**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក**គំនិតអភិវឌ្ឍន៍ថ្មី​ដែលជា​​​”កូនសោថ្មី”សម្រាប់ការធ្វើទំនើបកម្ម**បច្ចុប្បន្នភាពគ្រោះថ្នាក់ចរាចរណ៍នៅកំពង់ឆ្នាំង និង​ស្វាយរៀង៖ ក្រសួងការងារថា អ្នកសះស្បើយ​ត្រឡ​ប់​ទៅផ្ទះវិញចំនួនជិត ១០០នាក់ ខណៈ​មន្រ្តី​ជំនាញ​បន្ត​យកចិត្តទុកដាក់​ផ្ទាល់ដល់​មន្ទីរពេទ្យ**ពីផលិតផលតូចដល់ទីផ្សារធំ៖ «បទពិសោធអភិវឌ្ឍន៍Yiwu»ជាគំរូដ៏ជោគជ័យនៃការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានរបស់ចិន**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការអចិន្ត្រៃយ៍សម្របសម្រួលការអនុវត្តគម្រោង ធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា**សភាតំណាងរាស្ត្រអាមេរិក អនុម័តសេចក្ដីព្រាងច្បាប់មួយដើម្បីផ្ដល់ជំនួយឱ្យអ៊ុយក្រែន និងដាក់ទណ្ឌកម្មថ្មីលើរុស្ស៉ី**អាម៉េរិកបញ្ជាក់ជាថ្មីថា ខ្លួននៅតែបន្តបើកចំហទ្វារចរចាដោយគ្មានលក្ខខណ្ឌជាមួយកូរ៉េខាងជើង លើការរំសាយអាវុធនុយក្លេអ៊ែរ**លោក ស៊ី ជីនពីង នឹងបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង នៅសប្ដាហ៍ក្រោយ**លោក ហ្សេលេនស្គី ចេញផ្សាយលិខិតចំហមួយទៅកាន់លោក ពូទីន ស្នើជួបចរចាគ្នាដើម្បីស្វែងរកកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមអូសបន្លាយពេលជាង ៤ឆ្នាំនេះ**ជំនាញក្រើនរំលឹកដល់សារធារណជន សូមមានការប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយល្បែងផ្សងសំណាង និងល្បែងភ្នាល់អនឡាញខុសច្បាប់គ្រប់ប្រភេទ**អាល្លឺម៉ង់ ប្តេជ្ញាបន្តការគាំទ្រដល់កិច្ចគាំពារបរិស្ថាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន**ស្នងការរាជធានីភ្នំពេញ ស្នើអ្នកសារព័ត៌មានចូលរួមផ្សព្វផ្សាយអប់រំដល់សាធារណៈជនអំពីវិធានការ បង្កាគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន**លោក ពូទីន ប្រឈមមុខនឹងទស្សនៈផ្ទុយគ្នាពីរ ជុំវិញអនាគតរបស់រុស្ស៊ី នៅក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិប្រចាំឆ្នាំ ស្របពេលសង្គ្រាមនៅអ៊ុយក្រែន នៅតែបន្តយ៉ាងក្តៅគគុក**វត្តមានសត្វព្រៃជិត៥០ប្រភេទនៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ក្នុងនោះមានថនិកសត្វចំនួន ៧ ប្រភេទស្ថិតក្នុងក្រុមទទួលរងការគំរាមកំហែងនៃការផុតពូជ**ស្នង​ការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ដាក់​ចេញ​ផែន​ការ​ ដល់​កង​កម្លាំង​នគរបាល​ទូទាំង​ខេត្ត​ ត្រូវ​ពង្រឹង​ការ​បង្ការ​បង្រ្កាប​បទ​ល្មើស​គ្រប់​ប្រភេទ​ ជាពិសេស​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams)**វិចារណកថា៖ ថ្លៃដើមនៃការធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ ធៀបនឹង ថ្លៃដើមនៃការព្យាបាលជំងឺ

ចិន យល់ព្រមសាងសង់ទំនប់វារីអគ្គិសនីដ៏ធំបំផុត របស់ពិភពលោក ដោយចាប់ផ្តើមគម្រោងនេះ នៅលើគែមខាងកើតនៃខ្ពង់រាបទីបេ

ប៉េកាំង៖ ចិនបានយល់ព្រមលើការសាងសង់ទំនប់វារីអគ្គិសនីដ៏ធំបំផុតរបស់ពិភពលោក ដោយចាប់ផ្តើមគម្រោងនេះ នៅលើគែមខាងកើតនៃខ្ពង់រាបទីបេ ដែលអាចប៉ះពាល់ដល់ខ្សែទឹករបស់មនុស្សរាប់លាននាក់នៅឥណ្ឌា និងបង់ក្លាដែស។

ទំនប់នេះនឹងត្រូវសាងសង់នៅផ្នែកខាងក្រោមនៃទន្លេយ៉ាលុង ហ្សាងបូ (Yarlung Zangbo) ដោយអាចផលិតអគ្គិសនីបាន៣០០ពាន់លានគីឡូវ៉ាត់ម៉ោងក្នុងមួយឆ្នាំ។ នេះបើយោងតាមការប៉ាន់ស្មានរបស់ក្រុមហ៊ុន Power Construction Corp of China ក្នុងឆ្នាំ២០២០។ ទិន្នផលនេះ នឹងច្រើនជាងបីដងនៃសមត្ថភាពផលិតអគ្គិសនី ៨៨,២ពាន់លានគីឡូវ៉ាត់ម៉ោងនៃទំនប់ Three Gorges ដែលបច្ចុប្បន្នជាទំនប់ធំជាងគេបំផុតរបស់ពិភពលោ​ក នៅកណ្តាលប្រទេសចិន។

សារព័ត៌មានស៊ីនហួរ បានរាយការណ៍ថា គម្រោងនេះនឹងដើរតួយ៉ាងសំខាន់ក្នុងការបំពេញតាមគោលដៅអព្យាក្រិតភាពកាបូនរបស់ប្រទេសចិន ជំរុញឧស្សាហកម្មពាក់ព័ន្ធដូចជាវិស្វកម្ម និងការបង្កើតការងារនៅក្នុងតំបន់ទីបេ។ ការចំណាយលើការសាងសង់ទំនប់នេះ រួមទាំងការចំណាយផ្នែកវិស្វកម្ម ក៏ត្រូវបានគេរំពឹងថា នឹងខ្ពស់ជាងការចំណាយលើទំនប់ Three Gorges ដែលមានតម្លៃ២៥៤,២ពាន់លានយ័ន ឬស្មើនឹងប្រមាណ៣៤,៨៣ពាន់លានដុល្លារផងដែរ។ នេះរាប់បញ្ចូលទាំងការតាំងទីលំនៅថ្មីសម្រាប់មនុស្ស១,៤លាននាក់ និងខ្ពស់ជាង៤ដងនៃការប៉ាន់ប្រមាណដំបូងចំនួន៥៧ពាន់លានយ័ន។

អាជ្ញាធរមិនបានបញ្ជាក់ថា មានមនុស្សប៉ុន្មាននាក់ដែលគម្រោងនេះនឹងតម្រូវឱ្យផ្លាស់ទីលំនៅ និងផលប៉ះពាល់របស់វាលើប្រព័ន្ធអេកូឡូស៊ីក្នុងស្រុក ដែលជាតំបន់មួយក្នុងចំណោមតំបន់ដែលសម្បូរបែបបំផុតនៅលើខ្ពង់រាប។ ប៉ុន្តែយោងតាមមន្ត្រីចិន គម្រោងវារីអគ្គិសនីនៅទីបេ មានសក្តានុពលជាងមួយភាគបីនៃវារីអគ្គិសនីរបស់ប្រទេសចិន នឹងមិនមានឥទ្ធិពលខ្លាំងទៅលើបរិស្ថាន ឬការផ្គត់ផ្គង់ទឹកនោះទេ។

យ៉ាងណា ឥណ្ឌា និងបង់ក្លាដែស បានលើកឡើងពីក្តីបារម្ភអំពីទំនប់នេះ ដោយគម្រោងនេះអាចជះឥទ្ធិពលមិនត្រឹមតែបរិស្ថានវិទ្យាក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់រំហូរនៃទឹកទន្លេផងដែរ។ ទន្លេយ៉ាលុង ហ្សាងបូ ហូរទៅភាគខាងត្បូងចូលទៅក្នុងរដ្ឋ អារុណណាចាល់ ប្រាដេស (Arunachal Pradesh) និងអាសាម (Assam) របស់ឥណ្ឌា ហើយចុងក្រោយចូលទៅក្នុងប្រទេសបង់ក្លាដែស។

អត្ថបទដែលជាប់ទាក់ទង