**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក**គំនិតអភិវឌ្ឍន៍ថ្មី​ដែលជា​​​”កូនសោថ្មី”សម្រាប់ការធ្វើទំនើបកម្ម**បច្ចុប្បន្នភាពគ្រោះថ្នាក់ចរាចរណ៍នៅកំពង់ឆ្នាំង និង​ស្វាយរៀង៖ ក្រសួងការងារថា អ្នកសះស្បើយ​ត្រឡ​ប់​ទៅផ្ទះវិញចំនួនជិត ១០០នាក់ ខណៈ​មន្រ្តី​ជំនាញ​បន្ត​យកចិត្តទុកដាក់​ផ្ទាល់ដល់​មន្ទីរពេទ្យ**ពីផលិតផលតូចដល់ទីផ្សារធំ៖ «បទពិសោធអភិវឌ្ឍន៍Yiwu»ជាគំរូដ៏ជោគជ័យនៃការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានរបស់ចិន**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការអចិន្ត្រៃយ៍សម្របសម្រួលការអនុវត្តគម្រោង ធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា**សភាតំណាងរាស្ត្រអាមេរិក អនុម័តសេចក្ដីព្រាងច្បាប់មួយដើម្បីផ្ដល់ជំនួយឱ្យអ៊ុយក្រែន និងដាក់ទណ្ឌកម្មថ្មីលើរុស្ស៉ី**អាម៉េរិកបញ្ជាក់ជាថ្មីថា ខ្លួននៅតែបន្តបើកចំហទ្វារចរចាដោយគ្មានលក្ខខណ្ឌជាមួយកូរ៉េខាងជើង លើការរំសាយអាវុធនុយក្លេអ៊ែរ**លោក ស៊ី ជីនពីង នឹងបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង នៅសប្ដាហ៍ក្រោយ**លោក ហ្សេលេនស្គី ចេញផ្សាយលិខិតចំហមួយទៅកាន់លោក ពូទីន ស្នើជួបចរចាគ្នាដើម្បីស្វែងរកកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមអូសបន្លាយពេលជាង ៤ឆ្នាំនេះ**ជំនាញក្រើនរំលឹកដល់សារធារណជន សូមមានការប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយល្បែងផ្សងសំណាង និងល្បែងភ្នាល់អនឡាញខុសច្បាប់គ្រប់ប្រភេទ**អាល្លឺម៉ង់ ប្តេជ្ញាបន្តការគាំទ្រដល់កិច្ចគាំពារបរិស្ថាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន**ស្នងការរាជធានីភ្នំពេញ ស្នើអ្នកសារព័ត៌មានចូលរួមផ្សព្វផ្សាយអប់រំដល់សាធារណៈជនអំពីវិធានការ បង្កាគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន**លោក ពូទីន ប្រឈមមុខនឹងទស្សនៈផ្ទុយគ្នាពីរ ជុំវិញអនាគតរបស់រុស្ស៊ី នៅក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិប្រចាំឆ្នាំ ស្របពេលសង្គ្រាមនៅអ៊ុយក្រែន នៅតែបន្តយ៉ាងក្តៅគគុក**វត្តមានសត្វព្រៃជិត៥០ប្រភេទនៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ក្នុងនោះមានថនិកសត្វចំនួន ៧ ប្រភេទស្ថិតក្នុងក្រុមទទួលរងការគំរាមកំហែងនៃការផុតពូជ**ស្នង​ការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ដាក់​ចេញ​ផែន​ការ​ ដល់​កង​កម្លាំង​នគរបាល​ទូទាំង​ខេត្ត​ ត្រូវ​ពង្រឹង​ការ​បង្ការ​បង្រ្កាប​បទ​ល្មើស​គ្រប់​ប្រភេទ​ ជាពិសេស​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams)**វិចារណកថា៖ ថ្លៃដើមនៃការធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ ធៀបនឹង ថ្លៃដើមនៃការព្យាបាលជំងឺ

ប្រធានកងការពារសន្តិសុខរបស់ លោក Yoon ៖ លោក Yoon ដែលប្រឈមមុខការស៉ើបអង្កេតព្រហ្មទណ្ឌ ជុំវិញការប្រកាសច្បាប់អាជ្ញាសឹក ទទួលរងភាពអយុត្តិធម៌ ក្នុងនាមជាមេដឹកនាំមួយរូប

សេអ៊ូល៖ នៅថ្ងៃសុក្រ ទី១០ ខែមករា ប្រធានកងការពារសន្តិសុខរបស់ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានព្រមានថា លោក Yoon ដែលប្រឈមមុខការស៉ើបអង្កេតព្រហ្មទណ្ឌ ជុំវិញការប្រកាសច្បាប់អាជ្ញាសឹក កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំមុន គឺបានទទួលរងភាពអយុត្តិធម៌ ក្នុងនាមជាមេដឹកនាំមួយរូប ដែលមិនទាន់ត្រូវបានដកតំណែងនៅឡើយ ហើយបានព្រមានថា ការបង្កហិង្សាបង្ហូរឈាម ចាំបាច់ត្រូវតែចៀសវាង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី១០ ខែមករា ឆ្នាំ២០២៥។

លោក Park Chong-jun ប្រធានកងអង្គរក្សប្រធានាធិបតី ហៅកាត់ PSS គឺខ្លួនលោកផ្ទាល់ ក៏កំពុងស្ថិតក្រោមការស៉ើបអង្កេតផងដែរ សម្រាប់ការរារាំងភារកិច្ចផ្លូវការរបស់អាជ្ញាធរ ពាក់ព័ន្ធនឹងការប្រឈមមុខដាក់គ្នា អស់រយៈពេល៦ម៉ោង កាលពីសប្តាហ៍មុន រវាងក្រុមភ្នាក់ងារ PSS និងក្រុមអ្នកស៉ើបអង្កេត ដែលព្យាយាមអនុវត្តដីកាចាប់ខ្លួន លោក Yoon។

ពេលទៅដល់ទីស្នាក់ការប៉ូលិសនាថ្ងៃសុក្រនេះ សម្រាប់ការសាកសួរ លោក Park ដែលធ្លាប់ជាមន្រ្តីប៉ូលិសជាន់ខ្ពស់ម្នាក់ដែរនោះ បាននិយាយថា សកម្មភាពប៉ុនប៉ងចាប់ខ្លួន ប្រធានាធិបតីមួយរូប ដែលនៅកាន់តំណែងនៅឡើយ នាពេលនេះ គឺជារឿងខុសឆ្គង ហើយលោក Yoon គួរតែទទួលបានការប្រព្រឹត្តទៅលើ ដែលសមនឹងឋានៈជាមេដឹកនាំប្រទេស។ លោក Park បានបន្តទៀតថា មិនគួរមានការប៉ះទង្គិចហិង្សា ឬការបង្ហូរឈាមឡើយ ទោះស្ថិតក្រោមកាលៈទេសៈណាក៏ដោយ។

កាលពីសប្តាហ៍មុន ភ្នាក់ងារ PSS រាប់រយនាក់ បានរារាំងក្រុមអ្នកស៉ើបអង្កេត មិនឱ្យចាប់ខ្លួន លោក Yoon នៅវិមានប្រធានាធិបតី ខណៈក្រុមអ្នកស៉ើបអង្កេត បានសម្រេចចិត្តដកថយទៅវិញ ព្រោះខ្លាចប៉ះទង្គិចគ្នា។ ការិយាល័យស៉ើបអង្កេតអំពើពុករលួយ CIO ដែលកំពុងដឹកនាំការស៉ើបអង្កេតលើលោក Yoon បានអះអាងថា ក្រុមភ្នាក់ងារ PSS មានបំពាក់អាវុធនៅជាប់ខ្លួន អំឡុងការប្រឈមមុខគ្នានាពេលនោះ ប៉ុន្តែពុំមានអាវុធណាមួយ ត្រូវបានដកយកមកប្រើឡើយ។ ក្នុងសប្តាហ៍នេះ ក្រុមអ្នកស៉ើបអង្កេត ទើបទទួលបានដីកាថ្មីពីតុលាការ សម្រាប់ការចាប់ខ្លួន លោក Yoon។

គួរបញ្ជាក់ថា លោក Yoon Suk Yeol ត្រូវបានសភាព្យួរអំណាច ចាប់តាំងពីថ្ងៃទី១៤ ខែធ្នូ ក្រោយការប្រកាសច្បាប់អាជ្ញាសឹក ហើយនាពេលនេះ តុលាការធម្មនុញ្ញ កំពុងដំណើរការរឿងក្តី ដើម្បីសម្រេចជាចុងក្រោយថា តើនឹងត្រូវដកតំណែងលោកជាផ្លូវការ ឬមួយក៏ស្តារអំណាចលោកឡើងវិញ៕

អត្ថបទដែលជាប់ទាក់ទង