**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពីការសាងសង់អគាររដ្ឋបាលខេត្តតាកែវ (ថ្មី)**ព្រះមហាក្សត្រ៖ រដ្ឋសភាបានបំពេញតួនាទី ភារកិច្ចស្នូលរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន**សម្តេចធិបតី អំពាវនាវដល់ជនរួមជាតិ ជាពិសេសប្រជានេសាទ ចូលរួមថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍ ធនធានជលផលជាតិឱ្យបានគង់វង្ស**សម្តេចធិបតី ណែនាំដល់ក្រសួងកសិកម្មត្រូវបន្តពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានជលផល ឱ្យកាន់តែមានប្រសិទ្ធភាព**សម្តេចធិបតី៖ មច្ឆជាតិ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចមូលដ្ឋាន ដែលបង្កើតការងារនិងផ្តល់ប្រាក់ចំណូលយ៉ាងសន្ធឹកសន្ធាប់ដល់ប្រជានេសាទ**សម្តេចធិបតី៖ ត្រីកើនឡើង តែតម្លៃត្រីចុះថោក**សម្តេចធិបតី៖ ពីរឆ្នាំមកនេះបានបញ្ជាទៅដល់កងទ័ពជើងគោកឱ្យជួយទៅដល់រដ្ឋបាលជលផល និងសមត្ថកិច្ច លើការល្បាត និងអភិរក្សាផលជលផលកម្ពុជា

ស្វែងយល់ពីនគរបាលទេសចរណ៍ ដែលមានមុខល្បាតការពារ និងជួយយកអាសាភ្ញៀវនៅតាមតំបន់ទេសចរណ៍នានា

ភ្នំពេញ៖ នាយកដ្ឋាននគរបាលទេសចរណ៍ ជាអង្គភាព ស្ថិតក្នុងរចនាសម្ព័ន្ធនាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សារធារណៈ និងមានតួនាទីធ្វើជាសេនាធិការក្នុងការរៀបចំគោលការណ៍ គោលនយោបាយ យុទ្ធសាស្ត្រ ផែនការសកម្មភាពការងារថែរក្សាការពារសន្តិសុខ សុវត្ថិភាពភ្ញៀវទេសចរណ៍ ជាតិ និងអន្តរជាតិ។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោកបណ្ឌិត ទូច សុឃៈ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានពន្យល់បន្ថែមថា នគរបាលទេសចរណ៍ មានភារកិច្ចមួយចំនួនទៀត ដូចជា ដឹកនាំ ចាត់ចែងអនុវត្តភារកិច្ចការពារសន្តិសុខ សុវត្ថិភាព និងផ្តល់ព័ត៌មានអំពីគោលដៅទេសចរណ៍ ជូនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ចាត់វិធានការចាំបាច់នានា បង្ការទប់ស្កាត់ និងបង្ក្រាបសកម្មភាព ដែលបង្កការប៉ះពាល់ដល់រូបរាងកាយ អាយុជីវិត ទ្រព្យសម្បត្តិ និងកិត្តិយសរបស់អ្នកទេសចរណ៍ ដាក់ចេញនូវផែនការ វិធានការជាក់ស្តែង ដើម្បីបម្រើការងារស្រាវជ្រាវ ស៊ើបអង្កេត និងដោះស្រាយ រាល់សកម្មភាពល្មើសច្បាប់ផ្សេងៗដែលប៉ះពាល់ដល់អ្នកទេសចរណ៍។

អ្នកនាំពាក្យរងបានបន្តថា នាយកដ្ឋាននគរបាលទេសចរណ៍ ក៏មានភារកិច្ច សហការជាមួយក្រសួងទេសចរណ៍ចាត់តាំងយន្តការ និងរៀបចំបណ្តាញអ្នកស្ម័គ្រចិត្តរបស់សហគមន៍ ជាតិ អន្តរជាតិ ដើម្បីជំនួយដល់កិច្ចការពារសន្តិសុខ សុវត្ថិភាពជូនអ្នកទេសចរណ៍នៅតាមតំបន់ទេសចរណ៍ បោះទីតាំងប្រចាំការ ការពារ និងល្បាតចល័តតាមចំណុចដែលមានការប្រមូលផ្តុំភ្ញៀវទេសចរណ៍ ដើម្បីផ្តល់ ទទួលព័ត៌មាន និងអន្តរាគមន៍ទាន់ពេលវេលា។

បន្ថែមពីនេះ នាយកដ្ឋាននេះ មានភារកិច្ច ជួយសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍លើនីតិវិធី បែបបទរដ្ឋបាល និងបង្កភាព ងាយស្រួល ភាពកក់ក្តៅជឿទុកចិត្ត ធ្វើការងាររដ្ឋបាល បុគ្គលិក បណ្តុះបណ្តាល និងការងារភស្តុភារ គណនេយ្យរបស់នាយកដ្ឋាន ធ្វើរបាយការណ៍បូកសរុបលទ្ធផលការងារ និងទិសដៅបន្តរបស់នាយកដ្ឋាននគរបាលទេសចរណ៍តាម ការកំណត់ និងទទួលអនុវត្តភារកិច្ច និងសិទ្ធិផ្សេងៗទៀតដែលប្រធាននាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈប្រគល់ឱ្យ។

សូមបញ្ជាក់ថា បច្ចុប្បន្ននាយកដ្ឋាននគរបាលទេសចរណ៍ ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ជាប្រធាន និងមានអនុប្រធានមួយចំនួនទៀតជាសនាធិការ។ សាធារណជន ពិតជាឧស្សាហ៍បានជួប នគរបាលទេសចរណ៍បំពេញភារកិច្ចនៅតាមតំបន់គោលដៅទេសចរណ៍នានា ដូចជានៅតំបន់រមណីដ្ឋានប្រវត្តិសាស្រ្តអង្គជាដើម។ គឺនរគបាលដែលមានឯកសណ្ឋានពណ៌ត្រាវនោះហើយដែលតែងតែចេញល្បាត ការពារ និងជួយយកអាសាភ្ញៀវទេសចរណ៍៕

អត្ថបទដែលជាប់ទាក់ទង