**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន**អ៊ុយក្រែន និងរុស្ស៉ី នឹងបើកការវាយប្រហារសងសឹកដាក់គ្នាទៅវិញទៅមក បន្ទាប់ពីទីក្រុងមូស្គូបើកការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងកៀវដោយសម្លាប់មនុស្សយ៉ាងហោច ២៧នាក់**ធនាគារពិភពលោក ដំឡើងចំណាត់ថ្នាក់ប្រទេសហ្វីលីពីន ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់**អាមេរិកគាំទ្រសិទ្ធិរបស់ប៉ាគីស្ថាន ដើម្បីការពារខ្លួនឯងប្រឆាំងនឹងការវាយប្រហារភេរវកម្ម ខណៈជម្លោះរវាងប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាននៅតែបន្តកើតមាន**កងទ័ពអាកាសអាមេរិក នឹងបើកការស៊ើបអង្កេតលើមន្ត្រីម្នាក់ដែលអំពាវនាវឱ្យទម្លាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងអនុប្រធានាធិបតី លោក JD ‌Vance ចេញពីតំណែង**ក្រសួងការងារ បន្តពង្រីកឱកាសការងារដល់ប្រជាពលរដ្ឋ តាមរយៈវេទិកាការងារ នៅខេត្តបន្ទាយមានជ័យ**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)

កងកម្លាំងអ៊ីស្រាអែល សម្លាប់ជនស៊ីវិលលីបង់ យ៉ាងតិច ១១ នាក់

បៃរូត៖ អាជ្ញាធរលីបង់នៅថ្ងៃអាទិត្យនេះ បារាយការណ៍ថា កងកម្លាំងអ៊ីស្រាអែលបានសម្លាប់ជនស៊ីវិលលីបង់ យ៉ាងតិច ១១ នាក់ នៅភាគខាងត្បូងប្រទេសលីបង់ ខណៈដែលប្រជាជនរាប់ពាន់នាក់ព្យាយាម វិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគេវិញ ក្រោយកាលកំណត់នៃការដកទ័ពរបស់អ៊ីស្រាអែលបានកន្លងផុតទៅ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

អ៊ីស្រាអែលបានអះអាងថា ខ្លួននឹងរក្សាកងទ័ពនៅភាគខាងត្បូងហួសពីថ្ងៃកំណត់ ដែលមានចែងក្នុងបទឈប់បាញ់ ក្រោមការសម្រុះសម្រួលរបស់សហរដ្ឋអាមេរិក ដោយលើកឡើងថា លីបង់មិនទាន់អនុវត្តលក្ខខណ្ឌតម្រូវឱ្យមានការដាក់ពង្រាយកងទ័ព និងការរំសាយអាវុធ របស់ក្រុមហេសបូឡា។

ក្រុមហេសបូឡា បានចោទប្រកាន់អ៊ីស្រាអែលវិញថា​ បានបំពានបទឈប់បាញ់ និងបានវាយប្រហារលើជនស៊ីវិល។ ក្រុមនេះបានអំពាវនាវឱ្យរដ្ឋាភិបាលលីបង់ធានាការដកទ័ពរបស់អ៊ីស្រាអែល។
យោធាលីបង់បានរាយការណ៍ថា ទាហានម្នាក់របស់ខ្លួនស្ថិតក្នុងចំណោមអ្នកស្លាប់ ហើយបានចោទប្រកាន់អ៊ីស្រាអែល ពីបទពន្យារពេលការដកទ័ព។ ក្រសួងសុខាភិបាលលីបង់ បញ្ជាក់ថា មនុស្ស ១១ នាក់បានស្លាប់ និង ៨៣ នាក់ផ្សេងទៀតរងរបួស ដោយសារការវាយប្រហាររបស់អ៊ីស្រាអែលលើប្រជាពលរដ្ឋដែលព្យាយាមវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគេវិញ។

គួរបញ្ជាក់ថា ស្ថានភាពនៅតាមព្រំដែនលីបង់-អ៊ីស្រាអែល នៅតែតានតឹង ខ្លាំង ក្រោយកាលកំណត់នៃការដកទ័ពរបស់អ៊ីស្រាអែល។ ការប៉ះទង្គិចគ្នា បានបណ្តាល ឱ្យមានការស្លាប់ជនស៊ីវិល ហើយអនាគត នៃបទឈប់បាញ់ នៅតែស្ថិតក្នុងភាពមិនច្បាស់លាស់៕

អត្ថបទដែលជាប់ទាក់ទង