**ពីថ្នាក់រៀនទៅ​កសិដ្ឋាន​ឆ្លាតវៃ ! សិស្ស NTTI បង្កើត​បាន​ប្រព័ន្ធ Solar Greenhouse គ្រប់គ្រ​ងដំ​ណាំ​ដោយ​ស្វ័យប្រវត្តិ**ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសប៊ុលហ្គារីចូលរួមផ្សព្វផ្សាយ**នគរបាលខេត្តស្វាយរៀង ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះជួលនៅក្រុងបាវិត**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់**គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ចុះបំពេញបេសកកម្មស្វែងយល់ពីការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌ នៅសាលាដំបូងខេត្តព្រៃវែង**អគ្គស្នងការនគរបាលជាតិ បើកកិច្ច ប្រជុំ ការ ងារ ប្រយុទ្ធ ប្រឆាំង បទ ល្មើស ឆបោក តាមប្រព័ន្ធ បច្ចេកវិទ្យា ONLINE SCAMS នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបន្តទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីលានទុកដាក់សំរាម TPA SUPIT URANG ស្ថិតនៅក្នុងក្រុងម៉ាឡាង ឥណ្ឌូណេស៊ី**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង**មនុស្សយ៉ាងហោច១៣នាក់ ក្នុងនោះមាន កុមារ១១នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីយោធាប៉ាគីស្ថាន បើកការវាយប្រហារតាមផ្លូវអាកាសនៅខេត្តចំនួន៣ នៃប្រទេសអាហ្វហ្កានីស្ថាន**UN សម្តែងក្តីបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃអំពើហិង្សាសាជាថ្មីនៅតំបន់មជ្ឈិមបូព៌ា និងបានទាមទារឱ្យអ៊ីស្រាអែលបើកច្រកព្រំដែនចូលតំបន់ហ្គាហ្សាឡើងវិញ**ប៊ុលហ្ការីនឹងលែងផ្តល់ជំនួយអាវុធដល់អ៊ុយក្រែនទៀតហើយ និងស្នើឱ្យទីក្រុងមូស្គូ និងទីក្រុងកៀវ ចូលដោះស្រាយគ្នានៅឯតុចរចា ដើម្បីបញ្ចប់សង្រ្គាម**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បើកការវាយប្រហារមួយលើមូលដ្ឋានទ័ពអាមេរិក ក្នុងប្រទេសបារ៉ែន ជាការសងសឹកទៅនឹងការវាយប្រហារថ្មីមួយរបស់យោធាអាមេរិកលើទឹកដីអ៉ីរ៉ង់**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចម៉ូតូនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**រដ្ឋមន្រ្តីហិរញ្ញវត្ថុអ៉ីស្រាអែល នឹងត្រូវហាមមិនឱ្យចូលក្នុងប្រទេសបារាំង ជុំវិញអំពើហិង្សាប្រឆាំងប៉ាឡេស្ទីន**សហរដ្ឋអាមេរិកបានផ្ដល់ជំនួយទឹកប្រាក់២៥ម៉ឺនដុល្លារ ដើម្បីបន្តជួសជុលប្រាសាទបុរាណភ្នំបាខែង**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌៖ ពង្រឹងការយោគយល់គ្នា និង លើកកម្ពស់ចំណងមិត្តភាពកម្ពុជា-ចិន**អភិបាលខេត្តកំពត ចុះមកសាលាស្រុកបន្ទាយមាសដោយផ្ទាល់ ដើម្បីពិនិត្យ និងសម្របសម្រួលនូវដំណើរការទូទាត់ប្រាក់សំណង ជូនដល់បងប្អូនប្រជាពលរដ្ឋ**អភិបាលខេត្តកណ្ដាល ស្នើអាជ្ញាធរមូលដ្ឋានសូមយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនជនភៀសសឹកដែលមករស់នៅក្នុងមូលដ្ឋានរបស់ខ្លួន**ឯកឧត្តម រិន វីរៈ ដឹកនាំកិច្ចប្រជុំជាមួយក្រុមជំនាញរបស់អង្គការ UNESCAP (Mr. Arman Bidarbakht Nia, Mr. Dayyan Shayani and Mr. Jan Smit) ស្តីពីកិច្ចសហប្រតិបត្តិការរវាង វិទ្យាស្ថានជាតិស្ថិតិនិងអង្គការ UNESCAP**ស្តូបមិត្តភាពកម្ពុជា-វៀតណាម ខេត្តពោធិ៍សាត់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ

ឯកឧត្ដម ម៉ប់ សារិន ស្នើឱ្យគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារនៃរដ្ឋបាលរាជធានីភ្នំពេញ រៀបចំបើកវគ្គបណ្តុះបណ្តាលតម្រង់ទិសដល់ គ.ក.ស.ក នៃរដ្ឋបាលខណ្ឌ និង គ.ក.ន.ក សង្កាត់ ដើម្បីពង្រឹងសមត្ថភាព

ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ឯកឧត្ដម ម៉ប់ សារិន បានស្នើឱ្យគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារនៃរដ្ឋបាលរាជធានីភ្នំពេញ គិតគូររៀបចំបើកវគ្គបណ្តុះបណ្តាលតម្រង់ទិសដល់ គ.ក.ស.ក នៃរដ្ឋបាលខណ្ឌ និង គ.ក.ន.ក សង្កាត់ ដើម្បីពង្រឹងសមត្ថភាពក្នុងការដោះស្រាយ និងឆ្លើយតបនូវបញ្ហាផ្សេងៗបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព។

ក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ នៃរដ្ឋបាលរាជធានីភ្នំពេញ» នៅសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ឯកឧត្ដមម៉ប់ សារិន បានឱ្យដឹងថា គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ហៅកាត់ថា «គ.ក.ស.ក» មានតួនាទី និងភារកិច្ចស្នូល ចូលរួមក្នុងការកសាងចក្ខុវិស័យជាយុទ្ធសាស្ត្រ សម្រាប់ការអភិវឌ្ឍនៅក្នុងដែន សមត្ថកិច្ចរបស់ក្រុមប្រឹក្សារាជធានីភ្នំពេញ និងដើម្បីធ្វើឱ្យសម្រេចបាននូវសមភាពយេនឌ័រ និងការផ្តល់សេវា ផ្សេងៗ ដែលពាក់ព័ន្ធនឹងសមភាពយេនឌ័រ បញ្ហាស្ត្រី យុវវ័យ និងកុមារ ក្នុងដែនសមត្ថកិច្ច។

ឯកឧត្ដមប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានស្នើឱ្យ គ.ក.ស.ក នៃរដ្ឋបាលខណ្ឌទាំង១៤ ត្រូវយកចិត្តទុកដាក់ ក្នុងការរៀបចំផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំ បញ្ចូលក្នុងកម្មវិធីវិយោគ៣ឆ្នាំរំកិលរបស់រដ្ឋបាលខណ្ឌ ដើម្បីទទួលបានការគាំទ្រពីក្រុមប្រឹក្សា និងគណៈអភិបាលខណ្ឌ។ គ.ក.ន.ក សង្កាត់ទាំង១០៥ ត្រូវរៀបចំកិច្ចប្រជុំប្រចាំខែឱ្យបានទៀងទាត់ និងមានរបាយការណ៍ នៃកិច្ចប្រជុំ ហើយត្រូវរៀបចំគម្រោងផែនការថវិកា និងផែនការសកម្មភាពប្រចាំឆ្នាំ ទៅតាមថវិកាវិភាជន៍ របស់ រដ្ឋបាលសង្កាត់។ គ.ក.ន.ក សង្កាត់ទាំង១០៥ ត្រូវរៀបចំគូសផែនទីសេវាសង្គមភូមិ ដូចមានណែនាំនៅក្នុងសៀវភៅ ស្តីពីការអនុវត្តការងារសេវាសង្គម ឃុំ សង្កាត់ របស់ក្រសួងមហាផ្ទៃ។ គ.ក.ស.ក នៃរដ្ឋបាលរាជធានីភ្នំពេញ, គ.ក.ស.ក នៃរដ្ឋបាលខណ្ឌ, គ.ក.ន.ក សង្កាត់, មន្ទីរ ជំនាញពាក់ព័ន្ធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តរួមគ្នាសហការឱ្យកាន់តែល្អប្រសើរ ដើម្បីឱ្យការអនុវត្ត ការងារសេវាសង្គមនៅថ្នាក់រាជធានី កាន់តែទទួលបានលទ្ធផលល្អប្រសើរ និងមានប្រសិទ្ធភាព។គ្រប់បណ្តាអង្គភាពពាក់ព័ន្ធ ត្រូវបន្តអប់រំ ផ្សព្វផ្សាយនូវគោលនយោបាយគាំពារសង្គមនានា របស់រាជរដ្ឋាភិបាល។

លោកស្រី តិមា វិច្ឆិកាល អភិបាលរងរាជធានីភ្នំពេញ ក្នុងឱកាសនោះដែរ ក៏បានថ្លែងនូវការកោតសរសើរ ចំពោះគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារនៃរដ្ឋបាលរាជធានីភ្នំពេញ ដែលបានបំពេញតួនាទី ភារកិច្ចបានយ៉ាងល្អ និងជោគជ័យ គួរជាទីមោទនៈ នាឆ្នាំ២០២៤កន្លងមកនេះ។ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ បាន រួមចំណែកលើកស្ទួយសមភាពយេនឌ័រ និងបានផ្តល់ភាពអង់អាចដល់ស្ត្រី លើកកំពស់យេនឌ័រ កុមារនិងជនងាយរងគ្រោះ ប្រកបដោយសមធម៏ ប្រសិទ្ធភាព គណនេយ្យភាពនិងបរិយាប័ន្ន។ បន្ថែមពីនេះ គ.ក.ស.ក បានបណ្តុះបណ្តាល ចំណេះ ជំនាញដល់ស្ត្រី ពិសេសយុវតីនៅតាមមូលដ្ឋាន។

លោកស្រី តិមា វិច្ឆិកាល បានសំណូមពរឱ្យ គ.ក.ស.ក ខណ្ឌទាំង១៤ សូមបន្តចូលរួមជាមួយគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ នៃរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីឱ្យការងារកាន់តែល្អប្រសើរ។ សូមផ្តល់ព័ត៌មានពាក់ព័ន្ធនិងការរំលោភបំពានលើស្ត្រី និងកុមារឱ្យបានលឿនមកអាជ្ញាធរមានសមត្ថកិច្ច ដើម្បីមានវិធានការច្បាប់ឱ្យបានទាន់ពេលវេលា៕

អត្ថបទដែលជាប់ទាក់ទង