**កម្ពុជា-រុស្ស៊ី ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការថែមទៀត**សម្ដេចតេជោ ជំរុញឱ្យកម្ពុជា និងបេឡារុស ត្រូវមានកិច្ចសហប្រតិបត្តិការបន្ថែមទៀត ទាក់ទងនឹងវិស័យការពារជាតិ**រដ្ឋបាលខេត្តឧត្តរមានជ័យ រៀបចំកិច្ចប្រជុំស្ដីពីការពិនិត្យឡើងវិញនូវវឌ្ឍនភាព ឬការគ្រប់គ្រងនៅ «មណ្ឌលសុវត្ថិភាពភៀសសឹក»**ក្រុមហ៊ុន​ GAZ Group ​ចាប់​អារម្មណ៍​ និង​​​ ​ស្វែង​រក​ឱកាស​វិនិយោគលេីវិស័យយានយន្ត​នៅកម្ពុជា**ក្រសួងសុខាភិបាលហ្គាហ្សាប្រកាសថា ជនជាតិប៉ាឡេស្ទីន ១,០០៨នាក់ ត្រូវបានសម្លាប់ដោយការវាយប្រហាររបស់អ៊ីស្រាអែល ចាប់តាំងពីបទឈប់បាញ់ ចូលជាធរមានកាលពីខែតុលា**នាវាដឹកប្រេងខ្នាតយក្សរបស់អារ៉ាប៊ីសាអូឌីតចំនួន ៣គ្រឿង បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រហ័រមូស បន្ទាប់ពីលោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់**លោក JD Vance រិះគន់បកទៅនឹងការរិះគន់របស់អ៉ីស្រាអែល ចំពោះកិច្ចព្រមព្រៀងអ៉ីរ៉ង់**អភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារចុះត្រួតពិនិត្យផែនការឆ្ពោះទៅការជួសជុលច្រាំងទន្លេ ក្នុងក្រុងកំពង់ចាម ដែលបានទទួលរងគ្រោះដោយសារទឹកជំនន់ទន្លេមេគង្គ**ក្រសួងមុខងារសាធារណៈ សហការជាមួយក្រសួងអប់រំ នឹងរៀបចំ «វេទិកាសារព័ត៌មានដើម្បីផ្សព្វផ្សាយ ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈនៃអង្គគ្រូបង្រៀន»​ នៅរសៀលនេះ**ប្រាសាទតាសោម៖ ភាពសុខដុមរមនារវាងប្រាសាទបុរាណនិងបរិស្ថានធម្មជាតិ**សម្តេចធិបតី ដឹកនាំគណៈប្រតិភូនិវត្តមកដល់កម្ពុជាវិញដោយសុវត្ថិភាព បន្ទាប់ពីបញ្ចប់ដោយជោគជ័យ ក្នុងការចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី**សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១,០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយជាង ១,០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**កម្ពុជា-រុស្ស៊ី ចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ**លោក ត្រាំ មានការសន្ទនាយ៉ាងល្អជាមួយលោក ណារិន ដ្រាម៉ូឌី អំឡុងកិច្ចប្រជុំកំពូល G7**រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ជួបពិភាក្សាការងារជាមួយអគ្គនាយកអង្គការយូណេស្កូ**សាខាកាកបាទក្រហមខេត្តឧត្ដរមានជ័យ ប្រារព្វព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ**ប្រមុខក្រសួងមហាផ្ទៃ និងឯកអគ្គរដ្ឋទូតកាណាដា ឯកភាពពង្រីកកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាល និងផ្លាស់ប្ដូរបទពិសោធ

ប្រជាជនប៉ាឡេស្ទីនរាប់ម៉ឺននាក់ ចាប់ផ្តើមធ្វើដំណើរតាមផ្លូវ ឆ្ពោះទៅកាន់ភាគខាងជើងតំបន់ហ្កាហ្សា ក្រោយច្រកឆ្លងកាត់ ត្រូវបានបើកឡើងវិញ

ហ្កាហ្សា៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters ប្រជាជនប៉ាឡេស្ទីនរាប់ម៉ឺននាក់ បានចាប់ផ្តើមធ្វើដំណើរតាមផ្លូវ ឆ្ពោះទៅកាន់ភាគខាងជើងតំបន់ហ្កាហ្សាវិញហើយ នាថ្ងៃចន្ទ ទី២៧ ខែមករា ស្របពេលដែលអ៉ីស្រាអែល បានដកចេញនូវការរាំងខ្ទប់ ក្រោយក្រុមហាម៉ាស យល់ព្រមប្រគល់ ចំណាប់ខ្មាំងអ៉ីស្រាអែល ឈ្មោះ Arbel Yehud ព្រមទាំងចំណាប់ខ្មាំង២នាក់ ផ្សេងទៀត។

ប្រជាជនប៉ាឡេស្ទីនយ៉ាងច្រើន កំពុងនាំគ្នាធ្វើដំណើរ ហើយសាក្សីបានប្រាប់ថា អ្នកស្រុកដំបូងគេ បានវិលត្រឡប់មកដល់ ទីក្រុងហ្កាហ្សាវិញ (Gaza City) កាលពីព្រឹកថ្ងៃចន្ទនេះ ក្រោយច្រកឆ្លងកាត់ ដំបូង នៅភាគកណ្តាលតំបន់ហ្កាហ្សា ត្រូវបានបើកឡើងវិញ កាលពីម៉ោង៧ព្រឹក។ រីឯច្រកផ្លូវឆ្លងកាត់ដទៃទៀត បាននិងកំពុងបើក ជាបន្តបន្ទាប់។ ប្រជាជនហ្កាហ្សាយ៉ាងហោច ៦៥០ ០០០នាក់ បានទន្ទឹងរង់ចាំត្រឡប់ទៅផ្ទះ នៅភាគខាងជើងវិញ។

នៅក្រោមលក្ខខណ្ឌនៃបទឈប់បាញ់ ប្រជាជនប៉ាឡេស្ទីន ដែលមានទីលំនៅ នៅភាគខាងជើងតំបន់ហ្កាហ្សា ត្រូវវិលត្រឡប់មកវិញ តាំងតែពីចុងសប្តាហ៍មុន ប៉ុន្តែអ៉ីស្រាអែលបាននិយាយថា ក្រុមហាម៉ាស បានបំពានកិច្ចព្រមព្រៀង ដោយសារមិនព្រមដោះលែង ចំណាប់ខ្មាំងភេទស្រី ឈ្មោះ Arbel Yehud ដែលជាជនស៉ីវិល ហើយក៏បានសម្រេចបន្តបិទច្រកផ្លូវឆ្លងកាត់។

យ៉ាងណាមិញ កាលពីយប់ថ្ងៃអាទិត្យកន្លងទៅនេះ ប្រទេសកាតា ដែលជាអ្នកសម្រុះសម្រួល បាននិយាយថា ហាម៉ាសបានយល់ព្រមដោះលែង Yehud និង ចំណាប់ខ្មាំង២នាក់ផ្សេងទៀត នៅមុនថ្ងៃសុក្រសប្តាហ៍នេះ ហើយជាការដោះដូរ អ៉ីស្រាអែលនឹងអនុញ្ញាតឱ្យ ប្រជាជនប៉ាឡេស្ទីន ដែលរត់ភៀសខ្លួន អាចវិលត្រឡប់ទៅភាគខាងជើងហ្កាហ្សាវិញ ដោយចាប់ផ្តើម ពីព្រឹកថ្ងៃចន្ទនេះទៅ។

គួរបញ្ជាក់ថា ក្នុងថ្ងៃដដែលនោះ នាយករដ្ឋមន្រ្តីអ៉ីស្រាអែល ក៏បានទទួលស្គាល់ដែរថា Yehud រួមជាមួយ ទាហានស្រីម្នាក់ឈ្មោះ Agam Berger និងចំណាប់ខ្មាំងម្នាក់ទៀត នឹងត្រូវដោះលែងដោយក្រុមហាម៉ាស ហេតុដូច្នេះហើយ អ៉ីស្រាអែលនឹងអនុញ្ញាតឱ្យ គ្រួសារហ្កាហ្សាដែលភៀសខ្លួន វិលត្រឡប់ទៅផ្ទះវិញ នៅតំបន់ភាគខាងជើង ចាប់ផ្តើមពីព្រឹកថ្ងៃចន្ទនេះ៕

អត្ថបទដែលជាប់ទាក់ទង