**សម្តេចធិបតី៖ ត្រីកើនឡើង តែតម្លៃត្រីចុះថោក**សម្តេចធិបតី៖ ពីរឆ្នាំមកនេះបានបញ្ជាទៅដល់កងទ័ពជើងគោកឱ្យជួយទៅដល់រដ្ឋបាលជលផល និងសមត្ថកិច្ច លើការល្បាត និងអភិរក្សាផលជលផលកម្ពុជា**សម្តេចធិបតី៖ ការអភិរក្សវិស័យជលផល មិនអាចធ្វើតែរាជរដ្ឋាភិបាលតែម្នាក់ឯងទៅបានទេ គឺត្រូវការចូលរួមពីគ្រប់គ្នាទាំងអស់**សម្តេចធិបតី៖ រយៈពេលពីរឆ្នាំមកនេះ ដោយសារការអភិរក្ស និងការទប់ស្កាត់បទល្មើសនេសាទ កំណើនផលត្រីបានកើនឡើង**សម្តេចធិបតី បញ្ជាឱ្យស្វែងរកចាប់ឱ្យបានមេខ្យល់ដែលបំផុសឱ្យពលរដ្ឋទៅឆក់ត្រី**ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចទទួលបានជោគជ័យ? ចម្លើយគឺស្ថិតនៅត្រង់«ប្រជាជន»**បទវិភាគ៖​ការបំផុសគំនិតដល់​​ពិភពលោក​ពី​​ដំណើរ​តស៊ូ​របស់​បក្ស​កុម្មុយ​នីស្ត​ចិន**ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបើកធ្វើកិច្ចប្រជុំ ដើម្បីសិក្សានិងចាត់ចែងការងារបង្ការគ្រោះទឹកជំនន់និងគ្រោះរាំងស្ងួតក្រោមអធិបតីភាពលោកXi Jinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន**រដ្ឋសភាបើកសម័យប្រជុំលើកទី៦ នីតិកាលទី៧**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើវឌ្ឍនភាពការងារសម្រាប់ត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី២ រវាងក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម**អ៉ីតាលី និងប្រទេសក្នុងតំបន់បាល់កង់ រងឥទ្ធិពលនៃរលកកម្តៅ ដែលបង្កឱ្យមានមនុស្សស្លាប់ និងរំខានដល់ជីវភាពប្រចាំថ្ងៃនៅទូទាំងអឺរ៉ុប**មេដឹកតៃវ៉ាន់ ណែនាំទៅកាន់និស្សិតយោធាឱ្យប្រុងប្រយ័ត្នកុំធ្លាក់ចូលក្នុងអន្ទាក់នៃសកម្មភាពចារកម្មរបស់ចិន**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៣នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(គាស់ទម្លុះទម្លាយ) និងរក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូងលាលែងចេញពីតំណែង បន្ទាប់ពីក្រុមធ្លាក់វគ្គជម្រុះ World Cup 2026**ប្រធានាធិបតីម៉ិកស៉ិក ប្តេជ្ញាមិនការពារនរណាម្នាក់ឡើយ បន្ទាប់ពីមានការបង្ហោះវីដេអូដែលបង្ហាញឱ្យឃើញអតីតប្រធានក្រុមហ៊ុនថាមពលរដ្ឋ Pemex លោក Victor Rodriguez ប្រើប្រាស់អំពើហិង្សាលើភរិយា**តម្លៃប្រេងឆៅ បានធ្លាក់ចុះជិត ១ភាគរយ!**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនឡើងលើស ១៧០០នាក់**សម្ដេចតេជោ ហ៊ុន សែន គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត**សម្តេចធិបតី ហ៊ុន ម៉ាណែត លេីកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត

ឯកឧត្តម ទេព អស្នារិទ្ធ៖ ការងារសាធារណមតិ ជាមធ្យោបាយដ៏មានប្រសិទ្ធភាព ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងពលរដ្ឋ ជាមួយអាជ្ញាធរក្នុងខេត្តគ្រប់ជាន់ថ្នាក់

ភ្នំពេញ៖ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មាន បានលើកឡើងថា ការងារសាធារណមតិ គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាពលរដ្ឋ ជាមួយអាជ្ញាធរក្នុងខេត្តគ្រប់ជាន់ថ្នាក់។

ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំតម្រង់ទិសកិច្ចការងារព័ត៌មាន និងសាធារណមតិ នៅមន្ទីរព័ត៌មានខេត្តកណ្តាល នារថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ម្សិលមិញឯកឧត្តម ទេព អស្នារិទ្ធ ក៏បានជំរុញដល់ថ្នាក់ដឹកនាំ និងមន្ត្រី នៃមន្ទីរព័ត៌មានខេត្តកណ្តាល ត្រូវពិនិត្យតាមដានរាល់ព័ត៌មានមិនពិត ព្រមទាំងទប់ស្កាត់ និងឆ្លើយតបឱ្យបានទាន់ពេលវេលា រាល់ព័ត៌មានទាំងអស់ដែលបានផ្សព្វផ្សាយតាមបច្ចេកវិទ្យាទំនើប (បណ្ដាញសង្គម) ដែលធ្វើឱ្យប៉ះពាល់ដល់ស្ថិរភាព សណ្ដាប់ធ្នាប់ សន្តិសុខក្នុងខេត្ត ក៏ដូចជាទូទាំងប្រទេស។

ឯកឧត្តមអ្នកនាំពាក្យបានបន្តទៀតថា៖ «មន្ទីរព័ត៌មានខេត្ត មានតួនាទីក្នុងការផលិត និងផ្សព្វផ្សាយពីគោលនយោបាយ សមិទ្ធផល សកម្មភាពនានា របស់រាជរដ្ឋាភិបាល និងរដ្ឋបាលឯកភាពខេត្តកណ្តាល ដើម្បីឱ្យប្រជាពលរដ្ឋ និងសាធារណជន នៅគ្រប់ទីសទីបានដឹង និងបានជ្រាប ព្រមទាំងបានពាំនាំនូវក្តីកង្វល់ សំណូមពរ បញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋជូនដល់រាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តដោះស្រាយ។ ទន្ទឹមនឹងនេះដែរ មន្ទីរបានដើរតួនាទីសំខាន់ក្នុងការសម្របសម្រួលលើកិច្ចការផ្សព្វផ្សាយព័ត៌មាន និងសាធារណមតិ ក្នុងគោលបំណងសម្របសម្រួល និងដោះស្រាយបញ្ហាសាធារណមតិ សំដៅលើកកម្ពស់កិន្យានុភាព និងឧត្តមភាព សង្គមជាតិយើង»។

ឯកឧត្តមបានបន្ថែមថា ការងារសាធារណមតិ គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាពលរដ្ឋ ជាមួយអាជ្ញាធរក្នុងខេត្តគ្រប់ជាន់ថ្នាក់ សំដៅលើកកម្ពស់យន្តការដោះស្រាយនូវរាល់បញ្ហា និងឆ្លើយតបទាន់ពេលវេលាដើម្បីជម្រះក្ដីបារម្ភរបស់ប្រជាពលរដ្ឋ រួមចំណែកលើកស្ទួយការអភិវឌ្ឍសហគមន៍នៅទូទាំងខេត្ត ស្របតាមគោលនយោបាយ និងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមអ្នកនាំពាក្យក្រសួងព័ត៌មាន បានជំរុញដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរព័ត៌មានខេត្តកណ្តាល ត្រូវដឹកនាំ គ្រប់គ្រងការតាមដាន និងផ្ទៀងផ្ទាត់ព័ត៌មាន ដែលបានចែករំលែក និងចែកចាយតាមបណ្តាញសង្គម និងតាមមធ្យោបាយផ្សេងៗ ដែលមានចរិតញុះញង់ គ្មានប្រភពច្បាស់លាស់ និងគ្មានវិជ្ជាជីវៈ ដែលបង្កផលប៉ះពាល់ អវិជ្ជមានដល់សន្តិសុខជាតិ និងសណ្តាប់ធ្នាប់ ដែលអាចឈានដល់វិបត្តិសង្គមផ្សេងៗ។ ក្នុងន័យនេះដែរ មន្ទីរព័ត៌មានត្រូវបន្តសហការ សម្របសម្រួលជាមួយអាជ្ញាធរ មន្ទីរ និងអង្គភាពជំនាញក្នុងខេត្ត ដើម្បីចាត់វិធានការឆ្លើយតបជាបន្ទាន់ និងអាចមានវិធានការផ្លូវច្បាប់ចំពោះរាល់ព័ត៌មានបំពុលសង្គម និងបំភ័ន្តសាធារណមតិ។ មិនតែប៉ុណ្ណោះ មន្ទីរព័ត៌មានត្រូវបន្ត និងបង្កើនការផ្សព្វផ្សាយសមិទ្ធផលការងាររបស់ខេត្ត ដើម្បីធានាការទទួលព័ត៌មានត្រឹមត្រូវរបស់ប្រជាពលរដ្ឋ ក្នុងគោលដៅកសាងជំនឿទុកចិត្តរបស់សាធារណជនបន្ថែមទៀតមកលើការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល។

បើតាមលោក ចាប វន្នី ប្រធានមន្ទីរព័ត៌មានខេត្តកណ្តាល បានឱ្យដឹងថា ក្នុងឆ្នាំ២០២៤នេះ មន្ទីរព័ត៌មានខេត្តកណ្តាល ផលិតព័ត៌មាន បានចំនួន ៨,៦១៥អត្ថបទ និងរូបភាព ក្នុងនោះសកម្មភាពរបស់រដ្ឋបាលឯកភាពខេត្តកណ្តាល បានចំនួន ១,១១៦អត្ថបទ និងរូបភាព និងធ្វើការផ្សព្វផ្សាយ តាមទូរទស្សន៍ជាតិ ទូរទស្សន៍ឯកជន Page ផ្លូវការទាំង៥ របស់ខេត្ត, បញ្ជារព័ត៌មាន, បណ្តាញសង្គម, និងអង្គភាព សារព័ត៌មាននានា បានចំនួន ៤៥,៤៦៩លើក ក្នុងនោះផ្សព្វផ្សាយតាមរយៈទូរទស្សន៍ជាតិ និងឯកជន បានចំនួន ៤,៦៤០អត្ថបទ និងរូបភាព និងផ្សព្វផ្សាយ តាមរយៈបណ្តាញសង្គម Facebook Youtube TikTok Instagram និងTelegram ចំនួន ៤០,៩២៩ អត្ថបទ និងរូបភាព៕

អត្ថបទដែលជាប់ទាក់ទង