**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់**ជនជាតិវៀតណាម ១៨០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យបន្តចុះរកទីតាំងសង្ស័យប្រព្រឹត្តបទល្មើស Online Scams

មន្ត្រីអាវុធហត្ថប្រឆាំងគ្រឿងញៀន ខេត្តព្រះវិហារ ចុះផ្សព្វផ្សាយអំពីគ្រោះថ្នាក់ នៃគ្រឿងញៀន ដល់នាយទាហាន ពលទាហាន នៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧

ភ្នំពេញ÷ លោក វរសេនីយ៍ឯក ជួរ ប៊ុនសុង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តព្រះវិហារ ព្រមទាំងក្រុមការងារ បានអញ្ជើញចុះអប់រំផ្សព្វផ្សាយ និងចែករំលែកបទពិសោធន៍ ស្តីពីការកំណត់អត្តសញ្ញាណគ្រឿងញៀន និងចំណេះដឹងជាមូលដ្ឋានស្តីពីគ្រឿងញៀន ជូនដល់នាយទាហាន និងពលទាហាន សរុបចំនួន១៥០ នាក់ ការប្រារពកម្មពិធីនេះធ្វើនៅព្រឹកថ្ងៃ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤
នៅទីបញ្ជាការ កងពលតូចអន្តរាគមន៍លេខ៧ ក្រោមការទទួលស្វាគមន៍ពីសំណាក់ ឧត្តមសេនីយ៍ត្រី ទេព ឈឿន មេបញ្ជាការរង តំណាងដ៍ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ ។

ក្នុងពិធីនេះដែរ លោកវរសេនីយ៍ឯក ជួរ ប៊ុនសុង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តព្រវិហារ បានថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំនៃទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ រួមជាមួយនាយទាហាន និងពលទាហាន ដែលបានផ្ដល់កិត្តិយស ដល់រូបលោក និងក្រុមការងារ ចុះផ្សព្វផ្សាយអំពី ច្បាប់ ឥទ្ធិពល គ្រោះថ្នាក់ផលប៉ះពាល់ នៃគ្រឿងញៀន ដើម្បីចែករំលែកចំណេះដឹងបានមកពីការបំពេញភារកិច្ច នាពេលកន្លងមក ។
លោក បានបញ្ជាក់ទៀតថា គ្រឿងញៀន មិនមែនជាឱសថ ជំនួយកម្លាំង បំប៉នស្មារតី ឱ្យក្មេងជាងវ័យនោះទេ គ្រឿងញៀន គឺបំផ្លាញសុខភាពទ្រព្យសម្បត្តិ អាយុ ជីវិត ផ្ដល់ផលលំបាកដល់ក្រុមគ្រួសារ និងសង្គមជាតិ ហើយអ្នកញៀនគ្រឿងញៀនឈានទៅប្រព្រឹត្តបទល្មើសនានាដែលសង្គមស្អប់ខ្ពើមផងដែរ។

ក្នុងពិធីនោះដែរ ឧត្តមសេនីយ៍ត្រី ទេព ឈឿន មេបញ្ជាការរង កងពលតូចអន្តរាគមន៍លេខ៧ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកវរសេនីយ៍ឯក ជួរ ប៊ុនសុង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តព្រះវិហារ ព្រមទាំងក្រុមការងារ ដែលបានចំណាយពេលដ៏មានតម្លៃអញ្ជើញចុះអប់រំផ្សព្វផ្សាយ និងចែករំលែកបទពិសោធន៍ ស្តីពីការកំណត់អត្តសញ្ញាណគ្រឿងញៀន និងចំណេះដឹងជាមូលដ្ឋានស្តីពីគ្រឿងញៀន ជូនដល់នាយទាហាន និងពលទាហានក្នុងថ្ងៃនេះ។

ជាចុងបញ្ចប់ ឧត្តមសេនីយ៍ត្រី ទេព ឈឿន បានផ្តល់មតិដាស់តឿនរំលឹក ដល់នាយ និងពលទាហានទាំងអស់ ប្រឹងប្រែងអនុវត្តបទបញ្ជា វិន័យសណ្តាប់ធ្នាប់ និងខិតខំបំពេញកត្តព្វកិច្ចការងារ ដែលថ្នាក់លើប្រគល់ជូន ជាពិសេសដល់ នាយ និងពលទាហាន ដែលជាសិក្ខាកាមកំពុងហ្វឹកហ្វឺន ត្រូវប្រឹងប្រែងសិក្សារៀនសូត្រ ក្រេបជញ្ជក់នូវចំណេះជំនាញ និងយុទ្ធវិធីផ្សេងៗ ដើម្បីយកទៅប្រើប្រាស់ និងអនុវត្តឲ្យមានប្រសិទ្ធភាព និងក្លាយជាយុទ្ធជនគម្រូ អង់អាចក្លាហាន នាថ្ងៃអានាគត និងសូមជៀសវាងឲ្យផុតពីការ ប្រព្រឹត្តគ្រឿងស្រវឹង ជាពិសេសជួញដូរចែកចាយ និងប្រើប្រាស់គ្រឿងញៀន។

អត្ថបទដែលជាប់ទាក់ទង