**កុងហ្គោ៖ អ្នកឆ្លងជំងឹអេបូឡា មានចំនួនកើនដល់ ១ ៤០៦នាក់ រួមទាំងអ្នកស្លាប់ចំនួន ៤៨៣នាក់**ចិនអំពាវនាវយ៉ាងទទូចឱ្យអាមេរិក ចាត់ចែងបញ្ហាពាក់ព័ន្ធនឹងកោះតៃវ៉ាន់ ដោយ «ការប្រុងប្រយ័ត្នខ្ពស់បំផុត»**លោក ដូណាល់ ត្រាំ កោតសរសើរចំពោះវឌ្ឍនភាពនៃកិច្ចពិភាក្សាដោយប្រយោលរវាងអាមេរិក និងអ៊ីរ៉ង់ ដោយលោកបានចាត់ទុកថា «ល្អប្រសើរខ្លាំងណាស់»**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនដល់ ២២៩៥នាក់**តម្លៃប្រេងឆៅ បានធ្លាក់ចុះនៅដើមដំបូងនៃការជួញដូរបន្ទាប់ពី អ៉ីរ៉ង់ និងអាមេរិក សម្រេចបានវឌ្ឍនក្នុងកិច្ចចរចាដោយប្រយោល**ប្រធាន FIFA មានវត្តមានស្ទើរតែគ្រប់ការប្រកួតទាំងអស់នៃព្រឹត្តិការណ៍ World Cup 2026**សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ**កុមារ ៤៩រូប នៃសាលាមត្តេយ្យសហគមន៍ព្រែកលាប ទទួលបានកាតាប Panda ពីមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ**លោកជំទាវ ឈី វ៉ា អញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលដល់ជនបង្គោល យេនឌ័រក្នុងវិស័យទេសចរណ៍ ស្តីពី“ភាពជាអ្នកដឹកនាំ និងការពង្រឹងភាពអង់អាច”**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល

ប្រធានាធិបតីអ៊ុយក្រែន ដាក់មេបញ្ជាការដ៏សំខាន់ម្នាក់ ឱ្យទៅដឹកនាំសមរភូមិជួរមុខភាគខាងកើត

កៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ បានដាក់មេបញ្ជាការដ៏សំខាន់ម្នាក់ ឱ្យទៅដឹកនាំសមរភូមិជួរមុខភាគខាងកើត ដែលទីក្រុងមជ្ឈមណ្ឌល Pokrovsk ស្ថិតក្រោមហានិភ័យធ្លាក់ទៅក្នុងដៃរុស្ស៉ី និងជាលើកទី ៣ហើយក្នុងរយៈពេលតិចជាង ១ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ ២០២៥។

ក្នុងសុន្ទរកថាជាវីដេអូ លោក ហ្សេលេនស្គី និយាយថា លោកបានដាក់មេបញ្ជាការកងទ័ពជើងថ្មើរជើង គឺលោក Mykhailo Drapatyi ឱ្យទទួលបន្ទុកក្រុមយុទ្ធសាស្ត្រប្រតិបត្តិការនៅ Khortytsia ដែលជាតំបន់ទទួលខុសត្រូវរួម ផ្នែកជួរមុខភាគខាងកើតរបស់អ៊ុយក្រែន។ លោក ហ្សេលេនស្គីថា តំបន់នោះជាសមរភូមិប្រយុទ្ធដ៏លំបាកមួយ ហើយលោកបានពិភាក្សាអំពីការផ្លាស់ប្តូរនេះ ជាមួយអគ្គមេបញ្ជាការកងទ័ពអ៊ុយក្រែន លោក Oleksandr Syrskyi។

តាមលោក ហ្សេលេនស្គី លោក Drapatyi នឹងជួយឱ្យការងារប្រយុទ្ធរបស់កងទ័ព និងការងារបណ្តុះបណ្តាលកងពលតូច ធ្វើឡើងបានត្រឹមត្រូវ។ លោក Drapatyi ត្រូវមកជំនួសការងាររបស់លោក Andriy Hnatov ដែលទទួលបន្ទុកនៅ Khortytsia តាំងពីខែមិថុនា ហើយលោក Drapatyi ក៏នឹងក្លាយទៅជាអគ្គសេនាធិការរងអ៊ុយក្រែន ទទួលបន្ទុកការងារបណ្តុះបណ្តាល និងទំនាក់ទំនងផងដែរ។

គួរបញ្ជាក់ថា កងកម្លាំងរុស្ស៉ី បាននិងកំពុងបន្តរុលទៅមុខ ក្នុងតំបន់ Donetsk ភាគខាងកើតអ៊ុយក្រែន ដើម្បីឆ្ពោះទៅកាន់ទីក្រុង Pokrovsk ដោយឆ្លងមកពីភាគខាងត្បូង និងព្យាយាមកាត់ផ្តាច់ផ្លូវផ្គត់ផ្គង់សម្រាប់កងទ័ពអ៊ុយក្រែន។ ទីក្រុង Pokrovsk ដែលមានប្រជាជនរស់នៅប្រហែល ៦០ ០០០នាក់មុនសង្រ្គាម បានរងការប្រយុទ្ធយ៉ាងខ្លាំងក្លា អស់រយៈពេលប៉ុន្មានខែមកហើយ៕

អត្ថបទដែលជាប់ទាក់ទង