**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

ឧត្តមសេនីយ៍ឯក ថោង សុគន្ធា ជំរុញឱ្យគ្រប់មជ្ឈដ្ឋាននៃសង្គមជំរុញការទាញយកនិងប្រើប្រាស់ App NoDrug

ភ្នំពេញ៖​ ឯកឧត្តម ឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនមានប្រសាសន៍បែបនេះនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយព្រឹត្តិការណ៍និងគោលការណ៍សំខាន់ៗដោយសង្ខេបប្រចាំសប្តាហ៍របស់អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅទីស្តីការក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម សន្តិបណ្ឌិត រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ និងវត្តមានឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំ មន្រ្តីរាជការគ្រប់អង្គភាពចំណុះក្រសួងមហាផ្ទៃ។

ក្នុងនាមឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរង បានថ្លៃងអំណរគុណដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃដែលបានអនុញ្ញាតឲ្យអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបាន ផ្ដល់នូវធាតុចូលក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍ដើម្បីបានបង្ហាញពីការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន។

ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯក ថោង សុគន្ធា បានលើកយកមកបង្ហាញជូនពីស្ថានភាពគ្រឿងញៀន និងលទ្ធផលឆ្នាំ២០២៤ ដោយបានរំលេចអំពីគោលការណ៍ និងព្រឹត្តិការណ៍ថ្មីៗ ដែលក្នុងនោះ គឺការសម្របសម្រួល និងជំរុញការអនុវត្តគោលការណ៍សំអាតផ្ទះយើង ជំរុញចលនាប្រយុទ្ធប្រឆាំងគ្រឿងញៀនជាចលនាជាតិដែលមានការចូលរួមពីគ្រប់មជ្ឈដ្ឋាននៃសង្គម បំផុសនិងជំរុញឱ្យប្រជាពលរដ្ឋទាញយកនិងប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ NoDrug ការបង្រ្កាបករណីប្រើប្រាស់ទ្រង់ទ្រាយធំតាមរយៈការរាយការណ៍របស់ប្រជាពលរដ្ឋតាមរយៈ App NoDrug នៅខេត្តបន្ទាយមានជ័យ ការបង្រ្កាបបទល្មើសគ្រឿងញៀនធំៗ នៅកោះកុងនិងខេត្តបាត់ដំបង ផ្សព្វផ្សាយពីលទ្ធផលនៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ចំណុចការរៀបចំច្បាប់ស្តីពីការចាត់ចែងជាបណ្ដោះអាសន្ននូវវត្ថុដែលចាប់យក។

ជាមួយគ្នានេះ ឧត្តមសេនីយ៍ឯក ថោង សុគន្ធា បានថ្លែងបន្តថា ដោយសំណូមពរឲ្យគ្រប់អង្គភាពចំណុះក្រសួងមហាផ្ទៃទាំងអស់បំផុសការទាញយកនិងប្រើប្រាស់ App NoDrug ជាមួយនេះអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននឹងបន្តបំផុសឲ្យគ្រប់មជ្ឈដ្ឋានទាំងអស់ជំរុញការទាញយក និងប្រើប្រាស់ App NoDrug បន្តអនុវត្តតាមយុទ្ធសាស្ត្រ និងវិធានការយុទ្ធសាស្ត្រដែលបានដាក់ចេញ ការពង្រឹងយន្តការថ្នាក់ក្រោមជាតិ បន្តសម្របសម្រួល និងជំរុញការអនុវត្តបទបញ្ជាលេខ ០១ បប សំអាតផ្ទះយើងនិងយកចកចេញពីបឹង ៕

អត្ថបទដែលជាប់ទាក់ទង