**លោក ពូទីន ប្រឈមមុខនឹងទស្សនៈផ្ទុយគ្នាពីរ ជុំវិញអនាគតរបស់រុស្ស៊ី នៅក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិប្រចាំឆ្នាំ ស្របពេលសង្គ្រាមនៅអ៊ុយក្រែន នៅតែបន្តយ៉ាងក្តៅគគុក**វត្តមានសត្វព្រៃជិត៥០ប្រភេទនៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ក្នុងនោះមានថនិកសត្វចំនួន ៧ ប្រភេទស្ថិតក្នុងក្រុមទទួលរងការគំរាមកំហែងនៃការផុតពូជ**ស្នង​ការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ដាក់​ចេញ​ផែន​ការ​ ដល់​កង​កម្លាំង​នគរបាល​ទូទាំង​ខេត្ត​ ត្រូវ​ពង្រឹង​ការ​បង្ការ​បង្រ្កាប​បទ​ល្មើស​គ្រប់​ប្រភេទ​ ជាពិសេស​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams)**វិចារណកថា៖ ថ្លៃដើមនៃការធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ ធៀបនឹង ថ្លៃដើមនៃការព្យាបាលជំងឺ**សម្តេចធិបតី អបអរសាទរ ខួបលើកទី៣០ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ក្រោមប្រធានបទ៖ «សំណល់សូន្យ»**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ

ក្រសួងអប់រំ រៀបចំសិក្ខាសាលាប្រចាំឆ្នាំ ស្តីពីឧត្តមានុវត្តន៍គម្រោងអភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិទី២ (USESDP-2)

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំសិក្ខាសាលាប្រចាំឆ្នាំ ស្តីពីឧត្តមានុវត្តន៍គម្រោងអភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិទី២ ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ពុត សាមិត្ត អនុរដ្ឋលេខាធិការ និងជានាយករងគម្រោង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជានាយកគម្រោង ព្រមទាំងមានការចូលរួមពី ថ្នាក់ដឹកនាំគម្រោង ទីប្រឹក្សាគម្រោង មន្ត្រីអនុវត្តគម្រោង គណៈគ្រប់គ្រងសាលារៀន លោកគ្រូអ្នកគ្រូ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងអង្គការខេប (KAPE) តំណាងនាយកដ្ឋានជំនាញ និងភាគីពាក់ព័ន្ធ។

សិក្ខាសាលានេះ មានគោលបំណង៖ (១).ចងក្រង និងបង្ហាញនូវឧត្តមានុវត្តន៍ដែលទទួលបានពីការអនុវត្តសកម្មភាពនីមួយៗ ទៅតាមលទ្ធផល លទ្ធផលរង ដោយអង្គភាពអនុវត្តនៃគម្រោង USESDP-2 និង (២).ត្រៀមសម្រាប់រៀបចំសិក្ខាសាលាចែករំលែកបទពិសោធន៍នៅឆ្នាំ ២០២៥ និងរៀបចំរបាយការណ៍បញ្ចប់គម្រោង (Project Completion Report)។

ក្នុងពិធិបើកសិក្ខាសាលានេះ ឯកឧត្តមបណ្ឌិត ឌី ខាំបូលី អគ្គនាយករងគោលនយោបាយ និងផែនការ និងជាប្រធានគ្រប់គ្រងគម្រោង បានធ្វើរបាយការណ៍សង្ខេបអំពីអន្តរាគមន៍ដែលគម្រោងបានដាក់ចេញនិងលទ្ធផល ដែលគម្រោងសម្រេចបាន រួមមាន៖ (១).ព័ត៌មានអំពីគម្រោង (២).លទ្ធផលរបស់គម្រោង និង (៣).មេរៀនពិសោធន៍នៃការការអនុវត្តគម្រោង។ គម្រោងនេះ ត្រូវអនុវត្តរយៈពេល៦ឆ្នាំ គិតចាប់ពីខែធ្នូ ឆ្នាំ២០១៨ ដល់ខែធ្នូ ឆ្នាំ២០២៤ ដើម្បីបង្កើននូវប្រសិទ្ធភាពនៃការអប់រំនៅមធ្យមសិក្សាទុតិយភូមិ។ លទ្ធផលគម្រោង បានឆ្លុះបញ្ចាំងអំពី វឌ្ឍនភាពជាទូទៅ ការអនុវត្តស្តង់ដាសាលារៀនគំរូ លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិរយៈពេល៤ឆ្នាំចុងក្រោយ និងលទ្ធផលឆ្លើយតបនឹងថវិកាសមិទ្ធកម្មឆ្នាំ២០២៤របស់ក្រសួង។ ជាមួយនេះដែរ អន្តរាគមន៍របស់គម្រោង USESDP-2 បានឆ្លើយតបទៅនឹងសូចនាករចំនួន ១២ កិច្ចព្រមព្រៀងសមិទ្ធិកម្មរវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងអប់រំ យុវជន និងកីឡា។

សមិទ្ធផល និងផលជះមួយចំនួន របស់គម្រោង USESDP-2 ដូចជា៖ (១). ការបង្កើនឱកាសសិក្សានៅមធ្យមសិក្សាទុតិយភូមិ ប្រកបដោយសមធម៌ និងគុណភាព អត្រារួមនៃការសិក្សា បានកើនពី ២៥% (ឆ្នាំគោល) ដល់ ៤២.៩% (ឆ្នាំសិក្សា២០២៣-២០២៤) អត្រាត្រួតថ្នាក់ បានថយពី ១៨.៣% (ឆ្នាំគោល) មក ៤.៨% (ឆ្នាំសិក្សា២០២៣-២០២៤)។ (២). អត្រាសិស្សថ្នាក់ទី១២ប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បានកើនក្នុង៤ឆ្នាំសិក្សាបន្តបន្ទាប់។ វិទ្យាល័យធនធានកើនពី ៦៦% (ឆ្នាំសិក្សា២០២០-២០២១) ទៅ ៨០% (ឆ្នាំសិក្សា២០២៣-២០២៤)។ វិទ្យាល័យបណ្តាញ កើនពី ៦៧% (ឆ្នាំសិក្សា២០២០-២០២១) ទៅ ៨២% (ឆ្នាំសិក្សា២០២៣-២០២៤)។ (៣). ពានរង្វាន់ស្តង់ដាសាលារៀនគំរូ៖ ក្នុងឆ្នាំ ២០២៤ មានសាលារៀនក្នុងគម្រោងសរុបចំនួន២៣ (វិទ្យាល័យធនធាន ១៨ និង វិទ្យាល័យបណ្តាញ ៥). បានទទួលពាន។ នៅពេលខាងមុខ គម្រោងនឹងស្នើសុំចំនួន ៧១សាលារៀន (វិទ្យាល័យធនធាន ២៣ និងវិទ្យាល័យបណ្តាញ ៤៧) សម្រាប់វាយតម្លៃជាប់ស្តង់ដាសាលារៀនគំរូ។ (៤). សាលាមធ្យមសិក្សាធនធានទាំង៥០ និងសាលាបណ្តាញទាំង ៨៧ បានចូលរួមអនុវត្តស្តង់ដាសាលារៀនគំរូ បានការអនុវត្តនិងបំពេញស្តង់ដាសាលារៀនគំរូ ធ្វើស្វ័យវាយតម្លៃសាលារៀន ព្រឹត្តិបត្រព័ត៌មានសាលារៀន និងទទួលបានការធ្វើអធិការកិច្ចសាលារៀន។ គិតត្រឹមចុងត្រីមាសទី៣ ឆ្នាំ២០២៤ វិទ្យាល័យធនធានទាំង៥០ មានពិន្ទុស្តង់ដាកើន គឺជាមធ្យម កើន ១៤% បើធៀបនឹងពិន្ទុក្នុងត្រីមាសទី១។

ឯកឧត្តម ពុត សាមិត្ត អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជានាយករងគម្រោងបានរំលឹកឡើងវិញអំពីគោលបំណងរបស់គម្រោងអភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិទី២ គឺ ត្រូវបានរៀបចំឡើងបន្តពីគម្រោងអភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិទី១ ក្នុងគោលដៅចូលរួមចំណែកក្នុងការអនុវត្តកំណែទម្រង់វិស័យអប់រំ ដោយផ្តោតលើការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀនមុខវិជ្ជាស្ទែម (វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា) ការកែលម្អលទ្ធផលសិក្សារបស់សិស្សនៅមធ្យមសិក្សាទុតិយភូមិ ការផ្តល់ធនធាន និងបង្កើនសមត្ថភាពវិទ្យាសា្ថនជាតិអប់រំ ការផ្តល់ធនធាន (បន្ទប់ពិសោធន៍ បណ្ណាល័យ ICT បន្ទប់ពហុបំណង ប្រព័ន្ធសូឡា បរិស្ថាន និងអនាម័យ) ដល់សាលាមធ្យមសិក្សាធនធានទាំង ៥០ និងវិទ្យាល័យបណ្តាញទាំង ៨៧។ ក្រៅពីនេះ គម្រោងក៏បានកសាងសមត្ថភាពមន្រ្តីអប់រំ (នាយកសាលារៀន គ្រូឧទ្ទេសវិទ្យាស្ថានជាតិអប់រំ គ្រូស្ទែម គ្រូ ICT មន្រ្តីកិច្ចការប្រឡង មន្រ្តីអធិការកិច្ច ជាដើម) និងការអភិវឌ្ឍជំនាញបច្ចេកទេស និងជំនាញទន់ ដល់យុវជន តាមរយៈកម្មវិធីសិក្សាបន្ថែមជំនាញស្ទែម កម្មវិធីមគ្គុទ្ទេសក៍អាជីព និងការផ្តល់ប្រឹក្សា ភាពជាដៃគូសាលារៀន-ឧស្សហកម្ម និងកំណែលម្អការពង្រាយគ្រូបង្រៀន។ ឯកឧត្តមបានការជឿជាក់យ៉ាងមុតមាំថា សាលាមធ្យមសិក្សាធនធាន និងសាលាបណ្តាញទាំងអស់ នឹងមានការអភិវឌ្ឍ ស្របតាមស្តង់ដាសាលារៀនគំរូ និងមួយចំនួនអាចប្រែក្លាយទៅជាសាលារៀនជំនាន់ថ្មី ដែលមានសិស្សចូលរៀនច្រើនផ្នែកវិទ្យាសាស្ត្រ និងទទួលបានលទ្ធផលសិក្សាកាន់តែប្រសើរឡើង ព្រមទាំងបានផ្ដល់អនុសាសន៍លើលក្ខខណ្ឌវិនិច្ឆ័យក្នុងការវាយតម្លៃសម្រាប់បិទបញ្ចប់គម្រោងដោយជោគជ័យត្រូវ៖ (១).បំពេញសូចនាករដែលមិនទាន់បានសម្រេចតាមក្របខណ្ឌវាយតម្លៃគម្រោង (DMF) (២). ធ្វើសុខដុមនីយកម្មប្រព័ន្ធពិនិត្យតាមដាន និងវាយតម្លៃ ជាមួយគម្រោងដទៃទៀត ដើម្បីឱ្យទៅជាក្របខ័ណ្ឌរួមរបស់ក្រសួងអប់រំ យុវជន និងកីឡា (៣). ចងក្រងឧមានុវត្តន៍ដែលគម្រោងទទួលបាន សម្រាប់សិក្ខាសាលាចែករំលែកដែលនឹងធ្វើនៅឆ្នាំ២០២៥ ដើម្បីចូលរួមជាធាតុចូល ដល់ការរៀបចំគោលនយោបាយអប់រំ និង (៤). រៀបចំបិទបញ្ចប់គម្រោង និងធ្វើរបាយការណ៍បញ្ចប់គម្រោង USESDP-2 ដោយជោគជ័យ។

គួរបញ្ជាក់ផងដែរថា សិក្ខាសាលានេះគឺការរៀបចំជាបឋមសម្រាប់ពិភាក្សាអំពី ភ័ស្តុតាងជាក់លាក់ ការស្រាវជ្រាវបែបវិទ្យាសាស្ត្រលើលទ្ធផលដែលទទួលបាន និងការវាតយម្លៃនានា លើប្រធានបទចំនួន១១ ដើម្បីចងក្រងរៀបចំជាឧត្តមានុវត្តន៍ចំនួន១៨ សម្រាប់ក្រសួងអប់រំ យុវជន និងកីឡាពិនិត្យពិចារណា ដើម្បីធ្វើការវិនិយោគ ឬ អនុវត្ត ឬ បញ្ជ្រាបនៅក្នុងផែនការសកម្មភាពជាបន្តបន្ទាប់៕

អត្ថបទដែលជាប់ទាក់ទង