**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពីការសាងសង់អគាររដ្ឋបាលខេត្តតាកែវ (ថ្មី)**ព្រះមហាក្សត្រ៖ រដ្ឋសភាបានបំពេញតួនាទី ភារកិច្ចស្នូលរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន**សម្តេចធិបតី អំពាវនាវដល់ជនរួមជាតិ ជាពិសេសប្រជានេសាទ ចូលរួមថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍ ធនធានជលផលជាតិឱ្យបានគង់វង្ស**សម្តេចធិបតី ណែនាំដល់ក្រសួងកសិកម្មត្រូវបន្តពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានជលផល ឱ្យកាន់តែមានប្រសិទ្ធភាព**សម្តេចធិបតី៖ មច្ឆជាតិ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចមូលដ្ឋាន ដែលបង្កើតការងារនិងផ្តល់ប្រាក់ចំណូលយ៉ាងសន្ធឹកសន្ធាប់ដល់ប្រជានេសាទ**សម្តេចធិបតី៖ ត្រីកើនឡើង តែតម្លៃត្រីចុះថោក**សម្តេចធិបតី៖ ពីរឆ្នាំមកនេះបានបញ្ជាទៅដល់កងទ័ពជើងគោកឱ្យជួយទៅដល់រដ្ឋបាលជលផល និងសមត្ថកិច្ច លើការល្បាត និងអភិរក្សាផលជលផលកម្ពុជា**សម្តេចធិបតី៖ ការអភិរក្សវិស័យជលផល មិនអាចធ្វើតែរាជរដ្ឋាភិបាលតែម្នាក់ឯងទៅបានទេ គឺត្រូវការចូលរួមពីគ្រប់គ្នាទាំងអស់

គ្រោះរញ្ជួយដីកម្រិត ៦,៨ រ៉ិចទ័រ វាយប្រហារតំបន់ទីបេ បង្ហាញពីហានិភ័យនៃការសាងសង់ ទំនប់វារីអគ្គិសនីដោយក្រុមហ៊ុនយក្សអាស៊ី ចិន និងឥណ្ឌា

ទីបេ៖ អ្នកជំនាញបានលើកឡើងថា គ្រោះរញ្ជួយដីកម្រិត៦,៨ រ៉ិចទ័រដែលបានវាយប្រហារតំបន់ទីបេ សម្លាប់មនុស្ស១២៦នាក់ និងបំផ្លាញអាងស្តុកទឹកចំនួន៤ នៅសប្តាហ៍នេះ បង្ហាញពីហានិភ័យនៃការសាងសង់ទំនប់វារីអគ្គិសនីដោយក្រុមហ៊ុនយក្សអាស៊ី ចិន និងឥណ្ឌា នៅក្នុងតំបន់ដាច់ស្រយាលបំផុតមួយរបស់ពិភពលោក ដែលងាយនឹងរងការវាយប្រហារពីគ្រោះរញ្ជួយដី។

អ្នកស្រាវជ្រាវបានឱ្យដឹងថា ទំនប់ធំៗចំនួន៦៨ នៅក្នុងតំបន់ហិម៉ាឡៃយ៉ា មានសក្តានុពលថាមពលវារីអគ្គិសនីដ៏ធំសម្បើមនៃបឹង និងទន្លេដែលមានកម្ពស់ខ្ពស់ ប៉ុន្តែត្រូវប្រឈមនឹងហានិភ័យរញ្ជួយដី។ ទំនប់វារីអគ្គិសនីចំនួន១០១ ផ្សេង​ទៀត​ស្ថិត​ក្នុង​ដំណាក់​កាល​នៃ​ការ​គ្រោង​ទុក ​ឬ​ការ​សាង​សង់​។ សូម្បីតែមុនពេលការរញ្ជួយដីបានកើតឡើងទៅលើស្រុក Tingri ដែលជាច្រកភាគខាងជើងទៅកាន់តំបន់ភ្នំអេវឺរេស។

អ្នកជំនាញបានសម្ដែងការព្រួយបារម្ភអំពីមហិច្ឆតាថាមពលវារីអគ្គិសនីរបស់ប្រទេសចិន និងឥណ្ឌានៅទីនោះ ខណៈចិនកំពុងរៀបចំផែនការសម្រាប់ទំនប់វារីអគ្គិសនីដ៏ធំបំផុតរបស់ពិភពលោក។ គម្រោងនេះមានទំហំធំជាងបីដងនៃទំនប់ Three Gorges ដែលជាទំនប់ធំបំផុតរបស់ពិភពលោក ត្រូវបានកំណត់ថានឹងផ្តល់ថាមពលស្អាតចំនួន៣៤ ជីហ្គាវ៉ាត់ ដល់គោលដៅរបស់ប្រទេសចិនក្នុងការបំភាយកាបូនខ្ពស់បំផុតមុនឆ្នាំ២០៣០។

លោក ហ្វាន ស៊ាវ (Fan Xiao) អតីតប្រធានវិស្វករនៅក្នុងការិយាល័យភូគព្ភសាស្ត្រ និងរ៉ែនៃខេត្ត Sichuan ភាគនិរតីនៃប្រទេសចិន បានសរសេរនៅក្នុងអត្ថបទមួយកាលពីខែតុលា ឆ្នាំ២០២២ ស្តីពីគម្រោង Motuo របស់ខេត្តដែលត្រូវបានអនុម័តនៅចុងខែធ្នូថា៖ «ការរញ្ជួយដីខ្លាំងអាចបណ្តាលឱ្យខូចខាតដោយផ្ទាល់»។

គម្រោងវារីអគ្គិសនីនៅតំបន់ភ្នំដាច់ស្រយាលបង្ហាញពីភាពតានតឹងរវាងហានិភ័យនៃការសាងសង់នៅទីនោះ និងតម្រូវការថាមពលស្អាតដ៏ច្រើននៅក្នុងប្រទេសចិន និងឥណ្ឌា ដែលជាប្រទេសបញ្ចេញឧស្ម័នផ្ទះកញ្ចក់លេខ១ និងលេខ៣ របស់ពិភពលោក។ គ្រោះរញ្ជួយដីបានបំផ្លាញទំនប់នាពេលកន្លងមក ជាពិសេសដោយការបាក់ដី និងការធ្លាក់ថ្ម។

ការស្រាវជ្រាវដែលបានបោះពុម្ពផ្សាយក្នុងឆ្នាំ២០១៨ បានបង្ហាញថា ការរញ្ជួយដីដ៏ធំនៅប្រទេសនេប៉ាល់ក្នុងឆ្នាំ២០១៥ បានបិទស្ទើរតែមួយភាគប្រាំនៃវារីអគ្គិសនីអស់រយៈពេលជាងមួយឆ្នាំ។ លោក ស៊ីភី រ៉ាជិនដ្រាន (C P Rajendran) អ្នកភូគព្ភវិទូនៅវិទ្យាស្ថានជាតិសិក្សាកម្រិតខ្ពស់របស់ប្រទេសឥណ្ឌា បាននិយាយថា ការកសាងទំនប់បន្ថែមទៀតនៅហិម៉ាឡៃយ៉ា គឺមិនមាននិរន្តរភាពនោះទេ ដោយលើកឡើងពីការព្រួយបារម្ភអំពីបរិស្ថានវិទ្យា និងហានិភ័យនៃការរញ្ជួយដីពីទម្ងន់នៃអាងស្តុកទឹកដ៏ធំ៕

អត្ថបទដែលជាប់ទាក់ទង