**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ មន្ត្រីកសិកម្មឃុំ ដែលបានជ្រើសរើស ត្រូវបានទទួលការកោតសរសើរពីប្រជាកសិករ ដែលបានផ្តល់បច្ចេកទេសកសិកម្ម និងរកទីផ្សារជូនប្រជាពលរដ្ឋ

ភ្នំពេញ៖ មានប្រសាសន៍ ក្នុង «ពិធីសម្ពោធរោងចក្រកែច្នៃកៅស៊ូធម្មជាតិ និងបើកមុខចៀរជ័រកៅស៊ូថ្មី» របស់ក្រុមហ៊ុនចម្ការកៅស៊ូ ទ្រី ភាព អ៊ឹមផត អិចផត ឯ.ក ដែលស្ថិតក្នុងឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា “មន្ត្រីកសិកម្មឃុំ ដែលបានជ្រើសរើស ត្រូវបានទទួលការកោតសរសើរពីប្រជាកសិករ ដែលបានផ្តល់បច្ចេកទេសកសិកម្ម និងរកទីផ្សារជូនប្រជាពលរដ្ឋ។”

ទន្ទឹមនេះ ឯកឧត្តមបានគូសបញ្ជាក់ អំពីគោលនយោបាយរបស់រាជរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដោយក្នុងនោះឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានរំលេចពីកម្មវិធីអាទិភាពទី៥ និងទី៦ នោះគឺ “ការពង្រាយមន្ត្រី ជំនាញបច្ចេកទេសកសិកម្ម”។

ដើម្បីពង្រាយមន្ត្រីកសិកម្ម​ ក្រសួងមុខងារសាធារណៈ ដោយទទួលបានភារកិច្ចពីរាជរដ្ឋាភិបាល រៀបចំដឹកនាំជ្រើសរើស តាមរយៈការប្រឡងប្រជែង អនុលោមនិយាម នីតិវិធីថ្មីស្តីពី ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព «ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត»។ ការជ្រើសរើសមន្ត្រីរាជការស៊ីវិល ក្នុងបរិបទនេះ ជាផ្នែកមួយនៃការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានបន្តថា “ក្នុងនាមថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងមុខងារសាធារណៈ ខ្ញុំពិតជាមានមោទនភាព ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការរៀបចំការប្រឡងជ្រើសរើសមន្ត្រីកសិកម្មឃុំ បានដោយជោគជ័យចំនួន ២លើក ដោយលើកទី១ ទទួលបានមន្ត្រីកសិកម្មឃុំចំនួន ២៥០នាក់ និងលើកទី២ ទទួលបានមន្ត្រីកសិកម្មឃុំចំនួន ១០០០នាក់។ […] ក្នុងខេត្តព្រះវិហារផ្ទាល់ មន្ត្រីកសិកម្មឃុំ ដែលបានជ្រើសរើសត្រូវបានបែងចែកទៅគ្រប់ ៥១ឃុំ ក្នុងនោះស្រុករវៀង បានពង្រាយមន្ត្រីគ្រប់ ១២ឃុំ។”

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានបន្ថែមដោយបានវាយតម្លៃខ្ពស់ ចំពោះក្រុមហ៊ុន ទ្រី ភាព អុឹមផត អិចផត ដែលបានរួមចំណែកអភិវឌ្ឍដំណាំកៅស៊ូក្នុងសហគមន៍របស់អ៊ំ ពូ មីង និងបងប្អូនប្រជាពលរដ្ឋ តាមរយៈការបង្កើតផ្សារ ការសាងសង់សាលារៀន វត្តអារាម និងមណ្ឌលថែទាំសុខភាព ដើម្បីលើកកម្ពស់វិស័យអប់រំ និងសុខាភិបាលនៅមូលដ្ឋាន៕

អត្ថបទដែលជាប់ទាក់ទង