**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក**គំនិតអភិវឌ្ឍន៍ថ្មី​ដែលជា​​​”កូនសោថ្មី”សម្រាប់ការធ្វើទំនើបកម្ម**បច្ចុប្បន្នភាពគ្រោះថ្នាក់ចរាចរណ៍នៅកំពង់ឆ្នាំង និង​ស្វាយរៀង៖ ក្រសួងការងារថា អ្នកសះស្បើយ​ត្រឡ​ប់​ទៅផ្ទះវិញចំនួនជិត ១០០នាក់ ខណៈ​មន្រ្តី​ជំនាញ​បន្ត​យកចិត្តទុកដាក់​ផ្ទាល់ដល់​មន្ទីរពេទ្យ**ពីផលិតផលតូចដល់ទីផ្សារធំ៖ «បទពិសោធអភិវឌ្ឍន៍Yiwu»ជាគំរូដ៏ជោគជ័យនៃការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានរបស់ចិន**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការអចិន្ត្រៃយ៍សម្របសម្រួលការអនុវត្តគម្រោង ធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា**សភាតំណាងរាស្ត្រអាមេរិក អនុម័តសេចក្ដីព្រាងច្បាប់មួយដើម្បីផ្ដល់ជំនួយឱ្យអ៊ុយក្រែន និងដាក់ទណ្ឌកម្មថ្មីលើរុស្ស៉ី**អាម៉េរិកបញ្ជាក់ជាថ្មីថា ខ្លួននៅតែបន្តបើកចំហទ្វារចរចាដោយគ្មានលក្ខខណ្ឌជាមួយកូរ៉េខាងជើង លើការរំសាយអាវុធនុយក្លេអ៊ែរ**លោក ស៊ី ជីនពីង នឹងបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង នៅសប្ដាហ៍ក្រោយ**លោក ហ្សេលេនស្គី ចេញផ្សាយលិខិតចំហមួយទៅកាន់លោក ពូទីន ស្នើជួបចរចាគ្នាដើម្បីស្វែងរកកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមអូសបន្លាយពេលជាង ៤ឆ្នាំនេះ**ជំនាញក្រើនរំលឹកដល់សារធារណជន សូមមានការប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយល្បែងផ្សងសំណាង និងល្បែងភ្នាល់អនឡាញខុសច្បាប់គ្រប់ប្រភេទ**អាល្លឺម៉ង់ ប្តេជ្ញាបន្តការគាំទ្រដល់កិច្ចគាំពារបរិស្ថាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន**ស្នងការរាជធានីភ្នំពេញ ស្នើអ្នកសារព័ត៌មានចូលរួមផ្សព្វផ្សាយអប់រំដល់សាធារណៈជនអំពីវិធានការ បង្កាគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន**លោក ពូទីន ប្រឈមមុខនឹងទស្សនៈផ្ទុយគ្នាពីរ ជុំវិញអនាគតរបស់រុស្ស៊ី នៅក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិប្រចាំឆ្នាំ ស្របពេលសង្គ្រាមនៅអ៊ុយក្រែន នៅតែបន្តយ៉ាងក្តៅគគុក**វត្តមានសត្វព្រៃជិត៥០ប្រភេទនៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ក្នុងនោះមានថនិកសត្វចំនួន ៧ ប្រភេទស្ថិតក្នុងក្រុមទទួលរងការគំរាមកំហែងនៃការផុតពូជ**ស្នង​ការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ដាក់​ចេញ​ផែន​ការ​ ដល់​កង​កម្លាំង​នគរបាល​ទូទាំង​ខេត្ត​ ត្រូវ​ពង្រឹង​ការ​បង្ការ​បង្រ្កាប​បទ​ល្មើស​គ្រប់​ប្រភេទ​ ជាពិសេស​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams)**វិចារណកថា៖ ថ្លៃដើមនៃការធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ ធៀបនឹង ថ្លៃដើមនៃការព្យាបាលជំងឺ

បទអត្ថាធិប្បាយ ៖ តោះ! ញុំាទឹកតែ ក្នុងពិធីបុណ្យចូលចិន ——————————————

សាធារណជននៅកម្ពុជាបានចែករំលែកនិងស្វែងយល់ពីអត្ថន័យនៃ ពិធី «ចាក់ទឹកតែ» នៅក្នុងបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន។ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន លោកបណ្ឌិត ជា មុនីឫទ្ធិ បានចែករំលែកថា ទំនៀមទម្លាប់ចាក់ទឹកតែ មានអត្ថន័យផ្សារភ្ជាប់នឹងពិធីចូលឆ្នាំចិន ៣ យ៉ាង។

ថ្លែងប្រាប់ក្នុងពេលរៀបចំកម្មវិធីសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជនជាតិចិន នៅភូមិតានន ឃុំដូងស្រុកបាទី ខេត្តតាកែវ កាលពីពេលថ្មីៗនេះ បណ្ឌិត ជា មុនីឫទ្ធិ បានប្រាប់ថា ចំណុចទី១ ៖ ជាអត្តសញ្ញាណជាតិចិន ដែលជាផ្នែកមួយនៃវប្បធម៌ចិនត្រូ វបានទទួលស្គាល់ ជាសកល ហើយជាម៉ាកសញ្ញាផ្តាច់មុខនៃផលិតផលរបស់ចិន ដែលមានអាយុកាលរាប់ពាន់ឆ្នាំ ហើយប្រជាជនចិនបានរៀបចំ ឱ្យក្លាយជាវប្បធម៌តែដោយបានរៀបរាប់ និងបង្ហាញសកម្មភាព នៃសង្វាក់ការយល់ដឹង អំពីដំណើរនៃការចាប់ផ្តើមដាំតែ រហូតយកមកទទួលទាន ដោយបង្កើតបានជាមរតក នៃការផ្សព្វផ្សាយ ពីជំនាន់មួយទៅជំនាន់មួយ នៅគ្រប់កន្លែង។ រីឯ ចំណុចទី២ ៖ ជាឱកាសដើម្បីជួបពិភាក្សាការងារ ព្រោះពិធីចូលឆ្នាំចិន គឺជាពិធីដែលបាននាំសមាជិក សាច់ញាតិ មិត្តភក្តិ មកជួបជុំគ្នា ចែករំលែកបទពិសោធន៍ រៀនសូត្រពីគ្នា ទៅវិញទៅមក និងបង្កើនកិច្ចសហប្រតិបត្តិការ ផែនការអនាគត ដោយផ្តើមពីឆ្នាំថ្មី។ រីឯចំណុចទី៣ ៖ គឺជាវេទិកាដែលពោរពេញដោយមនោសញ្ចេតនា នៃការទទួលភ្ញៀវ និងចែករំលែកនូវក្តីស្រឡាញ់ដល់អ្នកដែលទទួលទានតែ ព្រោះជាភេសជ្ជៈដែលទទួលទានបានច្រើន និងផ្តល់ផាសុខភាពដល់អ្នកទទួលទាន។

«អត្ថប្រយោជន៍ទឹកតែ ផ្តល់សុខភាពរាងកាយបំពេញជាតិទឹក និងមានសារធាតុជំនួយដល់ការរំលាយអាហារ, ទី២៖ បង្កើនសម្រស់ដល់ស្បែក និងទី៣៖ បន្ថែមអារម្មណ៍ស្រស់ថ្លាទាំងមុន ក្នុង និងក្រោយពេលទទួលទាន»

លោកស្រីបណ្ឌិត ជា វណ្ណី ប្រធាននាយកដ្ឋានធម្មសាស្ត្រ ចរិយាសាស្ត្រ និងយេនឌ័រ នៃវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់ដែរថា «ពិធីចាក់ទឹកតែ ក្នុងអំឡុងបុណ្យចូលឆ្នាំចិន ជាការល្អ ព្រោះជាប្រពៃណីទំនៀមទម្លាប់របស់ជនជាតិចិន បម្រើទឹកតែជូនចាស់ទុំ ជាសញ្ញាបង្ហាញពីការគោរព តំណាងឲ្យនិម្មិតរូបនៃការដឹងគុណ ហើយចាស់ៗ ជូនពរដល់ក្មេងៗ វិញដែរ តំបន់ខ្លះ ជាការសុំសំណាងល្អ និយមញុំាទឹកតែបង្ហាញពីសិរី សួស្តី ក្នុងសុភមង្គល ក្នុងក្រុមគ្រួសារ»

លោកស្រីយល់ឃើញថា ក្នុងពិធីបុណ្យចូលឆ្នាំចិនខាងមុខ ភេសជ្ជៈទឹកតែ អាចជាជម្រើសជួបជុំគ្នា ជំនួសឲ្យការទទួលទានគ្រឿងស្រវឹង ដើម្បីសុខភាព និងបញ្ចៀសបញ្ហាគ្រោះថ្នាក់ចរាចរណ៍ផងដែរ។

«ញុំាគ្រឿងស្រវឹង នាំឲ្យបើកបរមានគ្រោះថ្នាក់ ជំនួសដោយទទួលទានតែ គឺជាល្អប្រសើរបំផុត ក្នុងពិធីបុណ្យចូលឆ្នាំចិន»

ជាមួយគ្នានេះ លោក ភួន ឈីម អភិបាលនៃគណៈអភិបាលស្រុកបាទី ដែលបានចូលរួមពិធីទទួលទានទឹកតែ នៅក្នុងកម្មវិធីអបអរពិធីបុណ្យចូលឆ្នាំចិន ជាមួយនឹងបណ្ឌិត ជា មុនីឫទ្ធិ នៅខេត្តតែកែវ នាពេលនោះ បានប្រាប់ថា «ការហូបតែក្នុងពិធីបុណ្យចូលឆ្នាំចិននេះ គឺជាការជួបជុំជជែក សួរនាំគ្នា ពាក់ព័ន្ធនឹងការរស់នៅប្រចាំថ្ងៃ សុខភាព ហើយការពិសារ តែគឺធ្វើឲ្យមានសុខភាពល្អ ហើយរឹតចំណងសាមគ្គីភាព រវាងគ្រួសារនីមួយៗ»។

ជុំវិញការរៀបចំកម្មវិធីផ្លាស់ប្តូរនេះ ត្រូវបានលោក អភិបាលស្រុកចាត់ទុកថា ជាការល្អ លើកស្ទួយវប្បធម៌ រវាងគ្នានិងគ្នា ថែមទាំងជំរុញសេដ្ឋកិច្ច ដែលផ្តោតសំខាន់លើការលើកស្ទួយជីវភាពប្រជាពលរដ្ឋ នៅមូលដ្ឋាន។ គួរបញ្ជាក់ថា ភូមិតានន គឺជាភូមិគំរូកាត់បន្ថយភាពក្រីក្រកម្ពុជា-ចិន នៅក្នុងនោះ ទទួលបានជំនួយពីភាគីចិន លើកការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ជាបន្តបន្ទាប់៕

អត្ថបទដែលជាប់ទាក់ទង