**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង

ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង អំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ជាមួយរដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិក

សេអ៊ូល៖ យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់ បានឲ្យដឹងថា លោក Choi Sang-mok ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង បានសង្កត់ធ្ងន់លើតម្រូវការ សម្រាប់ការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ជាមួយរដ្ឋបាលសហរដ្ឋអាមេរិក ដែលចូលមកថ្មី ដោយកៀរគរធនធាន ដែលមានទាំងអស់ សម្រាប់បញ្ហានេះ ។

លោក Choi បានធ្វើការកត់សម្គាល់នេះ ខណៈពេលកំពុងធ្វើជាអធិបតីក្នុងកិច្ចប្រជុំមួយ ដែលចូលរួមដោយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ការទូត និងឧស្សាហកម្ម ដើម្បីវាយតម្លៃការត្រៀមខ្លួនរបស់រដ្ឋាភិបាល មុនពេលការចាប់ផ្តើមនៃរដ្ឋបាលលោក ដូណាល់ ត្រាំ លើកទីពីរនៅចុងខែនេះ។ លោកបានល់កឡើងថា “យើងនឹងប្រើប្រាស់យ៉ាងពេញលេញនូវធនធាន ដែលមានទាំងអស់ ដើម្បីចូលរួមក្នុងការទំនាក់ទំនង និងការពិគ្រោះយោបល់យ៉ាងជិតស្និទ្ធភ្លាមៗ បន្ទាប់ពីរដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិក ចូលកាន់តំណែង”។

លោកក៏បានលើកឡើងពីលទ្ធភាពនៃ ភាពមិនច្បាស់លាស់កើនឡើងយ៉ាងខ្លាំង ដោយបង្កើនការព្រួយបារម្ភអំពីភាពខ្វះខាត ដែលអាចកើតមាននៅក្នុងយុទ្ធសាស្ត្រឆ្លើយតប របស់ប្រទេសក្នុងអំឡុងពេលអន្តរកាលដ៏សំខាន់នេះ។ លោកបានបន្ថែមថា «នៅពេលដែលភាពមិនច្បាស់លាស់ថយចុះ សេដ្ឋកិច្ចរបស់យើងនឹងប្រសើរឡើង យើងនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីគ្រប់គ្រងសេដ្ឋកិច្ចឲ្យមានស្ថិរភាព»។

កិច្ចប្រជុំដែលត្រូវបានផ្តួចផ្តើម ឡើងក្រោមការដឹកនាំរបស់លោក Choi មានគោលបំណងបង្កើតយុទ្ធសាស្រ្តជាប្រព័ន្ធ សម្រាប់សេដ្ឋកិច្ចជំរុញការនាំចេញរបស់កូរ៉េខាងត្បូង ដើម្បីឆ្លើយតបទៅនឹងហានិភ័យ កើនឡើងពីគោលនយោបាយគាំពារនិយម ដែលមានសក្តានុពលក្រោមរដ្ឋបាលថ្មី របស់សហរដ្ឋអាមេរិក៕

អត្ថបទដែលជាប់ទាក់ទង