**ជំនាញក្រើនរំលឹកដល់សារធារណជន សូមមានការប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយល្បែងផ្សងសំណាង និងល្បែងភ្នាល់អនឡាញខុសច្បាប់គ្រប់ប្រភេទ**អាល្លឺម៉ង់ ប្តេជ្ញាបន្តការគាំទ្រដល់កិច្ចគាំពារបរិស្ថាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន**ស្នងការរាជធានីភ្នំពេញ ស្នើអ្នកសារព័ត៌មានចូលរួមផ្សព្វផ្សាយអប់រំដល់សាធារណៈជនអំពីវិធានការ បង្កាគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន**លោក ពូទីន ប្រឈមមុខនឹងទស្សនៈផ្ទុយគ្នាពីរ ជុំវិញអនាគតរបស់រុស្ស៊ី នៅក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិប្រចាំឆ្នាំ ស្របពេលសង្គ្រាមនៅអ៊ុយក្រែន នៅតែបន្តយ៉ាងក្តៅគគុក**វត្តមានសត្វព្រៃជិត៥០ប្រភេទនៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ក្នុងនោះមានថនិកសត្វចំនួន ៧ ប្រភេទស្ថិតក្នុងក្រុមទទួលរងការគំរាមកំហែងនៃការផុតពូជ**ស្នង​ការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ដាក់​ចេញ​ផែន​ការ​ ដល់​កង​កម្លាំង​នគរបាល​ទូទាំង​ខេត្ត​ ត្រូវ​ពង្រឹង​ការ​បង្ការ​បង្រ្កាប​បទ​ល្មើស​គ្រប់​ប្រភេទ​ ជាពិសេស​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams)**វិចារណកថា៖ ថ្លៃដើមនៃការធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ ធៀបនឹង ថ្លៃដើមនៃការព្យាបាលជំងឺ**សម្តេចធិបតី អបអរសាទរ ខួបលើកទី៣០ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ក្រោមប្រធានបទ៖ «សំណល់សូន្យ»**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់

រដ្ឋមន្ត្រីក្រសួងធនធានទឹក ចុះពិនិត្យបណ្តាស្ថានីយបូមទឹក និងការងារអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករ នៅក្នុងភូមិសាស្ត្រខេត្តព្រៃវែង

ភ្នំពេញ៖ គោរពតាមអនុសាសន៍ណែនាំដ៏យកចិត្តទុកដាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងធនធានទឹក និងឧតុនិយមត្រូវតែចុះទៅគ្រប់ទីតាំង ដើម្បីអន្តរាគមន៍ជួយដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស នាថ្ងៃព្រហស្បតិ៍ ២កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តមជាថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បានអញ្ជើញចុះពិនិត្យបណ្តាស្ថានីយបូមទឹក និងការងារអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករ នៅក្នុងភូមិសាស្ត្រខេត្តព្រៃវែង។

សូមជម្រាបថា នៅក្នុងភូមិសាស្ត្រខេត្តព្រៃវែង ក្រុមការងាររបស់ក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្ត កំពុងអន្តរាគមន៍បូមទឹកពីប្រភពទន្លេតូច បឹងក្រពិត បឹងខ្សាច់សរ ព្រែកថ្មីលើ និងបឹងស្នេហ៍ ដោយម៉ូរទ័រប្រើចរន្តអគ្គិសនីចំនួន ២១គ្រឿង និងម៉ាស៊ីនបូមទឹកចល័តកម្លាំង ៦៥សេះ ចំនួន៦គ្រឿង ដើម្បីជួយស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលស្រូវប្រាំងរបស់ប្រជាកសិករប្រមាណជាង ២ម៉ឺនហិកតា ក្នុងបណ្តាឃុំ នៃស្រុកកំពង់ត្របែក ស្រុកស្វាយអន្ទរ ស្រុកកំចាយមារ ស្រុកមេសាង ស្រុកព្រះស្តេច ស្រុកពោធិរៀង និងស្រុកបាភ្នំ។ គិតមកដល់ពេលនេះ លទ្ធផលបូមទឹកអន្តរាគមន៍សម្រេចបានប្រមាណជាង ១ម៉ឺនហិកតា។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី និងក្រុមការងារបានអញ្ជើញចុះពិនិត្យជាក់ស្តែងនៅទីតាំងប្រព័ន្ធធារាសាស្ត្រការពារទឹកជំនន់និងស្រោចស្រពកំពង់ត្របែក ស្ថិតក្នុងស្រុកកំពង់ត្របែក ស្រុកបាភ្នំ និងស្រុកព្រះសេ្តច ខេត្តព្រវែង ព្រមទាំងចុះពិនិត្យការងារអន្តរាគមន៍បូមទឹកពីបឹងស្នេហ៍ ដោយប្រើម៉ាស៊ីនបូមទឹកចល័តចំនួន២គ្រឿង ដើម្បីសង្រ្គោះស្រូវប្រាំងនៅឃុំធាយចំនួន ២៣៣ហិកតា និងឃុំបឹងព្រះចំនួន ២១៨ហិកតា។

សូមបញ្ជាក់ថា ប្រព័ន្ធធារាសាស្ត្រការពារទឹកជំនន់ និងស្រោចស្រពកំពង់ត្របែក មានទំនប់សណ្តចំនួន ២ខ្សែ ប្រវែង ៣៦គីឡូម៉ែត្រ ប្រឡាយមេ ១ខ្សែ ប្រវែង ២២គីឡូម៉ែត្រ ប្រឡាយរង ១២ខ្សែ សរុបប្រវែង ៣១គីឡូម៉ែត្រ និងមានស្ថានីយបូមទឹកចំនួន ៤កន្លែង ដែលមានសក្តានុពលគ្របដណ្តប់លើផ្ទៃដីបង្កបង្កើនផលប្រមាណ ៨១៤៩ហិកតា ក្នុងនោះ ស្ថានីយទី១ គ្របដណ្តប់ផ្ទៃដីចំនួន ២៩២៧ហិកតា ស្ថានីយទី២ គ្របដណ្តប់ផ្ទៃដីចំនួន ៣២៨៧ហិកតា ស្ថានីយទី៣ គ្របដណ្ដប់ផ្ទៃដីចំនួន ១៣៤៤ហិកតា និងស្ថានីយរំចេក គ្របដណ្តប់ផ្ទៃដីចំនួន ៥៩១ហិកតា។ ក្រៅពីផ្តល់ទឹកស្រោចស្រពសម្រាប់ការបង្កបង្កើនផល ប្រព័ន្ធនេះក៏មានតួនាទីជួយកាត់បន្ថយទឹកជំនន់ក្នុងតំបន់ផងដែរ។

ក្នុងថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ត្រី និងក្រុមការងារ ក៏បានអញ្ជើញចុះពិនិត្យស្ថានីយបូមទឹកទី១ នៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ធស្រោចស្រពវ៉ៃគោជំហាន១ ស្ថិតនៅឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម ដែលទទួលប្រភពទឹកពីទន្លេតូច ដើម្បីអន្តរាគមន៍បូមទឹកបញ្ជូនទៅជួយសង្រ្គោះស្រូវប្រាំងចំនួន ៨៨៩១ហិកតា ក្នុងឃុំចំនួន១៦ នៃស្រុកស្វាយអន្ទរ ស្រុកកំចាយមារ និងស្រុកមេសាង ក្នុងខេត្តព្រៃវែង ៕

អត្ថបទដែលជាប់ទាក់ទង