**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

ក្រសួងបរិស្ថាន៖ ការដោះស្រាយបញ្ហាសំរាមនិងសំណល់ប្លាស្ទិកនៅតាមមូលដ្ឋានរួមចំណែកឱ្យការរស់នៅមានចីរភាព

ភ្នំពេញ៖ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា កម្ពុជាបាននិងកំពុងដោះស្រាយបញ្ហាសំរាមនិងសំណល់ប្លាស្ទិក ដែលបានប្រឈមយ៉ាងខ្លាំងដល់សុខភាពរបស់មនុស្ស កាប្រែប្រួលអាកាសធាតុ និងសោភ័ណភាពទីប្រជុំជន ទីក្រុង និងសហគមន៍មូលដ្ឋាន។

ឯកឧត្តម ខ្វៃ អាទិត្យា បានលើកឡើង នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ក្នុងពេលអញ្ជើញដឹកនាំមន្រ្តីក្រសួងបរិស្ថាននិងមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង ចូលរួមជាមួយជាមួយអាជ្ញាធរមូលដ្ឋាន លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ក្នុងឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង អនុវត្តយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន»។

ឯកឧត្តម បានបន្ថែមថា យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» យុទ្ធនាការ«កម្ពុជាស្អាត ខ្មែរធ្វើបាន» និងយុទ្ធនាកមួយចំនួនទៀត ដែលក្រសួងបរិស្ថានបានដាក់ចេញអនុវត្តជាបន្តបន្ទាប់ បានទទួលការគាំទ្រនិងចូលរួម ពីអ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសការចូលរួមរើស ប្រមូលទុកដាក់សំរាម និងសំណល់ប្លាស្ទិកឱ្យបានត្រឹមត្រូវ បានស្អាតជាបណ្តើរៗ ដើម្បីធ្វើឱ្យសហគមន៍ស្អាត មានអនាម័យ មានសោភ័ណភាពស្រស់បំព្រង ឆ្ពោះទៅកម្ពុជាយើងមានភាពស្អាតនៅពេលខាងមុខ។ ប្រឈមនឹងបញ្ហាប្លាស្ទិកបានបង្កបញ្ហាធំៗមួយចំនួន ដូចជាការបំពុលបរិស្ថានគឺការបំពុលខ្យល់ ទឹក និងដី។ មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន បានបន្ថែមថា បញ្ហាប្លាស្ទិកនឹងត្រូវបានដោះស្រាយលុះត្រាតែ មានការចូលរួមទំាងអស់គ្នា។

ដើម្បីកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ការផលិតនិងបញ្ចេញសំរាម និងសំណល់ប្លាស្ទិកផ្តេសផ្តាស ឯកឧត្តមបានលើទឹកចិត្តឱ្យសហគមន៍ ប្រជាពលរដ្ឋ ចូលរួមអនុវត្តវិធាន៤R ក្នុងនោះយើងបដិសេធមិនប្រើប្រាស់ រាល់ប្លាស្ទិក យើងចូលរួមកាត់បន្ថយ ការប្រើប្រាស់ប្លាស្ទិក ឬថង់ប្លាស្ទិក យើងអាចប្រើប្រាស់ឡើងវិញ របស់ប្រើប្រាស់ណាអាចប្រើច្រើនដងជំនួយឱ្យប្លាស្ទិកថ្មី និងចូលរួមកែច្នៃ បង្កើតជាជីចំពោះសំណល់អាហារ ឬស្លឹកឈើ និងកែច្នៃសម្ភារប្លាស្ទិកធ្វើរបស់ប្រើប្រាស់ឡើងវិញ ជាដើម។ ដើម្បីអនុវត្តវិធានទាំង៤ខាងលើនេះកាន់តែមានប្រសិទ្ធភាពបន្ថែមទៀតនោះ យើងរួមគ្នាសំអាតបរិស្ថានយើង ប្រមូលទុកដាក់សំរាម សំណល់ប្លាស្ទិកដែលរាយប៉ាយតាមផ្លូវ និងត្រូវបានបោះចោលប្តេសផ្តាសតាមមូលដ្ឋានឱ្យបានត្រឹមត្រូវជាមុនផងដែរ។ ឯកឧត្តម ខ្វៃ អាទិត្យា បានបញ្ជាក់បន្ថែមក្នុងវេទិកា។

សូមបញ្ជាក់ថា ក្រុមការងារក្រសួងបរិស្ថាន រួមជាមួយអាជ្ញាធរមូលដ្ឋាន ព្រះសង្ឃ សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងអ្នកចូលរួមទាំងអស់ បានចូលរួមផ្សព្វផ្សាយសារអប់រំកាត់បន្ថយប្លាស្ទិក និងការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ តាមរយៈម៉ូតូរ៉ឺម៉ក នៅតាមមូលដ្ឋាន និងចូលរួមរើសសំរាម សំអាតបរិស្ថាន តាមដងផ្លូវ ក្នុងមូលដ្ឋានផងដែរ៕

អត្ថបទដែលជាប់ទាក់ទង