៅជា «តំបន់រីវីយេរ៉ានៃមជ្ឈិមបូព៌ា» ឬ”Riviera of the Middle East”។

ក្នុងសន្និសីទសារព័ត៌មានរួម ជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu កាលពីព្រឹកថ្ងៃអង្គារ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែលជាអ្នកអភិវឌ្ឍអចលនទ្រព្យដ៏ល្បីមួយរូប បានបង្ហាញពីចក្ខុវិស័យរបស់ខ្លួន ក្នុងការកសាងរមណីយដ្ឋានមួយ នៅលើឆ្នេរសមុទ្រហ្គាហ្សា ដែលរងការបំផ្លិចបំផ្លាញយ៉ាងដំណំ ដោយសារការទម្លាក់គ្រាប់បែក របស់អ៊ីស្រាអែលអស់រយៈពេលជាង ១៥ ខែ។ ការទម្លាក់គ្រាប់បែកនេះ បាន សម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៤៧,០០០ នាក់ និងធ្វើឱ្យប្រជាជនភាគច្រើនគ្មានទីជម្រក។

ផែនការនេះ ត្រូវបានច្រានចោលយ៉ាងខ្លាំងក្លាពីសំណាក់ថ្នាក់ដឹកនាំជុំវិញពិភពលោក។ អារ៉ាប៊ីសាអូឌីត ដែលត្រូវបានគេរំពឹងថា នឹងធ្វើឱ្យមានទំនាក់ទំនងជាធម្មតាជាមួយអ៊ីស្រាអែល បានបដិសេធផែនការនេះទាំងស្រុង។

តួកគីបានហៅសំណើនេះថា «មិនអាចទទួលយកបាន» ខណៈបារាំងបានព្រមានថា ផែនការនេះនឹងធ្វើឱ្យប៉ះពាល់ដល់ស្ថិរភាពនៅមជ្ឈិមបូព៌ា។ ចំណែកឯ រុស្ស៊ី ចិន អេស្ប៉ាញ អៀរឡង់ អូស្ត្រាលី ព្រមទាំងចក្រភពអង់គ្លេស សុទ្ធតែបានបញ្ជាក់ពី ការគាំទ្ររបស់ខ្លួនចំពោះដំណោះស្រាយរដ្ឋពីរ ដែលជាមូលដ្ឋាននៃគោលនយោបាយរបស់សហរដ្ឋអាមេរិកក្នុងតំបន់ អស់រយៈពេលជាច្រើនទសវត្សរ៍។

ចិន បានប្រកាសជំហរប្រឆាំង នឹងការផ្លាស់ទីលំនៅជនជាតិប៉ាឡេស្ទីនដោយបង្ខំ ដោយ លើកឡើងថា «ប្រជាជនប៉ាឡេស្ទីនគ្រប់គ្រងប៉ាឡេស្ទីន» គឺជាគោលការណ៍មូលដ្ឋាននៃអភិបាលកិច្ចក្រោយជម្លោះ។ បារាំងបានចេញការរិះគន់យ៉ាងខ្លាំង ដោយព្រមានថា ការផ្លាស់ទីលំនៅដោយបង្ខំ នឹងផ្ទុយនឹងច្បាប់អន្តរជាតិ ដែលធ្វើឱ្យប៉ះពាល់ដល់សេចក្តីប្រាថ្នា ស្របច្បាប់របស់ប៉ាឡេស្ទីន និងធ្វើឱ្យតំបន់គ្មានស្ថិរភាព៕

អត្ថបទដែលជាប់ទាក់ទង