អតីតយុទ្ធជនកម្ពុជាចំនួន២០ គ្រួសារ ក្នុងខេត្តព្រះសីហនុ ដែលមានជីវភាពខ្វះខាត ទទួលបានផ្ទះនិងដី

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ឧត្ដមសេនីយ៍ត្រី នូវ សំអុល មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះសីហនុ រៀបចំពិធីប្រគល់លំនៅដ្ឋាន ចំនួន២០ខ្នងផ្ទះ ជាអំណោយ ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា កសាងដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់អតីតយុទ្ធជនខេត្តព្រះសីហនុ ដែលមានជីវភាពខ្វះខាត គ្មានដី គ្មានផ្ទះស្ថិតនៅទីតាំងដីសម្បទានសង្គមកិច្ច ភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្ដី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជា ប្រធាន កិត្តិយស សមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះសីហនុ ។
ក្នុងឱកាសនោះដែរ ឯកឧត្ដមគណៈអធិបតី បាននាំយក គ្រឿងឧបភោគ បរិភោគ សម្ភារៈនិងថវិកា ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ និង សម្តេចធិបតី ជូនដល់ អតីតយុទ្ធជនកម្ពុជាដែលទទួលបានផ្ទះនិងដីផងដែរ៕

