**អាមេរិក បើកការវាយប្រហារសាជាថ្មីលើអ៉ីរ៉ង់ ខណៈកិច្ចប្រឹងប្រែងបិទបញ្ចប់សង្រ្គាមកំពុងជាប់គាំង**ក្រុមមន្ត្រីសន្តិសុខលីបង់៖ ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលលើភាគខាងត្បូងលីបង់ បានសម្លាប់មនុស្សយ៉ាងហោច ១៣នាក់**យោធាប៉ាគីស្ថានប្រកាសថា បុគ្គលិកយោធាទាំងអស់ដែលស្ថិតនៅលើឧទ្ធម្ភាគចក្របានបាត់បង់ជីវិតទាំងស្រុង បន្ទាប់ពីជួបគ្រោះថ្នាក់ធ្លាក់នៅក្បែរទីក្រុងមុយហ្សាហ្វារ៉ាបាដ ក្នុងតំបន់កាស្មៀរ**សម្តេចតេជោ បង្ហាញពីវីរភាព និងគុណបំណាច់ដ៏ធំធេងចំពោះជាតិមាតុភូមិរបស់វីរកងទ័ព ដែលបានយកទ្រូងពាំងគ្រាប់ ដើម្បីជាតិទឹកដី និងប្រជាជន**សម្តេចតេជោ ណែនាំដល់អាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធភាព**លោក នេតាន់យ៉ាហ៊ូ នឹងបន្តឈរឈ្មោះបោះឆ្នោតសម្រាប់អាណត្តិថ្មីក្នុងឆ្នាំនេះ បន្ទាប់ពីលោកត្រាំ សម្តែងភាពសង្ស័យថា តើមេដឹកនាំរូបនេះចង់បន្តតំណែងទៀតឬយ៉ាងណា**រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**សម្តេចតេជោ ប្រកាសចាត់វិធានការលើក្រុមឈ្មួញនាំសាច់បង្កកពីប្រទេសថៃ និងហៅឈ្មួញមកសួរដោយផ្ទាល់ រកមុខមន្ត្រីដែលពាក់ព័ន្ធ**ជនជាតិចិន ១៥៦នាក់ពាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**ក្រសួងបរិស្ថានតម្រូវឱ្យក្រុមហ៊ុនរុករករ៉ែ RONG CHENG INDUSTRIAL INVESMENT (CAMBODIA) CO., LTD. អនុវត្តតាមច្បាប់ ស្តារបរិស្ថានឡើងវិញស្របតាមបទដ្ឋានបរិស្ថាន ដើម្បីចៀសវាងផលប៉ះពាល់បរិស្ថាននិងធនធានធម្មជាតិ**លោក ម៉េ​ង​​​​ ស្រ៊ុន​​​​​​ មេបញ្ជាការ បាន​បរិច្ចាគ​ថវិកា​ចំនួន​១,២៨០.០០០រៀល ក្នុងការឧបត្ថម្ភ​ទៅ​ដល់ប្រជាពលរដ្ឋដែលរងគ្រោះអគ្គិភ័យឆេះផ្ទះមួយគ្រួសារនិង​ប្រជាពល​រដ្ឋ​មាន​ជីវភាព​ខ្វះខាត ជួបការ​លំបាក​ ក្នុងភូមិសាស្ត្រស្រុកភ្នំស្រួច**ពីថ្នាក់រៀនទៅ​កសិដ្ឋាន​ឆ្លាតវៃ ! សិស្ស NTTI បង្កើត​បាន​ប្រព័ន្ធ Solar Greenhouse គ្រប់គ្រ​ងដំ​ណាំ​ដោយ​ស្វ័យប្រវត្តិ**ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសប៊ុលហ្គារីចូលរួមផ្សព្វផ្សាយ**នគរបាលខេត្តស្វាយរៀង ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះជួលនៅក្រុងបាវិត**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់**គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ចុះបំពេញបេសកកម្មស្វែងយល់ពីការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌ នៅសាលាដំបូងខេត្តព្រៃវែង**អគ្គស្នងការនគរបាលជាតិ បើកកិច្ច ប្រជុំ ការ ងារ ប្រយុទ្ធ ប្រឆាំង បទ ល្មើស ឆបោក តាមប្រព័ន្ធ បច្ចេកវិទ្យា ONLINE SCAMS នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបន្តទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីលានទុកដាក់សំរាម TPA SUPIT URANG ស្ថិតនៅក្នុងក្រុងម៉ាឡាង ឥណ្ឌូណេស៊ី**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង**មនុស្សយ៉ាងហោច១៣នាក់ ក្នុងនោះមាន កុមារ១១នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីយោធាប៉ាគីស្ថាន បើកការវាយប្រហារតាមផ្លូវអាកាសនៅខេត្តចំនួន៣ នៃប្រទេសអាហ្វហ្កានីស្ថាន

សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាគារមណ្ឌលសុខភាព ឈ្នួរមានជ័យ មណ្ឌលសុខភាពប្រាសាទ និងមណ្ឌលសុខភាពបល្ល័ង្ក ដែលបានជួសជុល និងកែលម្អឡើងវិញ

បន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុក សឿន សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាធិបតីភាព ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អាគារ មណ្ឌលសុខភាព ឈ្នួរមានជ័យ មណ្ឌលសុខភាពប្រាសាទ និងមណ្ឌលសុខភាពបល្ល័ង្ក ដែលបានជួសជុល និងកែលម្អឡើងវិញ ក្រោមជំនួយគាំទ្រថវិកា របស់សមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូគ្រីស្ទ នៃពួកបរិស័ទថ្ងៃចុងក្រោយ ដែលមានការចូលរួមពីរ លោក រ័ត្ន ច័ន្ទសុភាព ប្រធានសមាគមនិកាយ សាសនាចក្រនៃព្រះយេស៊ូគ្រីស្ត នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ និងសមាជិកប្រតិភូអមដំណើរ ម្ចាស់ជំនួស តំណាងអង្គការដៃគូ បុគ្គលិកសុខាភិបាល បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស និងយុវជន ប្រារព្ធធ្វើឡើងនៅបរិវេណ មណ្ឌលសុខភាពឈ្នួរមានជ័យ ស្ថិតនៅឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ នារសៀលថ្ងៃទី០៣ ខែកម្ភៈ ឆ្នាំ២០២៥។

លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបានមានប្រសាសន៍ថា ១.ពង្រឹងសមត្ថភាពផ្ដល់សេវាសុខភាពបឋមនៅមណ្ឌលសុខភាពនឹងមន្ទីរពេទ្យបង្អែកដោយយកចិត្តទុកដាក់លើពង្រាយបុគ្គលិកគ្រប់ចំនួនដែលមានក្រមសីលធម៏ល្អនឹងទទួលបានបណ្ដុះបណ្ដាលត្រឹមត្រូវ ការផ្គត់ផ្គង់ឱសថ សម្ភារបរិក្ខាការបំពាក់ឧបករណ៍ពេទ្យការកែលម្អហេដ្ធារចនាសម្ព័ន្ធនឹងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាននឹងសុខាភិបាលឌីជីថល។ ២.អភិវឌ្ឈសមត្ថភាពស្ថាប័នសុខាភិបាលថ្នាក់ជាតិនឹងថ្នាក់ក្រោមជាតិក្នុងការគ្រប់គ្រងធនធានមនុស្សនឹងហិរញ្ញវត្ថុនិយតកម្មកាតឆ្លើយតបនឹងការគំរាមកំហែងសុខភាពសាធារណៈនឹងគ្រោះអាសន្នសុខភាពការផ្ដល់សេវាកាន់តែមានភាពឆ្លើយតបប្រកបដោយសមធម៌នឹងគណនេយ្យខ្ពស់នឹងកាតលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចដំណើរការមុខងារស្ថាប័ន។

ដើម្បីឆ្លើយតបធ្វើអនុវត្តឆ្លើយតបនឹងកម្មវិធីនយោបាយនឹងផែនការយុទ្ធសាស្រ្តវិស័យសុខាភិបាលមន្ទីរសុខាភិបាលនៃរដ្ធបាលខេត្តបានយកចិត្តទុកដាក់ខ្ពស់លើការកែលម្អហេដ្ធារចនាសម្ព័ន្ធសុខាភិបាល ការកែលម្អនឹងលើកកម្ពស់គុណភាពសេវាការអភិវឌ្ឈន៍សមត្ថភាពជំនាញបច្ចេកវិទ្យានឹងនវាវត្តន៍ នឹង ការបំពាក់សម្ភារបរិក្ខាពេទ្យ អោយបានសមស្រប ព្រមទាំងការកៀងគរប្រភពធនធានជាថវិកាសម្ភារ ពីដៃគូសមាគម សប្បុរសជន នឹងការរួមចំណែកពីអាជ្ញាធរដែនគ្រប់លំដាប់ថ្នាក់នឹងសហគមន៍។

ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ស្ថិតក្នុងបរិយាកាសដ៏ឧត្តុងឧត្តម និងប្រពៃថ្លៃថ្លានេះ ក៏ដូចជាមួយបងប្អូនប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ ចំពោះសមិទ្ធផលនៃការកសាងមណ្ឌលសុខភាព ដែលបម្រើឲ្យវិស័យសុខាភិបាលសាធារណៈ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងកម្មវិធីគោលនយោបាយជាអាទិភាពទី១ “ការពង្រីកសេវាថែទាំសុខភាព ឆ្ពោះទៅកាន់ការគ្រប់ដណ្ដប់ជាសកល” ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែគិតគូរអំពីវិស័យសុខាភិបាល នូវជាបញ្ហាអាទិភាពដែលត្រូវបន្តការយកចិត្តទុកដាក់ ពិសេសសេវាសាធារណៈនៅថ្នាក់មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកក្រុង-ស្រុក៕

អត្ថបទដែលជាប់ទាក់ទង