**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក**គំនិតអភិវឌ្ឍន៍ថ្មី​ដែលជា​​​”កូនសោថ្មី”សម្រាប់ការធ្វើទំនើបកម្ម**បច្ចុប្បន្នភាពគ្រោះថ្នាក់ចរាចរណ៍នៅកំពង់ឆ្នាំង និង​ស្វាយរៀង៖ ក្រសួងការងារថា អ្នកសះស្បើយ​ត្រឡ​ប់​ទៅផ្ទះវិញចំនួនជិត ១០០នាក់ ខណៈ​មន្រ្តី​ជំនាញ​បន្ត​យកចិត្តទុកដាក់​ផ្ទាល់ដល់​មន្ទីរពេទ្យ**ពីផលិតផលតូចដល់ទីផ្សារធំ៖ «បទពិសោធអភិវឌ្ឍន៍Yiwu»ជាគំរូដ៏ជោគជ័យនៃការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានរបស់ចិន**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការអចិន្ត្រៃយ៍សម្របសម្រួលការអនុវត្តគម្រោង ធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា**សភាតំណាងរាស្ត្រអាមេរិក អនុម័តសេចក្ដីព្រាងច្បាប់មួយដើម្បីផ្ដល់ជំនួយឱ្យអ៊ុយក្រែន និងដាក់ទណ្ឌកម្មថ្មីលើរុស្ស៉ី**អាម៉េរិកបញ្ជាក់ជាថ្មីថា ខ្លួននៅតែបន្តបើកចំហទ្វារចរចាដោយគ្មានលក្ខខណ្ឌជាមួយកូរ៉េខាងជើង លើការរំសាយអាវុធនុយក្លេអ៊ែរ**លោក ស៊ី ជីនពីង នឹងបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង នៅសប្ដាហ៍ក្រោយ**លោក ហ្សេលេនស្គី ចេញផ្សាយលិខិតចំហមួយទៅកាន់លោក ពូទីន ស្នើជួបចរចាគ្នាដើម្បីស្វែងរកកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមអូសបន្លាយពេលជាង ៤ឆ្នាំនេះ**ជំនាញក្រើនរំលឹកដល់សារធារណជន សូមមានការប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយល្បែងផ្សងសំណាង និងល្បែងភ្នាល់អនឡាញខុសច្បាប់គ្រប់ប្រភេទ**អាល្លឺម៉ង់ ប្តេជ្ញាបន្តការគាំទ្រដល់កិច្ចគាំពារបរិស្ថាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន**ស្នងការរាជធានីភ្នំពេញ ស្នើអ្នកសារព័ត៌មានចូលរួមផ្សព្វផ្សាយអប់រំដល់សាធារណៈជនអំពីវិធានការ បង្កាគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន**លោក ពូទីន ប្រឈមមុខនឹងទស្សនៈផ្ទុយគ្នាពីរ ជុំវិញអនាគតរបស់រុស្ស៊ី នៅក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិប្រចាំឆ្នាំ ស្របពេលសង្គ្រាមនៅអ៊ុយក្រែន នៅតែបន្តយ៉ាងក្តៅគគុក**វត្តមានសត្វព្រៃជិត៥០ប្រភេទនៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ក្នុងនោះមានថនិកសត្វចំនួន ៧ ប្រភេទស្ថិតក្នុងក្រុមទទួលរងការគំរាមកំហែងនៃការផុតពូជ**ស្នង​ការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ដាក់​ចេញ​ផែន​ការ​ ដល់​កង​កម្លាំង​នគរបាល​ទូទាំង​ខេត្ត​ ត្រូវ​ពង្រឹង​ការ​បង្ការ​បង្រ្កាប​បទ​ល្មើស​គ្រប់​ប្រភេទ​ ជាពិសេស​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams)**វិចារណកថា៖ ថ្លៃដើមនៃការធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ ធៀបនឹង ថ្លៃដើមនៃការព្យាបាលជំងឺ

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ កម្ពុជា បាននិងកំពុងគិតគូរ ពិនិត្យលទ្ធភាពបង្កើតតំបន់សេដ្ឋកិច្ចពិសេសសម្រាប់ជប៉ុន ដើម្បីទាក់ទាញនិងបំពេញតម្រូវវិនិយោគិនជប៉ុន

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូប្រទេសជប៉ុន ដឹកនាំដោយឯកឧត្ដម Katsunobu Kato រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន។

ជំនួបពិភាក្សារវាងថ្នាក់ដឹកនាំទាំងពីរ គឺដើម្បីផ្លាស់ប្តូរយោបល់លើការងារមួយចំនួន ពាក់ព័ន្ធនឹងវឌ្ឍនភាពសម្រេចបានក្រោមកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន ព្រមទាំងពិភាក្សាលើសារៈសំខាន់នៃការបន្តពង្រឹងកិច្ចសហប្រតិបត្តិការនេះនាពេលបច្ចុប្បន្ន និងអនាគត។ ឯកឧត្ដម Katsunobu Kato ចូលកាន់តំណែង ជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន នាថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤ថ្មីៗនេះ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្ដម KatsunobuKato និងគណៈប្រតិភូប្រទេសជប៉ុនទាំងអស់ ដែលបានអញ្ជើញមកធ្វើទស្សនកិច្ចផ្លូវការនៅកម្ពុជា ជាពិសេសជំនួបដ៏មានសារៈសំខាន់នាពេលនេះ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានរំលេចអំពីកិច្ចសហការយ៉ាងស្អិតរមួតរវាងកម្ពុជា និងជប៉ុន ក្នុងរយៈពេលប្រមាណ ៣០ឆ្នាំមកនេះ និងបានសម្តែងនូវការអរគុណចំពោះប្រទេសជប៉ុនដែលបានបន្តផ្តល់ហិរញ្ញប្បទាន សម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការ (ODA) មកកម្ពុជា ជាពិសេសអំឡុងពេលដែលកម្ពុជាជួបការលំបាក ហើយជប៉ុនគឺជាដៃគូយ៉ាងសំខាន់ក្នុងការជួយកសាងនិងស្តារសន្តិភាពនៅកម្ពុជានៅគ្រប់ដំណាក់កាលរួមមាន ដំណាក់កាលទី១ ការកសាងសន្តិភាព, ដំណាក់កាលទី២ ការរក្សាសន្តិភាព, ដំណាក់កាលទី៣ ការស្តារឡើងវិញនីតិសម្បទា, និងដំណាក់កាលទី៤ ការអភិវឌ្ឍរហូតមកដល់បច្ចុប្បន្ន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានគូសបញ្ជាក់បន្ថែមថា ប្រទេសជប៉ុនគឺជាដៃគូអភិវឌ្ឍន៍ទ្វេភាគីដ៏សំខាន់លំដាប់ទី២ ក្នុងក្របខ័ណ្ឌឥណទានសម្បទានទ្វេភាគី ហើយកាលពី១០ឆ្នាំមុនជប៉ុនឈរនៅលេខរៀងទី១។ ប្រទេសជប៉ុន និងប្រជាជនជប៉ុន តែងតែស្ថិតក្នុងបេះដូងប្រជាជនកម្ពុជាជានិច្ច។

ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការក៏បានលើកឡើងពីភាពជាដៃគូសេដ្ឋកិច្ចដ៏រឹងមាំរវាងកម្ពុជា-ជប៉ុន ដោយជប៉ុនបាននិងកំពុងក្លាយជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយរបស់កម្ពុជា ឆ្លុះបញ្ចាំងតាមរយៈការបន្តកើនឡើងនូវពាណិជ្ជកម្មទ្វេភាគីជារៀងរាល់ឆ្នាំ។ វិនិយោគរបស់ប្រទេសជប៉ុន ទៅក្នុងវិស័យឧស្សាហកម្ម កសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធ ក៏បានចូលរួមយ៉ាងវិជ្ជមានដល់ដំណើរអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចរបស់កម្ពុជា តាមរយៈការបង្កើតការងាររាប់ពាន់កន្លែង គួបផ្សំនឹងការកើនឡើងនូវផលិតភាពការងារ ជាដើម។

ក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានសង្កត់ធ្ងន់ពីគម្លាតនៃទំហំហិរញ្ញប្បទានដែលកម្ពុជាមានសមត្ថភាពខ្ចីបន្ថែម និងទំហំហិរញ្ញប្បទានដែលប្រទេសជប៉ុនអាចមានលទ្ធភាពផ្តល់ ដើម្បីបំពេញនូវតម្រូវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ព្រមទាំងតម្រូវការផ្សារភ្ជាប់រវាង ODA និងការវិនិយោគផ្ទាល់ពីប្រទេសជប៉ុន (FDI) មកកម្ពុជា ដែលនៅមានសក្តានុពលច្រើន។ បច្ចុប្បន្នស្ថានភាពបំណុលសាធារណៈរបស់កម្ពុជា ស្ថិតក្នុងភាពអាចគ្រប់គ្រងបាន ពោលគឺនៅតែមានចីរភាពនិងហានិភ័យកម្រិតទាប។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានលើកអំពីសារៈសំខាន់នៃ FDI សម្រាប់ប្រជាជន និងសេដ្ឋកិច្ចកម្ពុជា ហើយរាជរដ្ឋាភិបាលកម្ពុជាស្វាគមន៍និងត្រៀមខ្លួនដោះស្រាយបញ្ហា និងកង្វល់របស់វិនិយោគគិនជប៉ុននៅកម្ពុជា ជាក់ស្តែង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បាននិងកំពុងគិតគូរ ពិនិត្យលទ្ធភាពបង្កើតតំបន់សេដ្ឋកិច្ចពិសេសសម្រាប់ជប៉ុន ដើម្បីទាក់ទាញនិងបំពេញតម្រូវវិនិយោគិនជប៉ុន។

ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកអំពីសារៈសំខាន់ និងបញ្ហាប្រឈមមួយចំនួនក្នុងវិស័យ SME និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលក្នុងនោះកម្ពុជាមានតម្រូវការខ្ពស់លើការបណ្តុះបណ្តាលជំនាញ។

ជាថ្មីម្តងទៀត ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការបានថ្លែងអំណរគុណដល់មិត្តជប៉ុនដែលបានជួយរៀបចំប្រព័ន្ធទូរទាត់ឌីជីថល Bakong ដែលបច្ចុប្បន្នប្រព័ន្ធនេះអាចប្រើប្រាស់បាននៅប្រទេសជិតខាងមួយចំនួនថែមទៀតផង។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានគូសបញ្ជាក់នូវកិច្ចសហប្រតិបត្តិការហិរញ្ញប្បទាន ដែលប្រទេសជប៉ុនតែងតែយកចិត្តទុកដាក់ និងផ្តល់ការគាំទ្រមកកម្ពុជា នៅក្នុងវិស័យសំខាន់ៗ ដូចជា ការអភិវឌ្ឍន៍កំពង់ផែមន្ទីរពេទ្យ ផ្លូវ ស្ពាន ការផ្គត់ផ្គង់ទឹកស្អាត និងថាមពល សហគ្រាសធុនតូចនិងមធ្យម បច្ចេកវិទ្យាឌីជីថល ព្រមទាំងការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធធារាសាស្ត្រ និងបណ្តាញទូរគមនាគមន៍ ជាដើម ដើម្បីបំពេញនូវការកើនឡើងនៃតម្រូវការរបស់កម្ពុជាក្នុងការឆ្លើយតបទៅនឹងដំណើរអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច។

ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានថ្លែងអំណរគុណដល់ការរួមចំណែករបស់ប្រទេសជប៉ុនចំពោះការអភិវឌ្ឍមូលធនមនុស្សរបស់កម្ពុជា ដែលជាអាទិភាពគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ តាមរយៈកម្មវិធីអាហារូបករណ៍កម្មវិធីបណ្តុះបណ្តាល និងគំនិតផ្តួចផ្តើមការកសាងសមត្ថភាពផ្សេងៗ។

ឯកឧត្ដម Katsunobu Kato រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន បានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រេចបាននូវវឌ្ឍនភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាលំដាប់។

ឯកឧត្តមរដ្ឋមន្រ្តីហិរញ្ញវត្ថុជប៉ុន បានកត់សម្គាល់នូវការលើកឡើងរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ពាក់ព័ន្ធនឹងតម្រូវការបង្កើនទំហំ ODA និងការទាក់ទាញវិនិយោគិនជប៉ុនមកកម្ពុជាផងដែរ។

ឯកឧត្តមរដ្ឋមន្រ្តីហិរញ្ញវត្ថុជប៉ុន បានកោតសរសើរចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ដែលជាធនធានមនុស្សដ៍សំខាន់មួយរូប ក្នុងការចូលរួមអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ជាពិសេសជាបុគ្គលស្នូលមួយរូបក្នុងដំណើរការនៃការពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន និងបានវាយតម្លៃខ្ពស់ក្នុងការប្រើប្រាស់ ODA ប្រកបដោយប្រសិទ្ធភាព គុណភាព និងតម្លាភាព។

ឯកឧត្តមសង្ឃឹមថាឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការនឹងបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយជប៉ុន។

ជាកិច្ចបញ្ចប់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងការបន្តគាំទ្ររបស់ប្រទេសជប៉ុន និងប្រជាជនជប៉ុន ក្នុងការចូលរួមចំណែកដល់ដំណើរវិវត្តរបស់កម្ពុជា ទាំងក្នុងវិស័យសេដ្ឋកិច្ច និងសង្គម ជាពិសេស លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា និងកសាងមូលដ្ឋានគ្រឹះសម្រាប់រក្សានិងជំរុញកំណើននាពេលអនាគត ដែលបច័្ចយវិជ្ជមានទាំងអស់នេះគឺអាចសម្រេចបានមក តាមរយៈការគោរពគ្នាទៅវិញទៅមក តម្លៃរួមគ្នា និងចក្ខុវិស័យរួម សម្រាប់សន្តិភាព និងវិបុលភាព។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានគូសរំលេចផងដែរថា ឆ្នាំនេះគឺជាខួប២ឆ្នាំ នៃកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងកម្ពុជានិងជប៉ុន និងជាខួបលើកទី៧២ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន ដែលយើងនឹងបន្តខិតខំលើកកម្ពស់ និងពង្រឹកបន្ថែមទៀត សំដៅផ្តល់ផលប្រយោជន៍នៃប្រទេសជាតិនិងប្រជាជនទាំងពីរ ៕

អត្ថបទដែលជាប់ទាក់ទង