**រដ្ឋមន្ត្រីទេសចរណ៍ ស្នើឱ្យក្រុមប្រឹក្សាភិបាលពហុកីឡាដ្ឋានជាតិ ចូលរួមជាមួយមហាគ្រួសារវិស័យទេសចរណ៍ ក្នុងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅក្នុងរដូវកាលបៃតង**អភិបាលខេត្តបាត់ដំបង៖ ទោះបីខេត្តពុំទាន់មានសញ្ញាគួរឱ្យព្រួយបារម្ភចំពោះការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ក៏យើងត្រូវមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈ ដើម្បីប្រយុទ្ធប្រឆាំង**វិចារណកថា៖ ការការពារសុខភាពរបស់យើង ក្នុងខណៈពេលដែលបាតុភូត អែលនីញ៉ូ (El Niño) កំពុងខិតជិតមកដល់**អភិបាលខេត្តបាត់ដំបង ស្នើដល់សហគមន៍នេសាទ និងប្រជាពលរដ្ឋ ចូលរួមជួយថែរក្សាការពារព្រៃលិចទឹក ឡូតិ៍អភិរក្ស និងទប់ស្កាត់បទល្មើសនេសាទឱ្យមានប្រសិទ្ធភាព**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលត្រូវបន្ដកែទម្រង់ដើម្បីរស់ ហើយរស់ដោយរឹងមាំខ្លួនឯង**សម្ដេចធិបតី ប្រកាសអំពីការប្ដេជ្ញាចិត្តបោសសម្អាត Online Scams ឱ្យអស់ពីកម្ពុជា**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ សារព័ត៌មានអន្តរជាតិជាច្រើន ទទួលស្គាល់ថា កម្ពុជាកម្ទេចសម្បុក Online Scams បានល្អ**សម្តេចតេជោ អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅចិន ប្រកបដោយជោគជ័យ**សម្ដេចធិបតី៖ បើយើងមិនខ្លាំងខ្លួនឯងនោះទេ គឺគ្មាននរណាមកជួយយើងទេ**សម្ដេចធិបតី លើកទឹកចិត្តដល់សហគ្រាសប្រភេទ SME ទាំងអស់ត្រូវពង្រឹងខ្លួនជាប្រចាំ**សម្ដេចធិបតី ចាត់ទុកវិស័យឯកជន គឺជាក្បាលម៉ាស៊ីន នៃកំណើនសេដ្ឋកិច្ចជាតិ**សម្ដេចធិបតី៖ បើចង់ឱ្យមានការគាំទ្រពីពលរដ្ឋចំពោះផលិតផលក្នុងប្រទេសជានិរន្តរ៍ ក្រុមផលិតករត្រូវពង្រឹងគុណភាព និងមានតម្លៃសមរម្យ**លោក​​​ ម៉េ​ង​​​ ស្រ៊ុន​​​​​ បានបន្តដាក់បទបញ្ជាឲ្យកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ ចុះ​ផ្សព្វផ្សាយលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន និងក្មេងទំនើង​ និងលេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់​​ Hotline1292**ក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ**ឯកឧត្តម ឃុត ចាន់ដារ៉ា អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី សុច្ចរិតភាពព័ត៌មាន**កម្ពុជាបង្ហាញទិដ្ឋភាពបីចំណុច ឆ្លើយតបចំពោះការបង្វែរការពិតរបស់សារព័ត៌មានថៃ ពាក់ព័ន្ធនឹងសំណល់គ្រាប់បែកទម្លាក់ពីលើយន្តហោះប្រភេទ MK-84 ក្នុងសង្គ្រាមថៃឈ្លានពានកម្ពុជា**ក្រសួងការពារជាតិរុស្ស៉ី ប្រកាសថា ប្រព័ន្ធការពារដែនអាកាសរុស្ស៉ីបានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែន ៦៦០គ្រឿង ពេញមួយយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ**បទវិភាគ៖​”កាលានុវត្តភាពចិន២.0″៖​”ការច្នៃប្រឌិតថ្មីក្នុងទ្រង់ទ្រាយធំ”​ផ្តល់​ជា​ចម្លើយ​ថា ​ចិន​កំពុង​ចែករំលែក​កម្លាំងចលករនៃការច្នៃប្រឌិតថ្មី​ជា​មួយ​ពិភព​លោក

ឥណ្ឌា ប្រារព្ធទិវាសាធារណរដ្ឋលើកទី៧៦ ជាមួយក្បួនដង្ហែចម្រុះពណ៌ បង្ហាញពីកម្លាំងយោធា និងភាពចម្រុះនៃវប្បធម៌របស់ខ្លួន

ញូវដេលី៖ ឥណ្ឌាបានប្រារព្ធទិវាសាធារណរដ្ឋលើកទី៧៦របស់ខ្លួន កាលពីថ្ងៃអាទិត្យទី២៦មករា ជាមួយក្បួនដង្ហែចម្រុះពណ៌ បង្ហាញពីកម្លាំងយោធា និងភាពចម្រុះនៃវប្បធម៌របស់ខ្លួន នៅលើមហាវិថីមួយនៅចំកណ្តាលរដ្ឋធានី ខណៈប្រធានាធិបតីឥណ្ឌូណេស៊ី គឺជាភ្ញៀវកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត។

មនុស្សរាប់ម៉ឺននាក់បានតម្រង់ជួរតាមដងផ្លូវដ៏ត្រជាក់ កាលពីព្រឹកថ្ងៃអាទិត្យទី២៦មករា ដើម្បីទស្សនាក្បួនដង្ហែដ៏វែងអន្លាយ លើការប្រារព្ធខួបនៃការអនុម័តជាផ្លូវការនៃរដ្ឋធម្មនុញ្ញរបស់ប្រទេសឥណ្ឌានាថ្ងៃទី២៦មករា ឆ្នាំ១៩៥០ ពោលគឺជិតបីឆ្នាំបន្ទាប់ពីទទួលបានឯករាជ្យពីអាណានិគមអង់គ្លេស។ យោធា និងទាហានប៉ារ៉ារបស់ប្រទេសឥណ្ឌា រួមជាមួយក្រុមរបស់ពួកគេ បានដើរដង្ហែក្បួន ខណៈមេដឹកនាំមកពីបណ្តាប្រទេសផ្សេងៗ និងភ្ញៀវកិត្តិយសផ្សេងទៀត បានគយគន់ក្បួនដង្ហែដ៏ឱឡារិកនេះ។

ក្បួនដង្ហែធ្វើឡើងនៅលើមហាវិថី Rajpath Avenue ដែលសាងសង់ដោយអតីតមេដឹកនាំអង់គ្លេស ខណៈមនុស្សសម្រុកតម្រង់ជួរលើវាលស្មៅដ៏ធំក្រោមដើមឈើ។ មហាវិថីនេះ ត្រូវបានអភិវឌ្ឍឡើងវិញនៅពេលប្រារព្ធខួបលើកទី៧៥ នៃឯករាជ្យភាពរបស់ឥណ្ឌា និងប្តូរឈ្មោះទៅជា មហាវិថី Kartavayapath ឬ Boulevard of Duty ក្នុងឆ្នាំ២០២២។

ទស្សនកិច្ច របស់ ប្រធានាធិបតី ឥណ្ឌូណេស៊ី លោក ប្រាបូវ៉ូ ស៊ូបៀនតូ បាន ចូលរួម ក្នុង ព្រឹត្តិការណ៍ នេះ ក្នុង នាម ជា «ភ្ញៀវ កិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត» ហើយ ត្រូវបាន អមដោយ ប្រធានាធិបតី និង នាយករដ្ឋមន្ត្រី ឥណ្ឌា។ ក្រុមតន្ត្រី និងក្រុមអ្នកហែរក្បួនមកពីកងកម្លាំងប្រដាប់អាវុធជាតិឥណ្ឌូណេស៊ី ចំនួន៣៤២នាក់ បានចូលរួមក្នុងក្បួនដង្ហែខ្នាតយក្សមួយនេះ។ នេះជាលើកទីមួយហើយដែលកងទ័ពរបស់ប្រទេសអាស៊ាន ចូលរួមក្នុងក្បួនដង្ហែបរទេស។

មែនទែនទៅ ឥណ្ឌា តែង អញ្ជើញ មេដឹកនាំ បរទេស ទៅធ្វើជា សាក្សី ក្នុង ទស្សនីយភាពដ៏អស្ចារ្យ នេះ។ ជាក់ស្តែង ប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង គឺជាភ្ញៀវកិត្តិយសខ្ពស់បំផុតកាលពីឆ្នាំមុន ហើយក្នុងឆ្នាំ២០១៥ អតីតប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក បារាក់ អូបាម៉ា ជាអធិបតីភាព។ ជាងនេះទៅទៀត មេដឹកនាំអាស៊ីអាគ្នេយ៍ចំនួនដប់នាក់ បានទៅទស្សនាក្បួនដង្ហែក្នុងឆ្នាំ២០១៨។

សូមរំឭកថា លោក ស៊ូកាណូ ជាប្រធានាធិបតីទីមួយរបស់ប្រទេសឥណ្ឌូណេស៊ី និងជាមេដឹកនាំនៃការតស៊ូទាមទារឯករាជ្យរបស់ប្រទេស គឺជាភ្ញៀវដ៏សំខាន់នៅក្នុងពិធីអបអរសាទរទិវាសាធារណរដ្ឋ លើកដំបូងរបស់ប្រទេសឥណ្ឌាក្នុងឆ្នាំ១៩៥០។ មនុស្សប្រុសស្រីរាប់ពាន់នាក់ស្លៀកសម្លៀកបំពាក់ចម្រុះពណ៌ បានដើរដង្ហែក្បួន សំដែងរបាំប្រពៃណី ជាមួយនឹងការ បង្ហាញ ផងដែរ នូវ ឧបករណ៍ និង ប្រព័ន្ធ ការពារជាតិ ដែល ផលិត ក្នុងស្រុក របស់ ឥណ្ឌា រួមទាំង រថក្រោះ រថពាសដែក ប្រយុទ្ធ ថ្មើរជើង ប្រព័ន្ធ រ៉ាដា និង ប្រព័ន្ធ មីស៊ីល។ គួរបញ្ជាក់ថា សិល្បករប្រមាណ៥០០០នាក់ កាន់ឧបករណ៍បុរាណដូចជា៖ លំពែង ដាវ និងស្គរ បានសំដែងទម្រង់របាំជាង៤០ប្រភេទផ្សេងៗគ្នា៕

អត្ថបទដែលជាប់ទាក់ទង