**រដ្ឋមន្ត្រីទេសចរណ៍ ស្នើឱ្យក្រុមប្រឹក្សាភិបាលពហុកីឡាដ្ឋានជាតិ ចូលរួមជាមួយមហាគ្រួសារវិស័យទេសចរណ៍ ក្នុងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅក្នុងរដូវកាលបៃតង**អភិបាលខេត្តបាត់ដំបង៖ ទោះបីខេត្តពុំទាន់មានសញ្ញាគួរឱ្យព្រួយបារម្ភចំពោះការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ក៏យើងត្រូវមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈ ដើម្បីប្រយុទ្ធប្រឆាំង**វិចារណកថា៖ ការការពារសុខភាពរបស់យើង ក្នុងខណៈពេលដែលបាតុភូត អែលនីញ៉ូ (El Niño) កំពុងខិតជិតមកដល់**អភិបាលខេត្តបាត់ដំបង ស្នើដល់សហគមន៍នេសាទ និងប្រជាពលរដ្ឋ ចូលរួមជួយថែរក្សាការពារព្រៃលិចទឹក ឡូតិ៍អភិរក្ស និងទប់ស្កាត់បទល្មើសនេសាទឱ្យមានប្រសិទ្ធភាព**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលត្រូវបន្ដកែទម្រង់ដើម្បីរស់ ហើយរស់ដោយរឹងមាំខ្លួនឯង**សម្ដេចធិបតី ប្រកាសអំពីការប្ដេជ្ញាចិត្តបោសសម្អាត Online Scams ឱ្យអស់ពីកម្ពុជា**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ សារព័ត៌មានអន្តរជាតិជាច្រើន ទទួលស្គាល់ថា កម្ពុជាកម្ទេចសម្បុក Online Scams បានល្អ**សម្តេចតេជោ អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅចិន ប្រកបដោយជោគជ័យ**សម្ដេចធិបតី៖ បើយើងមិនខ្លាំងខ្លួនឯងនោះទេ គឺគ្មាននរណាមកជួយយើងទេ**សម្ដេចធិបតី លើកទឹកចិត្តដល់សហគ្រាសប្រភេទ SME ទាំងអស់ត្រូវពង្រឹងខ្លួនជាប្រចាំ**សម្ដេចធិបតី ចាត់ទុកវិស័យឯកជន គឺជាក្បាលម៉ាស៊ីន នៃកំណើនសេដ្ឋកិច្ចជាតិ**សម្ដេចធិបតី៖ បើចង់ឱ្យមានការគាំទ្រពីពលរដ្ឋចំពោះផលិតផលក្នុងប្រទេសជានិរន្តរ៍ ក្រុមផលិតករត្រូវពង្រឹងគុណភាព និងមានតម្លៃសមរម្យ**លោក​​​ ម៉េ​ង​​​ ស្រ៊ុន​​​​​ បានបន្តដាក់បទបញ្ជាឲ្យកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ ចុះ​ផ្សព្វផ្សាយលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន និងក្មេងទំនើង​ និងលេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់​​ Hotline1292**ក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ**ឯកឧត្តម ឃុត ចាន់ដារ៉ា អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី សុច្ចរិតភាពព័ត៌មាន**កម្ពុជាបង្ហាញទិដ្ឋភាពបីចំណុច ឆ្លើយតបចំពោះការបង្វែរការពិតរបស់សារព័ត៌មានថៃ ពាក់ព័ន្ធនឹងសំណល់គ្រាប់បែកទម្លាក់ពីលើយន្តហោះប្រភេទ MK-84 ក្នុងសង្គ្រាមថៃឈ្លានពានកម្ពុជា**ក្រសួងការពារជាតិរុស្ស៉ី ប្រកាសថា ប្រព័ន្ធការពារដែនអាកាសរុស្ស៉ីបានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែន ៦៦០គ្រឿង ពេញមួយយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ**បទវិភាគ៖​”កាលានុវត្តភាពចិន២.0″៖​”ការច្នៃប្រឌិតថ្មីក្នុងទ្រង់ទ្រាយធំ”​ផ្តល់​ជា​ចម្លើយ​ថា ​ចិន​កំពុង​ចែករំលែក​កម្លាំងចលករនៃការច្នៃប្រឌិតថ្មី​ជា​មួយ​ពិភព​លោក

ឧត្តមសេនីយឯក ជួន ណារិន្ទ បញ្ជាក់អំពីប្រតិបត្តិការបង្ក្រាបក្រុមក្មេងទំនើង ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ និងផែនការសកម្មភាពសម្រាប់ឆ្នាំ២០២៥

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់អំពីប្រតិបត្តិការបង្ក្រាបក្រុមក្មេងទំនើង នៅចុងឆ្នាំ២០២៤កន្លងទៅ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ដោយគោរពទៅតាមបទបញ្ជារបស់ប្រមុខនៃរាជរដ្ឋាភិបាល ដើម្បីធានាសន្ដិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានអះអាងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយ ក៏មានហេតុការណ៍ដែលបង្កដោយក្រុមក្មេងទំនើងកើតឡើងដែរ នៅខណ្ឌច្បារអំពៅ និងខណ្ឌកំបូល ប៉ុន្ដែត្រូវកម្លាំងជំនាញស្រាវជ្រាវបង្ក្រាបបានជាបន្ដបន្ទាប់ តាមរយៈកិច្ចសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកណ្ដាល និងខេត្តកែប។

បើតាម ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ គ្រប់ហេតុការណ៍ដែលកើតឡើង គឺសមត្ថកិច្ចជំនាញរបស់លោកតែងតែធ្វើការបង្ក្រាបបានជាបន្ដបន្ទាប់ បើទោះបីទប់ស្កាត់មិនទាន់បានទាំងស្រុងយ៉ាងណាក៏ដោយ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក សង្កត់ធ្ងន់ថា សម្រាប់ឆ្នាំ២០២៥នេះ ឯកឧត្តម បានដាក់បទបញ្ជារួចហើយ គឺត្រូវតែបង្កើនសកម្មភាពទ្វេរដងក្នុងបង្ការ ទប់ស្កាត់ និងឈានទៅបង្ក្រាប។

ឯកឧត្តមអគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបង្ហើបអំពីផែនការចំពោះមុខដែលលោកបានដាក់ចុះ ក្នុងមានទាំងការងារផ្សព្វផ្សាយអប់រំនៅតាមមូលដ្ឋានក្នុងវេទិកាសាធារណៈ, ពង្រឹងអនុវត្តវិធានការជំនាញ និងរឹងបន្ដឹងវិធានការច្បាប់។

លើសពីនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក បានដាក់បទបញ្ជាដល់ស្នងការរងទទួលការងារព្រហ្មទណ្ឌ ពិសេសទទួលដឹកនាំការងារបង្ក្រាបទប់ស្កាត់ ក្រុមក្មេងទំនើង ត្រូវចុះធ្វើបច្ចុប្បន្នភាពនៅតាមមូលដ្ឋានទាំងមុខសញ្ញាបង្ហោះម៉ូតូ ឬកែច្នៃមធ្យោបាយនានាដើម្បីជាចំណែកក្នុងការអនុវត្តបទបញ្ជារបស់ប្រមុខនៃរាជរដ្ឋាភិបាលឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បំផុត។

ក្នុងន័យនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ក៏បានស្នើសុំកិច្ចសហការជាមួយឪពុក ម្ដាយ អាណាព្យាបាល លោកគ្រូ អ្នកគ្រូ និងនាយកសាលាទាំងអស់ ដើម្បីឲ្យជួយផ្ដល់ព័ត៌មាន ឬរាយការណ៍ទៅកាន់អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានក្នុងករណីមានសង្ស័យណាមួយពាក់ព័ន្ធសកម្មភាពរបស់កូនៗ ឬសិស្សានុសិស្សរបស់ខ្លួន។ ឯកឧត្តម អះអាងថា ការទប់ស្កាត់ក្រុមក្មេងទំនើង ក៏ចាំបាច់ទាមទារឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។

បន្ថែមពីនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបកស្រាយនូវចម្ងល់មួយរបស់មហាជនពាក់ព័ន្ធវត្ថុតាង ដែលមានមធ្យោបាយប្រើសម្រាប់ធ្វើសកម្មភាព ដូចជា ដាវ និងកាំបិតជាដើមនោះ គឺសុទ្ធតែជាសម្ភារកែច្នៃដោយក្រុមក្មេងទំនើងនោះផ្ទាល់តែម្ដង។

ប៉ុន្ដែទោះជាយ៉ាងនេះក្ដី ឯកឧត្តម អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅតែដាក់បទបញ្ជាដល់នគរបាលជំនាញប្រឆាំងបទល្មើសសេដ្ឋកិច្ច ឲ្យបន្ដយកចិត្តទុកដាក់តាមដានពិនិត្យទីតាំងលក់វត្ថុអនុស្សាវរីយ៍ ដែលមានសម្ភារមួយចំនួនយកទៅកែច្នៃជាដាវ ឬកាំបិតបាន ដើម្បីជាចំណែកបង្ការ និងទប់ស្កាត់កុំឲ្យធ្លាក់ទៅដល់ដៃក្រុមក្មេងទំនើង៕

អត្ថបទដែលជាប់ទាក់ទង