**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ប្រទេសកម្ពុជាមានឱកាសការងារជាង ៩ម៉ឺនកន្លែងកំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**សូមប្រុងប្រយ័ត្ន! ភ្លៀងមួយមេធំរន្ទះបាញ់បណ្តាលឱ្យមនុស្ស ៣នាក់ស្លាប់ និងរបួសធ្ងន់ ២នាក់ នៅខេត្តកំពង់ស្ពឺ ខណៈកំពុងភ្ជួរស្រែ និងខ្លះទៀតអង្គុយក្រោមដើមឈើ**គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា អនុម័តទទួលយកសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ មកពិនិត្យសិក្សា**សម្តេចប៉ាប Leo ទទូចដល់បណ្តាមេដឹកនាំពិភពលោក ឈប់បង្ករឱ្យមានការបែងបាក់គ្នា ហើយស្តាប់សំឡេងទាមទាររកសន្តិភាពនៃពិភពលោក**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ**លោក ស៉ី ជីនពីង៖ ចំណងមិត្តភាព​របស់ទីក្រុងប៉េកាំងជាមួយទីក្រុងព្យុងយ៉ាង គឺរឹងមាំគ្មានគូប្រៀប**អុីស្រាអែល វាយប្រហារលើគោលដៅយោធា ក្នុងតំបន់ភាគខាងលិចនិងភាគកណ្តាលប្រទេសអ៉ីរ៉ង់**សម្តេចធិបតី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅដល់អាកាសយានដ្ឋានអន្តរជាតិណូយបាយ ទីក្រុងហាណូយ ដោយសុវត្ថិភាព**ការប្រកាសអាសន្នពីរលកស៊ូណាមិត្រូវបានធ្វើឡើង បន្ទាប់ពីគ្រោះរញ្ជួយដីមួយកម្រិត៧,៨រ៉ិចទ័រ វាយប្រហារកៀកនឹងកោះ Mindanao ភាគខាងត្បូងហ្វីលីពីន** អ៉ីរ៉ង់បាញ់មីស៉ីលទៅកាន់គោលដៅនៅអ៉ីស្រាអែល ជាការសងសឹកចំពោះការវាយប្រហាររបស់អ៉ីស្រាអែលលើទីក្រុងបេរូត ប្រទេសលីបង់**កម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌពោធិ៍សែនជ័យចុះបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា online scams ឃាត់ខ្លួនមនុស្ស ១៨នាក់**សម្តេចតេជោ ចែករំលែកអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យ Akaraphong Khamkhun អ្នកជំនាញផ្នែកកិច្ចការអាស៊ាន និងការសិក្សាបញ្ហាវិវាទព្រំដែនថៃ-កម្ពុជា៖ «ការវិភាគលើសំណើ៖ ថៃគ្រប់គ្រងហ្គេម UNCLOS»**សមាជិកសភា AFPPD ប្តេជ្ញាចិត្តផ្តល់ភាពអង់អាច និងលើកកម្ពស់សុខុមាលភាព អប់រំ សុខភាព និងការងារសមរម្យសម្រាប់យុវជន**ប្រាសាទសួរព្រ័ត៖ «ទីកាត់ក្ដីតាមជំនឿ» និង «ទីតម្កល់ទេពតំណាងអំណាចខេត្ត-ក្រុង» នៃចក្រភពអង្គរ**សម្តេចធិបតី អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ណែនាំដល់រដ្ឋបាលខេត្តកំពត គិតគូរពីប្រភពផ្គត់ផ្គង់ទឹក នៅក្នុងខេត្តឱ្យបានគ្រប់គ្រាន់ តម្លៃសមរម្យ បំពេញតម្រូវការក្នុងវិស័យកសិកម្ម

ភ្នំពេញ៖ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពត បានណែនាំដល់រដ្ឋបាលខេត្ត គិតគូរពីប្រភពផ្គត់ផ្គង់ទឹកនៅក្នុងខេត្តឱ្យបានគ្រប់គ្រាន់ តម្លៃសមរម្យ បំពេញតម្រូវការក្នុងវិស័យកសិកម្ម ដើម្បីធានាដល់ការដាំដុះបន្លែ ចិញ្ចឹមសត្វ សម្រាប់ចម្អិនម្ហូបអាហារមានឱជារស គុណភាព សុវត្ថិភាព និងតម្លៃសមរម្យ ក្នុងបរិមាណគ្រប់គ្រាន់ស្របតាមតម្រូវការ។

ការលើកឡើងរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានធ្វើឡើងនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥​ របស់រដ្ឋបាលខេត្តច នាសៀលថ្ងៃទី២៣​ ខែមករា​ ឆ្នាំ២០២៥ម្សិលមិញនេះ។

ឯកឧត្តម ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពត ក៏បានគូសរំលេចផងដែរថា ចំនុចអាទិភាពដែលរដ្ឋបាលខេត្តគួរផ្តោតជាចាំបាច់នោះ គឺការស្គាល់ពីតម្រូវការជាក់ស្តែង សក្តានុពល និងបញ្ហាប្រឈមរបស់ខេត្តផ្ទាល់ក៏ដូចជាភូមិសាស្ត្រតំបន់ឆ្នេរជារួម។ ជាបឋមគឺការបណ្តុះបណ្តាលធនធានមនុស្សឱ្យមានប្រសិទ្ធភាព តាមរយៈការបន្ថែមជំនាញពាក់ព័ន្ធនឹងបំណិនជីវិតឱ្យស្របទៅនឹងសភាពការណ៍ និងលក្ខខណ្ឌចាំបាច់របស់ទីផ្សារការងារនៅក្នុងតំបន់នេះ។

ដោយឡែកក្នុងវិស័យឧស្សាហកម្មទេសចរណ៍ ដោយបន្ថែមលើគោលដៅកំសាន្តជាជម្រើសតាមបែបធម្មជាតិ ជាអាទិ៍ ភ្នំ ព្រែក និងឆ្នេរ ដែលមានខ្យល់អាកាសល្អ និងទេសភាពសម្បូរបែបទៅតាមរដូវកាលសម្រាប់ភ្ញៀវជាតិ-អន្តរជាតិ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្នើឱ្យ រដ្ឋបាលខេត្តគួរបន្តយកចិត្តទុកដាក់លើកស្ទួយជាបេក្ខភាពគោលដៅទាក់ទាញទេសចរថ្មីបែបប្រពៃណី នោះគឺសហគមន៍នេសាទ ដែលមានសក្តានុពលស្រូបទាញយកចំណូលពីភ្ញៀវទេសចរទាំងក្នុងស្រុក និងក្រៅស្រុក ជាមួយនឹងការវិនិយោគលើការរៀបចំហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដែលមិនទាមទារឱ្យចំណាយច្រើនដូចជា ចំណតរថយន្ត ផ្លូវចូលសហគមន៍ និងបន្ទប់ទឹកមានអនាម័យ៕

អត្ថបទដែលជាប់ទាក់ទង