**អុីរ៉ង់ចោទប្រកាន់ អង្គការ NATO អំពីការចូលរួមសមគំនិតក្នុងសង្រ្គាមអាមេរិក-អ៉ីស្រាអែល ប្រឆាំងអ៉ីរ៉ង់**ភ្លៀងធ្លាក់ខ្លាំងមកពីព្យុះទីហ្វុងនាំមកនូវទឹកជំនន់ដល់ទីក្រុងតៃប៉ិ និងផ្នែកខ្លះនៃភាគខាងត្បូងកោះតៃវ៉ាន់ ខណៈមនុស្សជាង ២០០នាក់ ត្រូវជម្លៀសចេញ**ចៅក្រម ៣រូបនៃតុលាការ ICC ប្តឹងលោក ដូណាល់ ត្រាំ និងរដ្ឋបាលរបស់លោក ជុំវិញទណ្ឌកម្មអាមេរិកដែលដាក់លើអ្នកទាំង ៣ កាលពីឆ្នាំមុន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹកនៅឃុំពង្រ ស្រុកចុងកាល់ ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានវិញបាន**ការស្ទង់មតិរបស់បណ្តាញCGTN ៖ភាព​ងាយ​ស្រួល​ប្រើ​ ជា​ស្តង់ដារដ៏មធ្យ័ត​​សម្រាប់​វាយ​តម្លៃ​ពី​គុណភាព​នៃ​ការច្នៃប្រឌិតផ្នែក​បច្ចេកវិទ្យា**ក្រសួងមុខងារសាធារណៈ ផ្សព្វផ្សាយ និងពង្រឹងសមត្ថភាពមន្ត្រីជំនាញ លើការគ្រប់គ្រងគ្រូបង្រៀន និងបុគ្គលិកសុខាភិបាល**ស្នងការខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាដល់កម្លាំងនគរបាលជំនាញ ត្រូវពង្រឹងការយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ**ស្នងការខេត្ដសៀមរាប ជំរុញកម្លាំងនគរបាលគ្រប់អង្គភាព បន្ដពង្រឹងវិន័យ និងបម្រើសេវាសាធារណៈប្រកបដោយតម្លាភាព**អភិបាលខេត្តស្វាយរៀង ណែនាំអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តយុទ្ធនាការបោសម្អាតបង្ក្រាបបទល្មើស ស្គេមអនឡាញ ឱ្យដូចភ្លៀងដោយមិនត្រូវបន្ធូរដៃឡើយ**ឯកឧត្តម សុខ លូ ស្នើមន្ទីរអង្គភាព និងមន្ត្រីប្រតិបត្តិសាខាកាកបាទក្រហមខេត្ត ត្រូវខិតខំកៀរគររកមូលនិធិពីសប្បុរសជននានាបន្តទៀត ដើម្បីជួយទ្រទ្រង់ ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា**ឧត្តមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតីក្នុងពិធី “ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្ដរស័ក្ដិ ជូនមន្ត្រីនគបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី”**លោក ត្រាំ ប្រឈមមុខនឹងការរិះគន់ចំៗយ៉ាងក្ដៅគគុក ក្នុងកិច្ចប្រជុំបិទទ្វារមួយជាមួយសមាជិកបក្សសាធារណរដ្ឋដូចគ្នា ជុំវិញវិបត្តិសង្គ្រាមនៅអ៊ីរ៉ង់**គ្រោះរញ្ជួយដីកម្រិតធ្ងន់វាយប្រហារលើភាគខាងលិចវ៉េណេស៊ុយអេឡា បង្កឱ្យអគារជាច្រើនរងការខូចខាត ខណៈមានការព្រមានថាអាចនឹងមានមនុស្សស្លាប់និងរបួសជាច្រើននាក់**អ៊ុយក្រែន នឹងវាយប្រហារបង្ការទុកមុនលើរោងច្រកថាមពលទាំងឡាយណាដែលរុស្ស៉ីកំពុងប្រើប្រាស់ ផ្គត់ផ្គង់ដល់ការធ្វើសង្រ្គាមរបស់ខ្លួន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅវត្តប្រាសាទតាមាន់សែនជ័យ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន**មេដឹកនាំបណ្តាប្រទេសអឺរ៉ុប បញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្ត ចំពោះភាពជាដៃគូលើវិស័យការពារជាតិកាន់តែរឹងមាំ នៅមុនកិច្ចប្រជុំកំពូលបក្សសម្ព័ន្ធយោធាណាតូ**តម្លៃប្រេងឆៅបន្តធ្លាក់ចុះ ខណៈកប៉ាល់ដឹកប្រេងដែលជាប់គាំង បានចាកចេញពីច្រកសមុទ្រ Hormuz**ពង្រឹងមិត្តភាពកម្ពុជា-ចិន តាមរយៈការច្នៃប្រឌិតវីដេអូខ្លី និងការសន្ទនារវាងអរិយធម៌**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុកវាលវែង ចំនួន២រូប ព្រមទាំងដាក់ចេញ «យុទ្ធសាស្ត្របៃតង» ប្រែក្លាយស្រុកនេះជាគោលដៅអភិវឌ្ឍន៍

គ្រោះរញ្ជួយដីកម្រិត៧,៤រ៉ិចទ័រ វាយប្រហារប្រទេសដែនកោះវ៉ានូទូ បំផ្លាញអគារ និងយ៉ាងហោចណាស់មានមនុស្សម្នាក់បានស្លាប់

ព័រវីឡា៖ ការរញ្ជួយដីកម្រិត៧,៤រ៉ិចទ័រ បានវាយប្រហាររដ្ឋធានីព័រវីឡារបស់ប្រទេសវ៉ានូទូ នៅថ្ងៃអង្គារទី១៧ ខែធ្នូ ដោយបានបំផ្លាញអគារ និងយ៉ាងហោចណាស់មានមនុស្សម្នាក់បានស្លាប់។

ការរញ្ជួយដីដ៏ខ្លាំងមួយបានវាយប្រហារលើកោះប៉ាស៊ីហ្វិកនៃប្រទេសវ៉ានូទូ នៅថ្ងៃអង្គារនេះ ដោយបានបំផ្លាញអគារយ៉ាងធ្ងន់ធ្ងរនៅក្នុងរដ្ឋធានីព័រវីឡា រួមទាំងស្ថានទូតបរទេស។ ប៉ូលិសបានបញ្ជាក់ថា យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ និងមនុស្សរងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។

លោក ដាន ម៉ាកហ្គារី ( Dan McGarry) ជាអ្នកសារព័ត៌មានបានពិពណ៌នាថា៖«វាគឺជាការរញ្ជួយដីដ៏ខ្លាំងបំផុតដែលខ្ញុំបានជួបប្រទះក្នុងរយៈពេល២១ឆ្នាំរបស់ខ្ញុំ ដែលរស់នៅក្នុងប្រទេសវ៉ានូទូ និងនៅកោះប៉ាស៊ីហ្វិក។ ខ្ញុំបានឃើញការរញ្ជួយដីដ៏ធំជាច្រើន ប៉ុន្តែមិនដែលជួបការរញ្ជួលខ្លាំងបែបនេះទេ»។ លោក បាន បន្ថែម ថា ផ្លូវ តភ្ជាប់ កំពង់ផែ Vila ទៅ ស្ថានីយ ដឹក ជញ្ជូន អន្តរជាតិ ត្រូវ បាន បិទ ដោយ ការ បាក់ ដី។

អគារដែលទទួលបេសកកម្មបរទេសនៅក្នុងរដ្ឋធានី រួមទាំងស្ថានទូតសហរដ្ឋអាម៉េរិក អង់គ្លេស បារាំង និងនូវែលសេឡង់ ក៏រងផលប៉ះពាល់ផងដែរ។

អ្នកនាំពាក្យស្ថានទូតអាម៉េរិកប្រចាំនៅប្រទេសប៉ាពួញូហ្គីណេ បានឱ្យដឹងថា ស្ថានទូតរបស់ខ្លួននៅរដ្ឋធានីព័រវីឡារងការខូចខាតយ៉ាងដំណំ ហើយត្រូវបានបិទរហូតដល់មានការជូនដំណឹងបន្ថែម។ ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាម៉េរិក (USGS) បានបង្ហាញថា ការរញ្ជួយដីនេះមានជម្រៅ១០គីឡូម៉ែត្រ។ មុននេះ ប្រព័ន្ធព្រមានរលកយក្សស៊ូណាមិរបស់សហរដ្ឋអាម៉េរិកបានលុបចោលការព្រមានអំពីរលកយក្សស៊ូណាមិដំបូងសម្រាប់វ៉ានូទូ។ យោងតាមអាជ្ញាធរនៅសហរដ្ឋអាម៉េរិក អូស្ត្រាលី និងនូវែលសេឡង់ មិនមានការគំរាមកំហែងពីរលកយក្សស៊ូណាមិមកលើទឹកដីវ៉ានូទូទេ។

រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី ផេននី វង្ស (Penny Wong) បាននិយាយថា អូស្ត្រាលីកំពុងតាមដានយ៉ាងដិតដល់នូវស្ថានភាពបន្ទាប់ពីការរញ្ជួយដីដ៏បំផ្លិចបំផ្លាញ។ លោកស្រីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«យើងត្រៀមខ្លួនរួចជាស្រេចដើម្បីគាំទ្រដល់ប្រទេសវ៉ានូទូ ខណៈដែលទំហំនៃការខូចខាតកំពុងត្រូវបានវាយតម្លៃ។ វ៉ានូទូ គឺជាគ្រួសារ ហើយយើងនឹងនៅទីនោះជានិច្ចនៅពេលមានតម្រូវការ»៕

អត្ថបទដែលជាប់ទាក់ទង