**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពីការសាងសង់អគាររដ្ឋបាលខេត្តតាកែវ (ថ្មី)**ព្រះមហាក្សត្រ៖ រដ្ឋសភាបានបំពេញតួនាទី ភារកិច្ចស្នូលរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន**សម្តេចធិបតី អំពាវនាវដល់ជនរួមជាតិ ជាពិសេសប្រជានេសាទ ចូលរួមថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍ ធនធានជលផលជាតិឱ្យបានគង់វង្ស**សម្តេចធិបតី ណែនាំដល់ក្រសួងកសិកម្មត្រូវបន្តពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានជលផល ឱ្យកាន់តែមានប្រសិទ្ធភាព**សម្តេចធិបតី៖ មច្ឆជាតិ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចមូលដ្ឋាន ដែលបង្កើតការងារនិងផ្តល់ប្រាក់ចំណូលយ៉ាងសន្ធឹកសន្ធាប់ដល់ប្រជានេសាទ**សម្តេចធិបតី៖ ត្រីកើនឡើង តែតម្លៃត្រីចុះថោក**សម្តេចធិបតី៖ ពីរឆ្នាំមកនេះបានបញ្ជាទៅដល់កងទ័ពជើងគោកឱ្យជួយទៅដល់រដ្ឋបាលជលផល និងសមត្ថកិច្ច លើការល្បាត និងអភិរក្សាផលជលផលកម្ពុជា**សម្តេចធិបតី៖ ការអភិរក្សវិស័យជលផល មិនអាចធ្វើតែរាជរដ្ឋាភិបាលតែម្នាក់ឯងទៅបានទេ គឺត្រូវការចូលរួមពីគ្រប់គ្នាទាំងអស់**សម្តេចធិបតី៖ រយៈពេលពីរឆ្នាំមកនេះ ដោយសារការអភិរក្ស និងការទប់ស្កាត់បទល្មើសនេសាទ កំណើនផលត្រីបានកើនឡើង

ក្រសួងបរិស្ថាន និងធនាគារ ARDB សហការជំរុញការផ្តល់ហិរញ្ញប្បទានបៃតងប្រកបដោយប្រសិទ្ធភាព និងការវិនិយោគបៃតង

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅរសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានចុះអនុស្សរណៈយោគយល់គ្នាក្នុងគោលបំណង ដើម្បីសហការគ្នាគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការចូលរួមដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ ដោយផ្អែកលើសកម្មភាព (Mitigation) និងការបង្កើនភាពធន់នឹងការប្រែប្រួលអាកាសធាតុ តាមរយៈការផ្តល់ហិរញ្ញប្បទានបៃតង។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងនៅក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នានោះថា ដើម្បីសម្រេចបានជោគជ័យ ក្នុងការអនុវត្តគោលនយោបាយ និងផែនការសកម្មភាពរបស់រាជរដ្ឋាភិបាលលើវិស័យបរិស្ថាន និងការប្រែប្រួលអាកាសធាតុ គឺទាមទាឱ្យមានការចូលរួមទាំងអស់គ្នា ទាំងស្ថាប័នរដ្ឋ និងវិស័យឯកជន។

ជាមួយគ្នានោះដែរ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តីបានរំលឹក អំពីកាលានុវត្តភាពជាច្រើនសម្រាប់ វិស័យឯកជន ក្នុងការចាប់យកការវិនិយោគបៃតង កាត់បន្ថយការបញ្ចេញ ឧស្ម័នផ្ទះកញ្ចក់ និងទទួលបានឥណទានកាបូន ដែលអាចជួយកាត់បន្ថយថ្លៃដើមនៃការវិនិយោគ។ ឧទាហរណ៍ដូចជា គម្រោងកាត់បន្ថយការបញ្ចេញឧស្ម័នមេតានពីដំណាំស្រូវ គម្រោងចាប់យកឧស្ម័នមេតានពីកសិដ្ឋាន ចិញ្ចឹមជ្រូក ឬរោងចក្រផលិតម្សៅមី រោងចក្រផលិតអគ្គិសនីពីថាមពលកកើតឡើងវិញ។ ទាំងអស់នេះ សុទ្ធតែឱកាសសម្រាប់វិស័យឯកជន ទាញយកឥណទានការបូន។

ថ្លែងក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ឯកឧត្តមបណ្ឌិត កៅ ថាច បានចាត់ទុកពិធីចុះរយៈអនុស្សរណៈនៃការយោគយល់គ្នានេះធនាគារ ARDB នឹងសហការយ៉ាងជិតស្និទ្ធិជាមួយក្រសួងបរិស្ថាន ក្នុងការផ្តល់ហិរញ្ញប្បទានបៃតងឱ្យកាន់តែមានប្រសិទ្ធភាព និងលើកកម្ពស់ការយល់ដឹងជាសាធារណៈពាក់ព័ន្ធនឹងនិរន្តរភាពបរិស្ថាន និងភាពធន់របស់វិស័យកសិកម្ម។
ឯកឧត្តមបណ្ឌិតប្រតិភូមានសុទិដ្ឋិនិយមថា កិច្ចសហប្រតិបត្តិការរវាងក្រសួងបរិស្ថាន និងធនាគារ ARDB នឹងផ្តល់ជាផលវិជ្ជមាន ស្របតាមឆន្ទៈ និងចក្ខុវិស័យរួមក្នុងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព ក៏ដូចជាស្របតាមតួនាទី ភារកិច្ចរបស់ស្ថាប័នទាំងពីរ ដែលជាផ្នែកមួយជួយគាំទ្រដល់គោលដៅអភិវឌ្ឍន៍ ដែលមានលក្ខណៈប្រកួតប្រជែង មានបរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងមាននិរន្តរភាព ព្រមទាំងធានានូវជីវភាពរស់នៅប្រកបដោយសុខុមាលភាព សម្រាប់ប្រជាជនជំនាន់ក្រោយ។

ទន្ទឹមនោះ ធនាគារ ARDB ក៏បានផ្តល់សេវាផ្សេងទៀតជូនអតិថិជនគោលដៅ ដោយអនុលោមតាមគោលការណ៍អភិបាលកិច្ចល្អ និងការទទួលខុសត្រូវសង្គម និងបរិស្ថាន។ក្នុងបរិបទនេះ ធនាគារចាំបាច់មានកិច្ចសហប្រតិបត្តិការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍នានា ក្នុងនោះក្រសួងបរិស្ថានជាក្រសួងដែលដើរតួនាទីយ៉ាងសំខាន់ លើកិច្ចអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ដោយផ្តោតលើកិច្ចគាំពារបរិស្ថាននៅកម្ពុជា និងការអនុវត្តគោលនយោបាយជាតិស្តីពីការអភិវឌ្ឍបៃតង និងផែនការយុទ្ធសាស្រ្តជាតិ ស្តីពីការអភិវឌ្ឍបៃតងឆ្នាំ២០១៣-២០៣០ ដែលមានចក្ខុវិស័យបៃតង ធ្វើឱ្យមានសមភាព តុល្យភាព និងវឌ្ឍនភាព រវាងសេដ្ឋកិច្ច បរិស្ថាន សង្គម និងវប្បធម៌ ៕

អត្ថបទដែលជាប់ទាក់ទង