**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ**លោក ត្រាំ មានការសន្ទនាយ៉ាងល្អជាមួយលោក ណារិន ដ្រាម៉ូឌី អំឡុងកិច្ចប្រជុំកំពូល G7**រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ជួបពិភាក្សាការងារជាមួយអគ្គនាយកអង្គការយូណេស្កូ**សាខាកាកបាទក្រហមខេត្តឧត្ដរមានជ័យ ប្រារព្វព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ**ប្រមុខក្រសួងមហាផ្ទៃ និងឯកអគ្គរដ្ឋទូតកាណាដា ឯកភាពពង្រីកកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាល និងផ្លាស់ប្ដូរបទពិសោធ**លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនចូលគាល់និងសួរព្រះរាជសុខទុក្ខព្រះ​ករុណាព្រះបាទ​សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា  និងសម្ដេច​ព្រះមហាក្សត្រី​ នរោត្តម មុនិនាថ សីហនុ**បទវិភាគ៖​សៀវភៅសដ៏សំខាន់នេះ​បង្ហាញពី​ទំនួលខុសត្រូវ​របស់​ប្រទេស​ធំ​ស្តីពី​ការ​ធ្វើ​ឱ្យ​អភិបាលកិច្ចសកលមានសុក្រឹតភាព​តាម​រយៈ​កំណែ​ទម្រង់**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យកាកសំណល់៖ ការបំប្លែងកាកសំណល់ទៅជាដំណោះស្រាយអាកាសធាតុ**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច្រកអន្តរជាតិជាំ និងតំបន់រងផលប៉ះពាល់ផ្សេងៗទៀត ស្ថិតនៅស្រុកអន្លង់វែង ដែលកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ**ប៉ាគីស្ថានប្រកាសថា អនុស្សរណយោគយល់រវាងអាមេរិក និងអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមបានចូលជាធរមានហើយ**កាកបាទក្រហមកម្ពុជា រៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត និងរាប់បាត្រ ថ្វាយព្រះពរជ័យសិរីមង្គល ក្នុងវរោកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវឌ្ឍនមង្គលគម្រប់ ៩០ យាងចូល ៩១ព្រះវស្សា របស់សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ**សម្ដេចតេជោ សម្ដែងនូវសុទិដ្ឋិនិយមចំពោះទំហំពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌូណេស៊ី ដែលមានការកើនឡើងជារៀងរាល់ឆ្នាំ**លោក ដូណាល់ ត្រាំ បាននិយាយទៅកាន់បណ្ដាមេដឹកនាំនៃក្រុមប្រទេស G7 ថា «ខ្ញុំជាមេគេ» **កងទ័ពជើងអាកាសថៃ កំពុងហ្វឹកហ្វឺនបាញ់មីស៊ីល លើអាកាស**ព្រះករុណាព្រះមហាក្សត្រ៖ ប្រទេសកម្ពុជាឱ្យតម្លៃខ្ពស់ចំពោះមិត្តភាពប្រពៃណីរវាងកម្ពុជា និងចិន**ឯកឧត្តម គន់ គីម អញ្ជើញជួបសំណេះសំណាលជាមួយ អតីតកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមរណសិរ្ស ៤៧៩**អាជ្ញាធរខេត្តរតនគិរីបានចុះបង្ក្រាបឡធ្យូងជិត ១០០ឡ ដែលគ្មានច្បាប់អនុញ្ញាត នៅស្រុកកូនមុំ ខេត្តរតនគិរី**កម្ពុជា ជាប់ឆ្នោតក្លាយជាសមាជិកគណ:កម្មការអន្តររដ្ឋាភិបាល ដើម្បីកិច្ចការពារបេតិកភណ្ឌវប្បធម៌អរូបី សម្រាប់អាណត្តិ៤ឆ្នាំ ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០**អាម៉េរិក និង អុីរ៉ង់ ចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងសន្តិភាពប្រវត្តិសាស្ត្រ ដើម្បីបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា**នគរបាលប្រឆាំងគ្រឿងញៀនខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យប្រុស ស្រីចំនួន ៨នាក់ ទៅតុលាការចាត់ការតាមនីតិវិធី ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន

ឧត្តមសេនីយ៍ទោ សែម រតនា ជួបសំណេះសំណាលសិក្ខាកាម កងអនុសេនាធំរាជអាវុធហត្ថលេខ៨៧២ ត្រៀមចេញបំពេញបេសកកម្ម UN នៅស៊ូដង់ខាងត្បូង

ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ សែម រតនា អនុប្រធានទី១ គណៈកម្មាធិការជាតិ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥នេះ ជួបសំណេះសំណាលសិក្ខាកាមកងអនុសេនាធំរាជអាវុធហត្ថលេខ៨៧២ ចំនួន៧៣នាក់ ក្នុងនោះនារីចំនួន ៣៦នាក់ ជាកងលើកទី១៣ ដែលមានមេបញ្ជាការកងជានារី ត្រៀមចេញបំពេញបេសកកម្មអង្គការសហប្រជាជាតិនៅសាធារណរដ្ឋស៊ូដង់ខាងត្បូង។

នាឱកាសនោះ ឧត្តមសេនីយ៍ទោ សែម រតនា បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ ដល់កងកម្លាំងទាំងអស់។

​អគ្គនាយកស្តីទី បានថ្លែងថា កងកម្លាំងរាជអាវុធហត្ថមួកខៀវខាងលើនេះ នឹងចេញទៅចូលរួមបំពេញបេសកកម្មនៅប្រទេសស៊ូដង់ខាងត្បូង នាពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខនេះ ដើម្បីធ្វើការប្តូរវេនកម្លាំងចាស់ ដែលត្រូវបញ្ចប់បេសកកម្មរយៈពេល១ឆ្នាំ។ កម្លាំងទាំងអស់នេះ មុនចេញទៅបេសកកម្ម គឺបានធ្វើការហ្វឹកហ្វឺន បណ្តុះបណ្តាលលើកជំនាញជាច្រើន ដូចជា សិក្សាអំពីសិទ្ធិមនុស្ស សិក្សាពីប្រវត្តិរបស់ប្រទេសស៊ូដង់ខាងត្បូង ការការពារជនស៊ីវិល ការការពារកុមារ ការកេងប្រវ័ញ្ញ និងការរំលោភបំពានផ្លូវភេទ ក្រមសីលធម៌របស់កងទ័ពមួកខៀវ ច្បាប់សង្គ្រាម និងបទដ្ឋានប្រតិបត្តិការរបស់កងរាជអាវុធហត្ថ និងការទទួលខុសត្រូវរបស់មន្ត្រីអាវុធហត្ថអង្គការសហប្រជាជាតិ។

ចំពោះការងាររបស់កងកម្លាំងអាវុធហត្ថមួកខៀវកម្ពុជា ដែលត្រូវបំពេញ​ គឺត្រួតពិនិត្យសណ្តាប់ធ្នាប់ ត្រួតពិនិត្យល្បឿនរថយន្ត ត្រួតពិនិត្យឯកសាររថយន្ត ត្រួតពិនិត្យជាតិអាល់កុល ការងារនៅ ព្រលានយន្តហោះ ល្បាតជាប្រចាំនៅខាងក្នុង និងខាងក្រៅបន្ទាយ នីតិវិធីនៃការឆែកឆេរសម្ភារកងប្តូរវេននៃបណ្តាកងទ័ពមួកខៀវប្រទេសផ្សេងៗជាដើម។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ សែម រតនា ក៏បានធ្វើការផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ ដែលត្រូវចេញទៅបំពេញការងារបេសកកម្មនាខែកុម្ភៈខាងមុខនេះ ត្រូវតែអនុវត្តឱ្យបាននូវអ្វីដែលរាជរដ្ឋាភិបាល និងមជ្ឈមណ្ឌលជាតិបានដាក់ចេញ និងត្រូវគោរពឱ្យបាននូវច្បាប់របស់អង្គការសហប្រជាជាតិ។

ឆ្លៀតក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ទោ សែម រតនា និងលោក Honma នាយករង គោលនយោបាយ អាស៊ីប៉ាស៊ីហ្វិក ក្រសួងការពារជាតិជប៉ុន នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥នេះ បានចុះមកវិទ្យាស្ថានហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាព នាស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដើម្បីពិនិត្យមើលការហ្វឹកហ្វឺនរបស់សិក្ខាកាមទ័ពមួកខៀវកម្ពុជា ជំនាញវិស្វកម្ម កំពុងធ្វើការហ្វឹកហ្វឺនបណ្តុះបណ្តាល ប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ និងប្រគល់អំណោយដល់សិក្ខាកាម និងយោធាចារ្យជប៉ុននៅទីលានហ្វឹកហាត់ផងដែរ។

វគ្គហ្វឹកហ្វឺននេះ មានរយៈពេល៦សប្តាហ៍ ចាប់ពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ ដែលមានសិក្ខាកាមទ័ពមួកខៀវកម្ពុជាចំនួន៣០នាក់ ក្នុងនោះមានសិក្ខាកាមនារីចំនួន៣នាក់ ចំណែកយោធាចារ្យជប៉ុន មានចំនួន១៦នាក់។ វគ្គហ្វឹកហ្វឺនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណង ដើម្បីឆ្លើយតបទៅនឹងការពង្រឹងលើវិស័យបណ្តុះបណ្តាលធនធានមនុស្ស និងកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន ឱ្យកាន់តែល្អប្រសើរថែមទៀត ដោយសំខាន់លើការប្រើប្រាស់បញ្ជាគ្រឿងចក្រធុនធ្ងន់ប្រភេទអេស្កាវើទ័រ ការយល់ដឹងពីសុវត្ថិភាព និងការថែទាំ ជាមួយគ្នាក៏ត្រូវយល់ដឹងពីស្ត្រីដដើម្បីសន្តិភាព និងសន្តិសុខ។
ចាប់តាំងពីឆ្នាំ២០១៣ រហូតមកដល់បច្ចុប្បន្ន គឺភាគីជប៉ុនបានបើកវគ្គហ្វឹកហ្វឺនចំនួន១២វគ្គរួចហើយ លើជំនាញចំនួន៤ គឺជំនាញគ្រប់គ្រងការដ្ឋានសំណង់ ជំនាញបច្ចេកទេសវិស្វកម្មសំណង់ផ្តេក ជំនាញបច្ចេកទេសវាសស្ទង់គ្រូបង្គោល TOPO និងជំនាញបញ្ជាប្រើប្រាស់គ្រឿងចក្រវិស្វកម្មធុនធ្ងន់នីវ៉ាឡ័រ មានសិក្ខាកាមសរុបចំនួន២៤០នាក់៕

អត្ថបទដែលជាប់ទាក់ទង