**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក**គំនិតអភិវឌ្ឍន៍ថ្មី​ដែលជា​​​”កូនសោថ្មី”សម្រាប់ការធ្វើទំនើបកម្ម**បច្ចុប្បន្នភាពគ្រោះថ្នាក់ចរាចរណ៍នៅកំពង់ឆ្នាំង និង​ស្វាយរៀង៖ ក្រសួងការងារថា អ្នកសះស្បើយ​ត្រឡ​ប់​ទៅផ្ទះវិញចំនួនជិត ១០០នាក់ ខណៈ​មន្រ្តី​ជំនាញ​បន្ត​យកចិត្តទុកដាក់​ផ្ទាល់ដល់​មន្ទីរពេទ្យ**ពីផលិតផលតូចដល់ទីផ្សារធំ៖ «បទពិសោធអភិវឌ្ឍន៍Yiwu»ជាគំរូដ៏ជោគជ័យនៃការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានរបស់ចិន**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការអចិន្ត្រៃយ៍សម្របសម្រួលការអនុវត្តគម្រោង ធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា**សភាតំណាងរាស្ត្រអាមេរិក អនុម័តសេចក្ដីព្រាងច្បាប់មួយដើម្បីផ្ដល់ជំនួយឱ្យអ៊ុយក្រែន និងដាក់ទណ្ឌកម្មថ្មីលើរុស្ស៉ី**អាម៉េរិកបញ្ជាក់ជាថ្មីថា ខ្លួននៅតែបន្តបើកចំហទ្វារចរចាដោយគ្មានលក្ខខណ្ឌជាមួយកូរ៉េខាងជើង លើការរំសាយអាវុធនុយក្លេអ៊ែរ**លោក ស៊ី ជីនពីង នឹងបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង នៅសប្ដាហ៍ក្រោយ**លោក ហ្សេលេនស្គី ចេញផ្សាយលិខិតចំហមួយទៅកាន់លោក ពូទីន ស្នើជួបចរចាគ្នាដើម្បីស្វែងរកកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមអូសបន្លាយពេលជាង ៤ឆ្នាំនេះ**ជំនាញក្រើនរំលឹកដល់សារធារណជន សូមមានការប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយល្បែងផ្សងសំណាង និងល្បែងភ្នាល់អនឡាញខុសច្បាប់គ្រប់ប្រភេទ**អាល្លឺម៉ង់ ប្តេជ្ញាបន្តការគាំទ្រដល់កិច្ចគាំពារបរិស្ថាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន**ស្នងការរាជធានីភ្នំពេញ ស្នើអ្នកសារព័ត៌មានចូលរួមផ្សព្វផ្សាយអប់រំដល់សាធារណៈជនអំពីវិធានការ បង្កាគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន**លោក ពូទីន ប្រឈមមុខនឹងទស្សនៈផ្ទុយគ្នាពីរ ជុំវិញអនាគតរបស់រុស្ស៊ី នៅក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិប្រចាំឆ្នាំ ស្របពេលសង្គ្រាមនៅអ៊ុយក្រែន នៅតែបន្តយ៉ាងក្តៅគគុក**វត្តមានសត្វព្រៃជិត៥០ប្រភេទនៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ក្នុងនោះមានថនិកសត្វចំនួន ៧ ប្រភេទស្ថិតក្នុងក្រុមទទួលរងការគំរាមកំហែងនៃការផុតពូជ**ស្នង​ការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ដាក់​ចេញ​ផែន​ការ​ ដល់​កង​កម្លាំង​នគរបាល​ទូទាំង​ខេត្ត​ ត្រូវ​ពង្រឹង​ការ​បង្ការ​បង្រ្កាប​បទ​ល្មើស​គ្រប់​ប្រភេទ​ ជាពិសេស​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams)**វិចារណកថា៖ ថ្លៃដើមនៃការធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ ធៀបនឹង ថ្លៃដើមនៃការព្យាបាលជំងឺ

ប្រធានាធិបតីតៃវ៉ាន់ ចង់មានការផ្លាស់ប្តូរជាមួយចិន ដោយឃើញពីកង្វះសុច្ឆន្ទៈ

ភ្នំពេញ៖ កាលពីថ្ងៃពុធ ម្សិលមិញនេះ ប្រធានាធិបតីតៃវ៉ាន់ លោក ឡៃ ឈីងតេ បានឲ្យដឹងថា លោកស្វាគមន៍ការផ្លាស់ប្តូរដោយស្មើភាព សេចក្តីថ្លៃថ្នូរ ទំនាក់ទំនងល្អ និងរបៀបរៀបរយជាមួយប្រទេសចិន ប៉ុន្តែមានការងឿងឆ្ងល់ថា តើទីក្រុងប៉េកាំងមានសុច្ឆន្ទៈផ្តល់ឱ្យនូវអ្វីដែលលោកបានរៀបរាប់ថា គឺជាការរារាំងចំពោះរឿងសាមញ្ញៗដូចជា ទេសចរណ៍ ដែរឬទេ។

លោក ឡៃ ឈីងតេ ដែលចូលកាន់តំណែងកាលពីខែឧសភា បានផ្តល់យោបល់ឱ្យមានកិច្ចពិភាក្សាទៀងទាត់ជាមួយប្រទេសចិន ប៉ុន្តែត្រូវបានបដិសេធ។ ចិនចាត់ទុកតៃវ៉ាន់ដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យជាទឹកដីរបស់ខ្លួន និងស្អប់ខ្ពើមលោកឡៃថាជា អ្នកបំបែកខ្លួន។ លោកបានបន្តថា មានតែប្រជាជនតៃវ៉ាន់ទេដែលអាចសម្រេចនូវអនាគតរបស់ពួកគេបាន។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃចូលឆ្នាំសកល លោក ឡៃ ឈីងតេ បានបញ្ជាក់ថា ប្រទេសចិនកំពុងរារាំងអន្តរកម្ម ដោយរឹតត្បិតលើភ្ញៀវទេសចរចិនដែលមកទស្សនា ឬនិស្សិតដែលកំពុងសិក្សានៅលើកោះនេះ ខណៈដែលការហាមឃាត់ស្រដៀងគ្នានេះមិនអនុវត្តចំពោះជនជាតិតៃវ៉ាន់ដែលទៅប្រទេសចិននោះទេ។

លោកបន្ថែមថា លោកនៅតែចង់សង្កត់ធ្ងន់លើរឿងនេះ៖ តៃវ៉ាន់សង្ឃឹមថានឹងមានការផ្លាស់ប្តូរប្រកបដោយទំនាក់ទំនងល្អ និងរបៀបរៀបរយជាមួយប្រទេសចិន ក្រោមគោលការណ៍ស្មើភាពគ្នាទៅវិញទៅមក និងសេចក្តីថ្លៃថ្នូរ។

លោក ឡៃ ឈីងតេ បានបន្ថែមទៀតថា អ្នកសារព័ត៌មានគួរតែសួរប្រទេសចិនថា ហេតុអ្វីបានជាពលរដ្ឋរបស់ខ្លួនអាចធ្វើដំណើរដោយសេរីទៅកាន់ប្រទេសនានាដូចជាសហរដ្ឋអាមេរិក និងជប៉ុន ប៉ុន្តែមានការរឹតបន្តឹងដូចដែលបានរៀបរាប់ខាងលើនៅពេលមកកាន់តៃវ៉ាន់។

អត្ថបទដែលជាប់ទាក់ទង