**ពីថ្នាក់រៀនទៅ​កសិដ្ឋាន​ឆ្លាតវៃ ! សិស្ស NTTI បង្កើត​បាន​ប្រព័ន្ធ Solar Greenhouse គ្រប់គ្រ​ងដំ​ណាំ​ដោយ​ស្វ័យប្រវត្តិ**ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសប៊ុលហ្គារីចូលរួមផ្សព្វផ្សាយ**នគរបាលខេត្តស្វាយរៀង ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះជួលនៅក្រុងបាវិត**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់**គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ចុះបំពេញបេសកកម្មស្វែងយល់ពីការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌ នៅសាលាដំបូងខេត្តព្រៃវែង**អគ្គស្នងការនគរបាលជាតិ បើកកិច្ច ប្រជុំ ការ ងារ ប្រយុទ្ធ ប្រឆាំង បទ ល្មើស ឆបោក តាមប្រព័ន្ធ បច្ចេកវិទ្យា ONLINE SCAMS នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបន្តទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីលានទុកដាក់សំរាម TPA SUPIT URANG ស្ថិតនៅក្នុងក្រុងម៉ាឡាង ឥណ្ឌូណេស៊ី**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង**មនុស្សយ៉ាងហោច១៣នាក់ ក្នុងនោះមាន កុមារ១១នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីយោធាប៉ាគីស្ថាន បើកការវាយប្រហារតាមផ្លូវអាកាសនៅខេត្តចំនួន៣ នៃប្រទេសអាហ្វហ្កានីស្ថាន**UN សម្តែងក្តីបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃអំពើហិង្សាសាជាថ្មីនៅតំបន់មជ្ឈិមបូព៌ា និងបានទាមទារឱ្យអ៊ីស្រាអែលបើកច្រកព្រំដែនចូលតំបន់ហ្គាហ្សាឡើងវិញ**ប៊ុលហ្ការីនឹងលែងផ្តល់ជំនួយអាវុធដល់អ៊ុយក្រែនទៀតហើយ និងស្នើឱ្យទីក្រុងមូស្គូ និងទីក្រុងកៀវ ចូលដោះស្រាយគ្នានៅឯតុចរចា ដើម្បីបញ្ចប់សង្រ្គាម**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បើកការវាយប្រហារមួយលើមូលដ្ឋានទ័ពអាមេរិក ក្នុងប្រទេសបារ៉ែន ជាការសងសឹកទៅនឹងការវាយប្រហារថ្មីមួយរបស់យោធាអាមេរិកលើទឹកដីអ៉ីរ៉ង់**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចម៉ូតូនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**រដ្ឋមន្រ្តីហិរញ្ញវត្ថុអ៉ីស្រាអែល នឹងត្រូវហាមមិនឱ្យចូលក្នុងប្រទេសបារាំង ជុំវិញអំពើហិង្សាប្រឆាំងប៉ាឡេស្ទីន**សហរដ្ឋអាមេរិកបានផ្ដល់ជំនួយទឹកប្រាក់២៥ម៉ឺនដុល្លារ ដើម្បីបន្តជួសជុលប្រាសាទបុរាណភ្នំបាខែង**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌៖ ពង្រឹងការយោគយល់គ្នា និង លើកកម្ពស់ចំណងមិត្តភាពកម្ពុជា-ចិន**អភិបាលខេត្តកំពត ចុះមកសាលាស្រុកបន្ទាយមាសដោយផ្ទាល់ ដើម្បីពិនិត្យ និងសម្របសម្រួលនូវដំណើរការទូទាត់ប្រាក់សំណង ជូនដល់បងប្អូនប្រជាពលរដ្ឋ**អភិបាលខេត្តកណ្ដាល ស្នើអាជ្ញាធរមូលដ្ឋានសូមយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនជនភៀសសឹកដែលមករស់នៅក្នុងមូលដ្ឋានរបស់ខ្លួន**ឯកឧត្តម រិន វីរៈ ដឹកនាំកិច្ចប្រជុំជាមួយក្រុមជំនាញរបស់អង្គការ UNESCAP (Mr. Arman Bidarbakht Nia, Mr. Dayyan Shayani and Mr. Jan Smit) ស្តីពីកិច្ចសហប្រតិបត្តិការរវាង វិទ្យាស្ថានជាតិស្ថិតិនិងអង្គការ UNESCAP**ស្តូបមិត្តភាពកម្ពុជា-វៀតណាម ខេត្តពោធិ៍សាត់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ

អាជ្ញាម៉ាឡេស៉ី បដិសេធមិនឱ្យទូកដឹកអ្នកស្វែងរកសិទ្ធិជ្រកកោនជាជនជាតិរ៉ូហ៉ីងយ៉ា ចូលចតលើទឹកដីរបស់ខ្លួន

គូឡាឡាំពួ៖ បើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២៥ អាជ្ញាម៉ាឡេស៉ី បានបដិសេធឱ្យទូកដឹកអ្នកស្វែងរកសិទ្ធិជ្រកកោន ជាជនជាតិរ៉ូហ៉ីងយ៉ា ចូលចតលើទឹកដីរបស់ខ្លួននៅឆ្នាំនេះ ចំពេលមានក្តីបារម្ភពីសហគមន៍ក្នុងតំបន់។

យោងតាមទីភ្នាក់ងារអនុវត្តច្បាប់ដែនសមុទ្រម៉ាឡេស៉ី ទូកពីរគ្រឿងផ្ទុកអ្នកស្វែងរកសិទ្ធិជ្រកកោនប្រហែល ៣០០នាក់ ត្រូវបានប្រាប់ឱ្យចាកចេញ បន្ទាប់ពីផ្តល់អាហារ និងទឹកដល់អ្នកជិះនៅលើទូក។ ពួកគេត្រូវបានរាយការណ៍ថា ទៅចុះចតនៅជិតខេត្ត Aceh របស់ប្រទេសឥណ្ឌូណេស៉ី។

រដ្ឋមន្រ្តីមហាផ្ទៃម៉ាឡេស៉ី លោក Saifuddin Nasution Ismail បញ្ជាក់ថា «ក្រុមអនុវត្តច្បាប់រកឃើញទូកពួកគេស្ទើររាល់ថ្ងៃ ដោយរសាត់អណ្តែតលើនៅដែនទឹកអន្តរជាតិ។ ថ្មីៗនេះ ទូកមួយបានចូលចតនៅកោះ Langkawi។ យើង​បាន​ទុកពួកគេ ​នៅប៉ុស្តិ៍​អន្តោប្រវេសន៍។ យើង​កំពុង​បង្ហាញ​ពួកគេ​ ពី​ហេតុផល​មនុស្សធម៌»។

នៅព្រលឹមស្រាងៗថ្ងៃទី៣ ខែមករា ក៏មានទូកឈើផ្ទុកជនជាតិភាគតិចរ៉ូហ៊ីងយ៉ាជិត ២០០នាក់ ដែលរត់គេចពីការធ្វើទុក្ខបុកម្នេញ នៅមីយ៉ាន់ម៉ា បានមកចូលចតនៅឆ្នេរ Teluk Yu ដែលជាកន្លែងទាក់ទាញភ្ញៀវទេសចរនៃកោះ Langkawi។ ពួកគេភាគច្រើនគឺជាស្រ្តី និងកុមារដែលចង់ស្វែងរកសិទ្ធិជ្រកកោន នៅម៉ាឡេស៉ី។ ពលរដ្ឋជាច្រើនក្នុងចំណោម សហគមន៍ក្នុងស្រុក បានបង្ហាញអារម្មណ៍មិនសប្បាយចិត្តទេ ចំពោះវត្តមានទូកមកពីខាងក្រៅដូច្នេះ។

គិតត្រឹមចុងឆ្នាំ ២០២៤ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) បានកត់ត្រាជនភៀសខ្លួន និងអ្នកស្វែងរកសិទ្ធិជ្រកកោនជិត ២០០ ០០០នៅម៉ាឡេស៉ី។ អ្នកចុះឈ្មោះប្រហែល ១៧០ ០០០នាក់ គឺមកពីមីយ៉ាន់ម៉ា ហើយភាគច្រើនជាជនជាតិរ៉ូហ៉ីងយ៉ា៕

អត្ថបទដែលជាប់ទាក់ទង