ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអនុគណៈកម្មាធិការកិច្ចការសារពើពន្ធនិងហិរញ្ញវត្ថុ ដើម្បីពិនិត្យលើបញ្ហាប្រឈម និងសំណើសំណូមពររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ

ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមកិច្ចប្រជុំអនុគណៈកម្មាធិការកិច្ចការសារពើពន្ធនិងហិរញ្ញវត្ថុ ដើម្បីពិនិត្យលើបញ្ហាប្រឈម និងសំណើសំណូមពររបស់រដ្ឋបាលថ្នាក់ក្រោមជាតិតាមប្រព័ន្ធវីដេអូពីចម្ងាយ(ZOOM)។
កិច្ចប្រជុំខាងលើនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយ មានការអញ្ជើញ ចូលរួម ពី ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.អ.ប និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ព្រមទាំងមន្រ្តីពាក់ព័ន្ធ។
កិច្ចប្រជុំនេះមានគោលបំណងពិនិត្យនិងពិភាក្សាលើបញ្ហាប្រឈម និងសំណើសំណូមពរ ព្រមទាំងលើសំណើដំណោះស្រាយសម្រាប់ដាក់ជូនអនុគណៈកម្មាធិការកិច្ចការសារពើពន្ធនិងហិរញ្ញវត្ថុ ដើម្បីត្រៀមរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ។

